រូបភាព​ជុំ​វិញ​ពិភពលោក ១៩ កក្កដា ២០១៨

កម្អែ​ភ្នំភ្លើង​ធ្លាក់​ចុះ​មក​ក្រោម​តាម​ខ្នង​ភ្នំភ្លើង​ Anak Krakatau ​ក្នុង​ពេល​វា​ផ្ទុះ​ ដែល​គេ​អាច​មើល​ឃើញ​ពី​កោះ Rakata នៅខេត្ត South Lampung ប្រទេស​ឥណ្ឌូនេស៊ី។

យុទ្ធជន​ដែល​ស្មោះ​ស្ម័គ្រ​នឹងប្រធានាធិបតីស៊ីរី Bashar al Assad ឈរ​នៅ​ពេល​មាន​ការ​ជម្លៀស​ប្រជា​ជន​ចេញ​ពី​ភូមិ​ al-Foua និង​ភូមិ Kefraya ក្នុង​ប្រទេស​ស៊ីរី។

Una boliviana elabora coronas artesanales para celebrar a los difuntos.

យន្ត​ហោះ Beluga XL ប្រភេទ​ដឹក​ទំនិញ​កំពុង​ហោះ​ហើរ​លើក​ដំបូង​នៅក្រុង Colomiers ប្រទេស​បារាំង។

វិស្វករ​លើក​ដៃ​រា​ពី​កន្លែង​ឡើង​ជិះ​យន្ត​ហោះ​ប្រភេទ Airbus Beluga XL ក្រោយ​ពេល​បាន​បញ្ចប់​ការ​ហោះ​ហើយ​លើក​ដំបូង​ដ៏​ជោគជ័យ​ នៅ​​ព្រលាន​យន្ត​ហោះ Toulouse-Blagnac ក្នុង​ទីក្រុង​ Toulouse ប្រទេស​បារាំង។

ផ្សែង​ដ៏​ក្រាស់​​ចេញ​ពី​បំពង់​ផ្សែង​នៅ​វិថី​ទី៥ ក្នុង​ទីក្រុង Manhattan ​រដ្ឋ​ញូវយ៉។ បំពង់​ផ្សែង​នេះ​បាន​ផ្ទុះ​នៅ​ខាង​ក្រោម​ផ្លូវ ធ្វើ​ឲ្យ​បន្ទះ​កៅស៊ូ​ក្រាស់​ហោះ​ឡើង និង​មាន​ចំហាយ​ក្តៅ​ភាយ​ចេញ​ទៅ​ក្នុង​អាកាស ដែល​បង្ខំ​ឲ្យ​ពលរដ្ឋ​ត្រូវ​ការពារ​ខ្លួន​យ៉ាង​ប្រុង​​ប្រយ័ត្ន។

ប្រភេទ​សត្វ​ lemur ដែល​មានកន្ទុយ​ខ្វៀន​​កំពុង​ស៊ី​បន្ទះ​ឪឡឹក​នៅ​លើ​ទឹក​កក​ ក្នុង​ថ្ងៃ​ដែល​មានអាកាស​ធាតុ​ក្តៅ​ នៅ​ក្នុង​សួន​សត្វ​ ក្នុង​តំបន់ Changzhou ខេត្ត Jiangsu ប្រទេស​ចិន។

លោក Nasser Al Attiya បើក​បរ​រថ​យន្ត​ប្រភេទ​ Toyota Hilux Quatar កំពុង​បញ្ជា​ឡាន​របស់​ខ្លួន​ជាមួយ​នឹង​អ្នក​បើក​បរ​រួម​ជន​ជាតិ​បារាំង លោក  Mathieu Baumel នៅ​ខាង​ត្បូង​នៃ​ប្រទេស​រុស្ស៊ី នៅ​ពេល​ចាប់​ផ្ដើម​នៃ​ការ​ប្រកួត​ប្រណាំង​ឡាន Silk Way Rally 2018 រវាង​ក្រុង Astrakhan និង​ក្រុង​មូស្គូ។

មនុស្ស​ម្នា​កំពុង​កាន់​រូបថត​នៃ​ជន​រងគ្រោះ​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​កាល​ពី​ឆ្នាំ​ ១៩៩៤ ទៅ​លើ​សហគមន៍​ Argentine Israeli Mutual Association (AMIA) ដើម្បី​រំលឹក​ដល់​ជន​រងគ្រោះ​ទាំង​នោះ ក្នុង​ទិវាខួប​ទី​២៤ នៃ​ការ​វាយ​ប្រហារ​លើ​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន។

អ្នក​ទេសចរ​ជិះ​ឆ័ត្រ​យោង​ ខណៈ​ពេល​ដែល​នាវា​ដឹក​ទំនិញ​បើក​កាត់​ពី​ក្រោយ​ នៅ​ឈូង​សមុទ្រ Suez ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ក្រហម នៅ​ឆ្នេរ El Sokhna ក្នុង​ក្រុង​ Suez ប្រទេស​អេហ្ស៊ីប។

គ្រូ​បង្វិក​ Ekkapol Janthawong (កណ្ដាល) និង​ក្មេងៗ​នៃក្រុម​បាល់​ទាត់​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​នៅ​ប្រទេស​ថៃ ទទួល​នូវ​ពិធី​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ដើម្បី​បណ្ដេញ​ឧបទ្រព​​ចង្រៃ​ដែល​នាំ​ពួក​គេឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រោះ​ថ្នាក់ និង​ក្រោះកាច នៅ​ស្រុក Mae Sai ខេត្ត Chiang Rai ប្រទេស​ថៃ។

ទិដ្ឋភាព​ពី​លើ​អាកាស​ទៅ​លើ​ពំនូក​ចំបើង​នៅ​ក្នុង​វាល​ស្រែ​នៅ Saint-Philbert-sur-Risle ប្រទេស​បារាំង។

មន្ត្រីគយ​កំពុង​ពិនិត្យ​ស្នែង​រមាំង ក្នុង​តំបន់ Harbin នៃ​ខេត្ត Heilongjiang ប្រទេស​ចិន។ មន្ត្រី​គយ​ចិន​និយាយ​ថា ពួក​គេ​បាន​រឹបអូស​ភ្លុក​ដំរី​បុរាណ​​មាន​អាយុ​កាល​តាំង​ពី​មុន​គ្រិស្តសករាជ ចំនួន ១៥៦​ដុំ ដែល​ដឹក​តាម​ឡាន​មួយ​គ្រឿង​​ចេញ​ពី​ប្រទេស​រុស្ស៊ី​ចូល​មក​ប្រទេស​ចិន ដែល​នេះ​ជា​ការ​ដឹក​ជញ្ជូន​ធំ​ជាង​គេ​បំផុត។