រូបភាព​ជុំវិញ​ពិភពលោក​ ១៩ កក្កដា ២០១៧

ផ្លេកបន្ទោរ​បាញ់​ «La Cite du Vin» ទីក្រុង​ Bordeauxភាគនិរតី​​ប្រទេស​បារាំង​ក្នុង​ព្យុះ​ភ្លៀងមួយ។

អ្នក​គាំទ្រ​គណបក្សFretilin​ ចូលរួម​យុទ្ធនាការបោះឆ្នោត​ក្នុង​ទីក្រុង​ Dili នៅ​ប្រទេស​ទីម័រខាងកើត។​

ក្រុម​ប្រទេស​បារាំង​កំពុង​ប្រកួត​ក្នុងវគ្គ Women's Team Free Routine អំឡុងការ​ប្រកួត​ហែល​ទឹក 2017 FINA ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី។​​​

ព្រះ​អង្គម្ចាស់ George មកដល់អាកាសយានដ្ឋាន​បែរឡាំង​ប្រទេស​អាល្លឺម៉ង់។

កុមារ​ម្នាក់​ឈរមើល​ត្រី​ក្នុងរូង​ក្រោម​ដី​នៅ​ពិព័រណ៌​ទឹកសាប​​និង​រុក្ខសាស្រ្ត​ «Live Water» ក្នុង​ភូមិ​ Modra សាធារណរដ្ឋឆែក។​
 

ស្រ្តី​ជនជាតិ​អេហ្ស៊ីប​សម្អាត​កញ្ចក់​សម្រាប់លក់​នៅ​តាម​ផ្លូវ​ក្បែ​រកោះ Nile មួយ​ថ្ងៃបន្ទាប់​ពី​កងកម្លាំង​សន្តិសុខ​ប៉ះទង្គិច​ជាមួយ​ប្រជាជន​នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​កំទេច​អគារ​ខុស​ច្បាប់​ភាគ​ខាងត្បូង​ទីក្រុង Cairo ប្រទេស​អេហ្ស៊ីប។​

សមាជិក​​ម្នាក់​របស់​កងកម្លាំង​លបបាញ់​ដែល​ស្មោះ​ត្រង់​និង​ក្រុម​បះបោរ Houthi ចូល​រួម​ក្នុង​ក្បួន​យោធា​នៅ Tahrir Square ទីក្រុង Sanaa ប្រទេស​យេម៉ែន។​​​

ប្រជាជន​កំពុង​ប៉ាត​ផេះ​ខ្មៅ​លើ​មុខ​គ្នា​ទៅវិញទៅមក​ដើម្បី​ឲ្យ​មាន​លាភសំណាង​ក្នុង​ទិវា​ប្រពៃណី​របស់​ក្រុម​ជនជាតិ Yi នៅ​ទីក្រុង​ Qiubei ខេត្ត Yunnan ប្រទេស​ចិន។​

ក្មេង​ប្រុសៗ​កំពុង​លេង​ខណ​ដែល​មនុស្ស​កំពុង​​ជីកប្រឡាយ​បង្ហូរ​លូ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​សម្រាប់​ជន​ភៀសខ្លួន​ក្បែរ​ភូមិ Ain Issa ភាគ​ខាងត្បូង​ប្រទេស​ស៊ីរី។​​

ប្រធានាធិបតី​បារាំង Emmanuel Macron និយាយ​ជាមួយ Romain Bardet ខណ​ដែល​នាយករដ្ឋមន្រ្តី​ដាណឺម៉ាក​លោក Lars Lokke Rasmussen បន្ទាប់​ពី​ជុំ​ទី០៨នៃ​ការ​ប្រណាំង​កង់ Tour de France។​