រូបភាពជុំវិញពិភពលោក ១៩ កក្កដា ២០២០
ក្មេងប្រុសម្នាក់ត្រៀមលោតពីដើមដូងចូលទៅក្នុងបឹងមួយនៅក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។
មនុស្សម្នាចូលរួមការអធិដ្ឋាននៅក្នុងព្រះវិហារមួយនៅក្នុងតំបន់អាណាធិបតេយ្យ Kebera ក្នុងក្រុង Nairobi បន្ទាប់ពីប្រធានាធិបតីកេនយ៉ា លោក Kenyatta បញ្ជាឱ្យបើកកន្លែងអធិដ្ឋានឡើងវិញ ដោយស្ថិតក្រោមវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
បុរសម្នាក់ដើរកាត់ភក់ជាមួយនឹងស៊ុមរូបភាពព្រះយេស៊ូ បន្ទាប់ពីមានទឹកជំនន់ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងមនុស្សជាច្រើននាក់បាត់ខ្លួន នៅក្នុងក្រុង North Luwu ខេត្ត South Sulawesi ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
ព្រះនាង Beatrice នៃចក្រភពអង់គ្លេស និងលោក Edoardo Mapelli Mozzi ឈរនៅលើផ្លូវចូលព្រះវិហារ The Royal Chapel of All Saints បន្ទាប់ពីការរៀបអភិសេករបស់ព្រះនាងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
លោក Anderson de Souza សម្តែងសៀក Estoril ទោះជាមានការរាតត្បាតនៃមេរោគកូរ៉ូណាក្តី នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
មនុស្សម្នាក់លោតជ្រមុជទឹកពីស្ពានកម្ពស់២២ម៉ែត្រ នៅក្បែរក្រុង Gjakova ប្រទេសកូសូវ៉ូ ដែលជាសញ្ញាមួយនៃការតវ៉ា បន្ទាប់ពីប៉ូលិសបានលុបចោលការប្រកួតលោតជ្រមុជទឹកកម្ពស់ខ្ពស់បែបប្រពៃណីប្រចាំឆ្នាំលើកទី៧០ នៅស្ពាននេះដោយសារតែអ្នកទស្សនាត្រូវរក្សាគម្លាតសង្គម។
ប៉ូលិសម្នាក់នៃមន្ទីរប៉ូលិសញូវយ៉កបានរងរបួស បន្ទាប់ពីព្យាយាមឃាត់ខ្លួនអ្នកតវ៉ាម្នាក់ដែលព្យាយាមគូររូបនៅលើផ្លូវ ដែលជាផ្នែកនៃចលនាជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ នៅខាងក្រៅអគារ Trump Tower ក្នុងសង្កាត់ Manhattan កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
ប៉ូលិសអ៊ីស្រាអែលប្រើប្រាស់កាណុងទឹកដើម្បីបំបែកបាតុករ ក្នុងពេលតវ៉ាមួយប្រឆាំងនឹងនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu នៅក្នុងក្រុង Jerusalem កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
បណ្តុំផ្កាយ Milky Way ត្រូវបានមើលឃើញពីព្រះវិហារ International Car Forest of the Last Church នៅក្នុងក្រុង Goldfield រដ្ឋ Nevada កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
ក្មេងម្នាក់មើលរូបសត្វគីងកុងនៅពីមុខរូបចម្លាក់នៃតួអង្គក្នុងភាពយន្ត Transformers ដែលសុទ្ធតែធ្វើឡើងពីកម្ទេចដែកអេតចាយ នៅសារមន្ទីរ Ban Hun Lek ក្នុងខេត្ត Ang Thong ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
នេះជាទិដ្ឋាភាពពីលើអាកាសដែលបង្ហាញពីអគារស្នាក់នៅលិចទឹក ដោយសារទឹកទន្លេ Yangtze ឡើង នៅក្នុងក្រុង Jiujiang ខេត្ត Jiangxi កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។