រូបភាពជុំវិញពិភពលោក ០២ កក្កដា ២០១៨
សមាជិកគ្រួសារម្នាក់បង្ហាញរូបភាពចុងក្រោយរបស់ក្មេងដែលបាត់ខ្លួន និងថតបានដោយក្រុមអ្នកមុជទឹកនៅខាងក្នុងរូងភ្នំ Tham Luang នៅពេលដែលក្រុមអ្នកមុជទឹករកឃើញថា ក្រុមក្មេងៗទាំងនេះនៅរស់រានមានជីវិត នៅក្នុងរូងភ្នំ នៅក្នុងក្រុង Mae Sai ខេត្ត Chiang Rai កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។ ក្មេងប្រុស១២នាក់ និងគ្រូបង្វឹករបស់ពួកគេបានជាប់នៅក្នុងរូងភ្នំដែលលិចទឹកអស់រយៈពេល៩ថ្ងៃ ប៉ុន្តែឥឡូវត្រូវបានរកឃើញថា «សុវត្ថិភាព»។
នាង Buena Ventura Martin-Godinez (រូបកណ្តាល) កាន់កូនប្រុសរបស់នាងឈ្មោះ Pedro (រូបឆ្វេង) នៅពេលនាងបានជួបជុំជាមួយនឹងកូនស្រីរបស់នាងឈ្មោះ Janne (រូបស្តាំ) នៅព្រលានយន្តហោះអន្តរជាតិ Miami កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។ នាង Martin ចាកចេញពីប្រទេសម៉ិកស៊ិកឆ្លងដែនចូលសហរដ្ឋអាមេរិកជាមួយនឹងកូនប្រុសរបស់នាង ដោយរត់គេចពីអំពើហិង្សានៅក្នុងប្រទេសក្វាតេម៉ាឡា។ ប្តីរបស់នាងបានឆ្លងដែនពីរសប្តាហ៍ក្រោយ ជាមួយនឹងកូនស្រីឈ្មោះ Janne អាយុ៧ឆ្នាំ។ ពួកគេត្រូវបានប៉ូលិសព្រំដែនចាប់ខ្លួន និងចាប់បំបែក។ កូនស្រីរបស់នាងត្រូវបានគេដោះលែងពីភ្នាក់ងារសុខមាលភាពកុមារនៅក្នុងក្រុង Michigan។
កីឡាករ Neymar របស់ប្រេស៊ីល (រូបឆ្វេង) និងកីឡាករ Edson Alvarez របស់ម៉ិកស៊ិកទែតបាល់នៅក្នុងការប្រកួតជម្រុះដើម្បីដណ្តើមយកពានរង្វាន់ World Cup ២០១៨ នៅក្នុងស្តាត Samara Arena ក្រុង Samara ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដដែលរចនាដោយអ្នកច្នៃម៉ូដអៀងឡង់ឈ្មោះ Van Herpen ដែលនេះជាផ្នែកមួយនៃកម្មវិធីបង្ហាញម៉ូដ Haute Couture សម្រាប់រដូវស្លឹកឈើជ្រុះ/រដូវរងា ឆ្នាំ២០១៨/២០១៩ នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
អ្នកគាំទ្របញ្ចេញប្រតិកម្មនៅពេលមើលការផ្សាយផ្ទាល់នៃការប្រកួតបាល់ទាត់ World Cup ២០១៨ រវាងក្រុមប្រេស៊ីល និងម៉ិកស៊ិក នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ប៉ូលិសអ៊ីតាលីម្នាក់ធ្លាក់ពីលើសេះក្នុងពេលដើរក្បួនមួយ មុនការប្រណាំងសេះ Palio of Siena។
អ្នកពន្លត់អគ្គិភ័យមើលផ្សែងចេញពីតំបន់ County Fire ក្នុងក្រុង Guinda រដ្ឋ California កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។ អាជ្ញាធរបានចេញសេចក្តីព្រមាន និងបញ្ជាឲ្យជម្លៀសប្រជាជនចេញ បន្ទាប់ពីមានការឆេះព្រៃជាបន្តបន្ទាប់។
កីឡាករ Josip Pivaric កីឡាករ Domagoj Vida និងកីឡាករ Dejan Lovren របស់ក្រូអាស៊ីសាទរ បន្ទាប់ពីឈ្នះបាល់ពិន័យ១១ម៉ែត្ររវាងក្រុមក្រូអាស៊ី និងដាណឺម៉ាក នៅក្នុងការប្រកួតបាល់ទាត់ World Cup ២០១៨ នៅស្តាត Nizhny Novgorod ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។
មនុស្សម្នាហែលទឹកនៅក្នុងរដូវក្តៅមួយនៅក្នុងទន្លេ Limmat ក្រុង Zurich ប្រទេសស្វ៊ីស កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។