រូបភាពជុំវិញពិភពលោក ០២ កក្កដា ២០១៧
កីឡាករ Marcel Kittel របស់អាល្លឺម៉ង់អបអរសាទរនៅពេលលោកទៅដល់បន្ទាប់ចុងបញ្ចប់ ហើយបានឈ្នះនៅជុំទី២នៃការប្រណាំងជិះកង់ Tour de France ដែលមានចម្ងាយ២០៣, ៥គ.ម. ដែលចាប់ផ្តើមពីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ ដល់ក្រុង Liege ប្រទេសប៊ែលហ្ស៊ិក។
សុនខបីក្បាលដែលគេពាក់ខោអាវឲ្យអង្គុយនៅក្បែរផ្លូវមួយក្នុងក្រុង Mettmann ប្រទេសអាល្លឺម៉ង់ ក្នុងពេលប្រណាំងជិះកង់ Tour de France ។
កាំជ្រួចត្រូវបានគេបាញ់នៅពីលើកំពង់ផែ Victoria ដើម្បីសាទរខួបលើកទី២០នៃការប្រគល់ក្រុងហុងកុងឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញ នៅក្នុងក្រុងហុងកុង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនេសាទស្រីលង្កាធ្វើការស្ទួចត្រីនៅលើបង្គោលរបស់ពួកគេនៅក្នុងក្រុង Galle កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។
អ្នកគាំទ្ររាប់ពាន់នាក់កាន់ទង់ជាតិប្រវែង១.១០០ម៉ែត្រ នៅពេលពួកគេដើរតាមលោក Kemal Kilicdaroglu ដែលជាមេដឹកនាំក្រុមប្រឆាំងដ៏សំខាន់របស់តួកគី នៅថ្ងៃទី១៧ នៃការដើរក្បួនចម្ងាយ៤២៥គ.ម. នៅក្នុងក្រុង Sakarya ប្រទេសតួកគី។
ក្មេងៗលេងនៅក្នុងអគារសំបុកឃ្មុំ ដែលរចនាដោយសិល្បករ Wolfgang Buttress នៅក្នុងសួន Kew ក្នុងក្រុងឡុងដ៍កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។
មនុស្សម្នាមើលការបាញ់បង្ហោះរ៉ុក្កែត Long March-5 Y2 ចេញពីមជ្ឈមណ្ឌលបាញ់រ៉ុក្កែត Wenchang Satellite នៅក្នុងក្រុង Wenchang ខេត្ត Hainan ប្រទេសចិន។
ទិដ្ឋភាពពីលើអាកាសបង្ហាញទូកល្បឿនលឿនមួយដែលប្រណាំងដើម្បីដណ្តើមជើងឯករុស្ស៊ី នៅលើទន្លេ Yenisei នៅក្នុងក្រុង Krasnoyarsk តំបន់ Siberia កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។
បក្សីមួយប្រភេទចាប់បានសត្វល្អិតមួយនៅលើភោជនីយដ្ឋានមួយនៅក្នុងក្រុង Markkleeberg ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។
ទូកត្រូវបានគេថតបាននៅលើឆ្នេរ Pescadores នៅក្នុងក្រុង Lima ប្រទេសប៉េរូ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។
កីឡាករ Eliseu របស់ប័រទុយហ្គាល់ (រូបឆ្វេង) មើលកីឡាករ Hector Herrera របស់ម៉ិកស៊ិក ក្នុងពេលប្រកួតពានរង្វាន់ Confederations Cup នៅក្នុងស្តាត Moscow Spartak ប្រទេសរុស្ស៊ី។