រូប​ភាព​ជុំវិញ​ពិភព​លោក​ ២​ កក្កដា​ ២០១៥

សត្វ​ស្វា​ពូជ​ក្រហម​មួយ​ក្បាល​ សំលឹង​មើល​ការ៉េម​កី​ ក្រោយ​ពេល​អ្នក​ថែ​សួន​បាន​ផ្តល់​ការ៉េម​ឲ្យ​វា​ដើម្បី​បន្ថយ​កម្តៅ​ បន្ទាប់​​ពី​សីតុណ្ហភាព​បាន​កើន​ឡើង​នា​រដូវ​ក្តៅ​ ក្នុង​សួន​សត្វ​ទីក្រុង​រ៉ូម​ Rome ប្រទេស​អ៊ីតាលី។​ 

កង​ល្បាត​កិត្តិយស​ម្នាក់​ ជួយ​សម្រួល​ឈុត​សម្លៀក​បំពាក់​ដល់​សហសេវិក​ខ្លួន​ មុន​ការចាប់​ផ្តើម​ពិធី​ទទួល​លោក​អគ្គលេខាធិការ​ Jens Stoltenberg នៃ​អង្គការ​ណាតូ​ (NATO) ក្នុង​រដ្ឋ​ធានី​ Bucharest ប្រទេស​រ៉ូម៉ានី។

ក្មេង​ប្រុស​ម្នាក់​ប្រមូល​សំភារៈ​ដែល​អាច​កែ​ច្នៃ​ឡើង​វិញ​នៅ​ក្នុង​ទន្លេ​កខ្វក់​មួយ​ ក្នុង​ទីក្រុង​ Navotas ភាគ​ខាង​ជើង​នៃ​រដ្ឋធានី​ម៉ានីល​ ប្រទេស​ហ្វីលីពីន។

ការហាត់​សម​​ប្រណាំង​សេះ​ ត្រៀម​សម្រាប់​ការប្រកួត​ប្រណាំង​សេះ​ Palio di Siena ក្នុង​ទីក្រុង Siena​ ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា​ ឆ្នាំ​២០១៥។

ទាហាន​ប៉ាគីស្ថាន​និង​បុគ្គលិក​ជួយ​សង្គ្រោះ ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីតាំង​ដែល​រទេះ​ភ្លើង​បាន​ធ្លាក់​ចូល​​ព្រែក​នៅ​ក្បែរ​សង្កាត់​ Gujranwala។ រទេះ​ភ្លើង​នេះ​មាន​ផ្ទុក​ទាហាន​ប៉ាគីស្ថាន​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ជា​ច្រើន​រយ​នាក់​ ហើយ​ធ្លាក់​ចូល​ព្រែក​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ទាហាន​១២​នាក់​បាន​ស្លាប់​ដោយ​សារ​បាក់​ស្ពាន​។ ក្រុម​មន្រ្តី​សង្ស័យ​ថា​ ការបាក់​ស្ពាន​នេះ​ជា​ទង្វើ​ចេតនា​បំផ្លិច​បំផ្លាញ​មួយ។

ក្រុម​របាំ​ Friedrichstadt-Palast នៃ​ការសម្តែង​ល្ខោន​ «The WYLD» ថត​រូប​សម្រាប់​ការផ្សព្វផ្សាយ​មួយ​ នៅ​ឯ​កន្លែង​ដែល​ជា​អតីត​ស្ថានីយ​រលក​សម្លេង​របស់​ទី​ភ្នាក់ងារ​សន្តិសុខ​ជាតិ​ (NSA) នៅ​លើ​ទួល​ Teufelsberg ក្នុង​ទីក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់។

ព្រះ​ច័ន្ទ​រះ​ពី​នៅ​លើ​កំពូល​ព្រះ​វិហារ​មួយ​ លើ​កោះ​ Santorini ក្នុង​ប្រទេស​ក្រិក​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា​ ឆ្នាំ​២០១៥។

ក្មេង​ប្រុស​ម្នាក់​យក​ស្លឹក​ឈូក​គ្រប​ក្បាល​ និង​យក​ស្លឹក​មួយ​ផ្ទាំង​ទៀត​មក​បាំង​ នា​រដូវ​ក្តៅ​ ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

រូប​ថត​ពី​លើ​អាកាស​នៃ​សួន​សិប្បនិម្មិត្ត​ក្នុង​ទីក្រុង Utrecht ប្រទេស​ហូឡង់​ នា​ថ្ងៃ​មួយ​ក្នុង​រដូវ​ក្តៅ កាល​ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា ឆ្នាំ​២០១៥​ ។ រលក​កម្តៅ​បាន​រីក​សាយ​ភាយ​ពេញ​ទ្វីប​អ៊ឺរ៉ុប​ នាំ​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​សន្លប់​នៅ​ក្នុង​ប្រទេស​បារាំង​ និង​ការភ័យ​ខ្លាច​នឹង​ការសន្លប់​ដោយ​ត្រូវ​កំដៅ​ខ្លាំង​ពេក​ចំពោះ​​អ្នក​គាំទ្រ​ការប្រកួត​កីឡា​តេនីស​ Wimbledon។

ខ្លា​ឃ្មុំ​ញី​តំបន់​ប៉ូល​លៀន​ក្បាល​ចេញ​មក​ក្រៅ​ខណៈ​វា​ព្យាយាម​រក​ភាព​ត្រជាក់​នា​ពេល​ថ្ងៃ​ក្នុង​រដូវ​ក្តៅ​មួយ​ នៅ​ក្នុង​សួន​សត្វ​ Wuppertal ប្រទេស​អាល្លឺម៉ង់។

ព្រះ​ច័ន្ទ​រះ​ឡើង ខណៈ​មនុស្ស​ជាច្រើន​អង្គុយ​នៅ​លើ​ទោង​ ក្នុង​មណ្ឌល​កំសាន្ត​ State Fair Meadowlands ក្នុង​ទីក្រុង​ East Rutherford រដ្ឋ​ New Jersey ​កាល​ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា​ ឆ្នាំ​២០១៥។

យន្តហោះ​ Su-27 របស់​ក្រុម​អាកាស​ Russkiye Vityasy​ ឬ​ហៅ​ថា​កង​អង្គរក្ស​រុស្ស៊ី​ សម្តែង​នៅ​ក្នុង​អំឡុង​ពេល​បង្ហាញ​ការការពារ​ដែន​សមុទ្រ​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ St. Petersburg ប្រទេសរុស្ស៊ី។