រូបភាព​ជុំវិញ​ពិភពលោក ១៩ កក្កដា ២០១៩

ក្មេង​ស្រី​លោត​លេង​នៅ​ពេល​ឈប់​ថត​រូប​នៅ​លើ​ផ្លូវ​ក្នុង​ពិធី​មួយ​ក្នុង​ទីក្រុង Gwangju ប្រទេស​កូរ៉េ​ខាង​ត្បូង។

កីឡាករ​ប្រេស៊ីល Giovana Stephan និ​ង Renan Souza ប្រកួត​ក្នុង​កម្មវិធី​ហែល​ទឹក​សេរី​ប្រកប​ដោយ​លក្ខណៈ​សិល្បៈ​ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ពិភពលោក ឆ្នាំ​២០១៩ នៅ​ Yeomju ក្នុង​ទីក្រុង Gwangju ប្រទេស​កូរ៉េ​ខាង​ត្បូង។

ម្ដាយ​ជន​អន្តោប្រវេសន៍​ហុងឌូរ៉ាស និង​កូន​អាយុ​៧​ខែ កំពុង​ឈរ​នៅ​លើ​ជួរ​រង់ចាំ​ដើម្បី​ឡើង​ជិះ​ឡាន​ក្រុង ដែល​នាំ​ពួក​គេ​ទៅ​ទីក្រុង Monterrey ចាក​ចេញ​ពី​មជ្ឈមណ្ឌល​ជន​អន្តោប្រវេសន៍ Nuevo Laredo ប្រទេស​ម៉ិកស៊ិក។

បព្ធជិត​សាសនា​គ្រិស្ត​ជន​ជាតិ​រុស្ស៊ី កំពុង​សូត្រ​ជូន​ពរ​ដល់​​យាន​អវកាស Soyuz MS-13 នៅ​កន្លែង​បាញ់​បង្ហោះ​យាន​អវកាស​​ដែល​រុស្ស៊ីជួល​ នៅ Baikonur ប្រទេស​កាហ្សាក់ស្ថាន។

បុរស​ម្នាក់​កំពុង​បួង​សួង​នៅ​ជិត​ផ្កា​និង​គ្រឿង​សក្ការៈ ដាក់​នៅ​កន្លែង​ដែល​មនុស្ស​៣៣​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​ទៀត​បាន​រង​របួស ក្នុង​ការ​វាយប្រហារ​ដោយ​ដុត​អាគារ ក្នុង​អាគារ​ផលិត​ភាពយន្ត​គំនូរ​ជីវចល ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ក្មេង​ស្រីៗ កំពុង​ដង្ហែ​ក្បួន​ដោយ​មាន​កាន់​រូប​ថត​ឧត្តម​សេនីយ៍ Aung San នៅ​ទីក្រុង​យ៉ាងហ្គន ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​រំលឹក​ខួប​ទី​៧២​នៃ​ទិវាទុក្ករបុគ្គល ដែល​កំណត់​ពី​ការ​ស្លាប់​របស់​វិរបុរស​ទាម​ទារ​ឯករាជ ដែល​រួម​មាន​ទាំង​ឪពុក​របស់​លោក​ស្រី អង់សាន ស៊ូជី ផង​ដែរ ដែល​បាន​ជួយ​បញ្ចប់​ការ​គ្រប់​គ្រង​របស់អាណា​និគម​អង់គ្លេស។

មនុស្ស​កំពុង​ដើរ​នៅ​លើ​ស្ពាន​សម្រាប់​ដើរ​ឆ្លង នៅ​ពេល​ពួក​គេ​ទស្សនា​​រូង​ទឹក​កក La Grotte de Glace នៅ​កន្លែង​ដែល​មាន​ផែន​ទឹកក Mer de Glace ក្នុង​​​ឧទ្យាន Chamonix-Mont-Blanc ស្ថិត​នៅ​ជួរ​ភ្នំ Alps នៅ​ភាគ​ខាត​កើត​នៃ​ប្រទេស​បារាំង។

សត្វ​ដំរី​ទឹក​ដែល​មាន​ស្នែង​មួយ កំពុង​សម្រាក​នៅ​លើ​ដី​គោក នៅ​ក្នុង​តំបន់​ដែល​រង​ការ​លិច​ទឹក​នៅឧទ្យាន​ជាតិ Kaziranga ក្នុង​ស្រុក Nagaon ស្ថិត​នៅ​ភាគ​ឦសាន​នៃ​រដ្ឋ Assam ប្រទេស​ឥណ្ឌា។

លោក Wiebe Wakker ជន​ជាតិ​ហូឡង់ កំពុង​បើក​ឡាន​ដើរ​ដោយ​ថាមពល​អគ្គិសនីមាន​ឈ្មោះ​ថា «ចោរ​ខៀវ» (Blue Bandit) នៅ​តាម​មាត់​បឹង​ Tekapo ប្រទេស​នូវែលសេឡង់។

អ្នកទស្សនា​កំពុង​ពិនិត្យ​មើល​ការ​តាំង​ពិព័រណ៍ឈ្មោះ​ថា «គំរូ​នៃ​ទីក្រុង​មូស្គូ»​ នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។ រូប​គំរូ​បែប​សិល្បៈ​តំណាង​ឲ្យ​អាគារ​ចំនួន ១៩,៨៤៣ នៅ​ក្នុងឧទ្យាន Garden Ring និង​ខ្លះ​នៅ​ក្រៅឧទ្យាន​នេះ។

ក្មេង​ម្នាក់​ចាប់​កូន​បាល់​ដែល​គប់​ដោយ​កីឡាករសាធារណរដ្ឋ​អៀវឡង់ Padraig Harrington នៅ​ក្នុង​វគ្គ​១៨ ជុំ​ទី​២ នៃ​ការ​ប្រកួត​វាយ​ហ្គោល Open Championship លើក​ទី​១៤៨ នៅ​ទីលាន​វាយកូន​ហ្គោល Royal Portrush ទីក្រុង​ Portrush ប្រទេស​អៀវឡង់​ខាង​ជើង។