រូបភាព​ជុំវិញ​ពិភពលោក ១៩ កក្កដា ២០១៦

រូប​សំណាក​ព្រះ​ពុទ្ធ​កាន់​ទៀន​ដ៏​ធំ​មួយ ដែល​មាន​រង្វង់មូល​ព័ទ្ធ​ជុំ​វិញ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ក្នុង​ថ្ងៃ Asanha Puja មួយ​ថ្ងៃ​មុន​ថ្ងៃ​ចូល​ព្រះ​វស្សា​ នៅ​វត្ត​មួយ​នៅ​ក្នុង​ខេត្ត Nakhon Pathom នៅ​ជាយ​ក្រុង​បាងកក ប្រទេស​ថៃ។

បុរស​ម្នាក់​បង្ហាញ​ធ្មេញ​របស់​គាត់​ទៅ​កាន់​ប៉ូលិស​ឥណ្ឌា នៅ​ពេល​គាត់​សុំ​ការ​អនុញ្ញាត​ជួប​វេជ្ជបណ្ឌិត​បន្ទាប់​ពី​គាត់​ត្រូវ​បាន​ប៉ូលិស​បញ្ឈប់​ដំណើរ​ក្នុង​ពេល​មាន​បំរាម​គោចរណ៍​មួយ​នៅ​ក្នុង​ក្រុង Srinagar។

កងកម្លាំង​ពិសេស​របស់​តួកគី​ដើរ​ពី​មុខ​មូលដ្ឋាន​បាក់បែក​របស់​ខ្លួន ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​តួកគី ក្នុង​ពេល​រដ្ឋ​ប្រហារ​បរាជ័យ កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន នៅ​ក្នុង​ក្រុង​អង់ការ៉ា។

លោក Tahar (រូប​កណ្តាល) ឪពុក​របស់​កុមារា Kylan Mejri អាយុ​៤ឆ្នាំ​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​ឡាន​ធុន​ធ្ងន់​ ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សាច់​ញាតិ​នៅ​ព្រះ​វិហារ ar-Rahma នៅ​ជាយ​ក្រុង​នីស ប្រទេស​បារាំង។ ភរិយា​របស់​លោក​គឺ​អ្នកស្រី Olfa Kalfallah វ័យ​៣១ឆ្នាំ ក៏​បាន​ស្លាប់​ផង​ដែរ។

គេ​មើល​ឃើញ​ស្រមោល​នៃ​រូប​សំណាក Christ the Redeemer ​ឈរ​ទល់​នឹង​ព្រះ​ច័ន្ទ​ពេញ​វង់​នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

គណៈប្រតិភូ​ក្នុង​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ស្រែក​ នៅ​ពេល​ដែល​គណៈកម្មាធិការ​នីតិកម្ម​របស់​សន្និបាត​ជាតិ​ប្រកាស​ថា គណៈកម្មាធិការ​នេះ​នឹង​មិន​ទទួល​យក​ការ​បោះឆ្នោត​ដោយ​ការ​ថត​សំឡេង​ទុក​មុន​នៅ​ក្នុង​របាយការណ៍​របស់​គណៈកម្មាធិការ​នីតិកម្ម និង​បដិសេធ​កិច្ច​ខិតខំ​ប្រឹងប្រែង​នៃ​អ្នក​ប្រឆាំង​នឹង​លោក Trump ដើម្បី​ធ្វើ​ការ​បោះឆ្នោត​ដោយ​ការ​ថត​សំឡេង​ទុក​មុន​ នៅ​ក្នុង​សន្និបាត​ជាតិ​របស់​គណបក្ស​នៅ​ក្នុង​ក្រុង Cleveland រដ្ឋ Ohio សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។

ក្មេង​ប្រុស​ម្នាក់​លេង​ទឹក​ដែល​មាន​សុទ្ធ​តែ​ស្លែ នៅ​ក្នុង​ក្រុង Qingdao ខេត្ត Shandong ប្រទេស​ចិន កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។

រន្ទះ​បាញ់​មួយ​បាញ់​ចំ​អង់ទែន​ទូរទស្សន៍ Ostankino ក្នុង​ពេល​មាន​ព្យុះ​មួយ​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។

កីឡាករ Coco Crisp របស់​ក្រុម​ Oakland Athletics ហក់​ចាប់​បាល់​របស់​កីឡាករ Luis Valbuena របស់​ក្រុម Houston Astros ក្នុង​តង់​ទី២​នៃ​ការ​ប្រកួត​បាល់​ម្យ៉ាង​ដែល​គេ​ហៅ​ថា Baseball កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។

អ្នកស្រី Dechia Gerald ភរិយា​របស់​ប៉ូលិស Matthew Gerald យំ​នៅ​អោប​កូនស្រី​របស់​គាត់​គឺ​នាង Fynleigh (រូប​ឆ្វេង) និង​នាង Dawclyn (រូប​ស្តាំ) នៅ​ព្រះវិហារ Healing Place នៅ​ក្នុង​ក្រុង Baton Rouge រដ្ឋ Louisiana កាលពី​ថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០១៦។

អ្នក​ចូលរួម​ឆ្លង​កាត់​ស្ពាន​មួយ​លើ​ទន្លេ Waal ក្នុង​ថ្ងៃទី១​នៃ​ការ​ដើរ​ក្បួន ​Nijmegen ដែល​មាន​រយៈពេល​៤ថ្ងៃ​ប្រចាំ​ឆ្នាំ​លើក​ទី១០០​នៅ​ក្នុង​ប្រទេស​ហូឡង់។

អ្នក​ជាប់​ឃុំ​មើល​មក​ក្រៅ​បន្ទប់​ឃុំ​ឃាំង​នៅ​បរិវេណ​មណ្ឌល​ឃុំ​ខ្លួន Lukyanivska នៅ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន។

ទូក​ក្តោង​ប្រពៃណី​រាប់​រយ​ធ្វើ​ដំណើរ​នៅ​ក្បែរ​សង្កាត់ Camaret បន្ទាប់​ពី​ចាកចេញ​ពី​កំពង់ផែ Brest ភាគ​ខាង​លិច​នៃ​ប្រទេស​បារាំង សម្រាប់​ក្បួន​មួយ​ដែល​ធ្វើ​ឡើង​ចន្លោះ​ក្រុង Brest និង​សង្កាត់ Douarnenez។ ទូក​ក្តោង​រាប់រយ​ឆ្លង​កាត់​ផ្លូវ​ទឹក​ដ៏​ល្បី Tas-de-Pois នៅ​ក្នុង​ក្រុង Britany សម្រាប់​ក្បួន​សំខាន់​ចុង​ក្រោយ​នៃ​បុណ្យ​សមុទ្រ Brest 2016។