រូប​ភាព​ជុំវិញ​ពិភពលោក​ ១៩​ កក្កដា ២០១៥

កីឡាការិនី​ជន​ជាតិ​ម៉ិចស៊ិក​ ​Maria Gonzalez ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ​ នៅ​ពេល​ដែល​នាង​បាន​ដួល​សន្លប់ ​បន្ទាប់​ពី​បាន​ឆ្លង​កាត់​ទី​ផ្តាច់​ព្រ័ត្រ ​នៅ​ក្នុង​ការ​ប្រកួត​ការ​ដើរ​ចំងាយ​​ប្រ​វែង​២០​គីឡូ​ម៉ែត្រ​ ផ្នែក​នារី​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ PAN American Games 2015 នៅ​ក្នុង​ទីក្រុង​​តូរ៉ុនតូ​ (Toronto) ប្រទេស​កាណាដា​។ Gonzalez បាន​ឈ្នះ​​ការ​ប្រកួត​ដោយ​ប្រើ​ថេរវេលា​​១ម៉ោង​២៩​នាទី​និង​២៤​វិនាទី​។

​​​​​​​កីឡាករ​ជនជាតិ​អាឡឺម៉ង់​ Andre Greipel (​ស្តាំ)​ បាន​ដល់​ទី​ផ្តាច់​ព្រ័ត្រ​មុន​​ កីឡាករ​ជនជាតិ​ស្លូវ៉ាគី Peter Sagan (​ឆ្វេង) ​កីឡាករ​​ជនជាតិ​ន័រវែស​ Alexander Kristoff (ទី​២ឆ្វេង) និងកីឡាករ​ជនជាតិ​អាឡឺម៉ង់ John Degenkolb (​កណ្ដាល)​ ដែល​ធ្វើ​ឲ្យ​គាត់​ឈ្នះ​ការ​ប្រកួត​ការ​ប្រណាំង​កង់​ Tour de France ដំណាក់​កាល​ទី​១៥​ក្នុង​ចម្ងាយ​១៨៣​គីឡូ​ម៉ែត្រ ​ចាប់​ផ្ដើម​នៅ​សង្កាត់ Mende ហើយ​បញ្ចប់​នៅ​សង្កាត់ Valence ប្រទេស​បារាំង​។

​​​​​​រូបថត​ឯកសារ​នេះ​ទទួល​បាន​ពី​ក្រុមហ៊ុន​ Red Bull បង្ហាញ​ពី​ការ​មុជ​ទឹក​ក្នុង​កំពស់​ ​២៧​ម៉ែត្រ​របស់​កីឡាករ​ជន​ជាតិ​ម៉ិច​ស៊ិក​ Jonathan Paredes ក្នុង​ចំណោត​​​​ទី​៥​នៃ​ព្រឹត្តិការណ៍​ Red Bull Cliff Diving World Series នាកោះ Islet Franco do Campo ក្នុង​តំបន់​ Azores ប្រទេស​ព័រទុយហ្គាល់។

​​​​​​​​​​មនុស្ស​​ចូលរួម​ការរត់​ប្រណាំង​ពណ៌​ color battle ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ Artonik ក្នុង​កំឡុង​ពិធី​ street theater festival នៅ​ទីក្រុងMulhouse ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ទី ១៨ កក្កដា ២០១៥។

​​​​​កីឡាការិនី​ជនជាតិ​គុយបា​ Rut Castillo សម្ដែង​ការ​បង្វិល​បាល់​ក្នង​ប្រភេទ​កីឡា​កាយវប្បកម្ម​ ផ្នែក​ Women's Rythmic Gymnastics ជា​លក្ខណៈ​បុគ្គល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ Pan American Games នា​ទី​ក្រុង​​តូរ៉ុនតូ​ (Toronto) ប្រទេស​កាណាដា​។

អ្នក​ជិះកង់​តោង​ពី​ក្រោយ​រថយន្ត​ដឹក​ទំនិញ​មួយ​នៅ​ក្រៅ​រដ្ឋធានី ​Bujumbura ប្រទេសប៊ូរុនឌី (Burundi)។ 

មនុស្ស​សម្រាក​នៅ​អាង​ហែល​ទឹក​សាធារណៈ​​ Schoenbrunner Bad នៅ​ពេល​ដែល​មាន​ពន្លឺ​ថ្ងៃ ​នា​ទីក្រុង​វីយែន (Vienna) ​ ប្រទេស​​​​អូទ្រីស​។ 

រូបថត​​២​បញ្ចូល​គ្នា​នៃ​​ភព​ Pluto​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ភព​រណប​ Charon​ ​ត្រួវ​បាន​ថត​ក្នុង​ពេល​២ផ្សេង​គ្នា​ដោយ​យាន​អវកាស​ New Horizons កាល​ពីថ្ងៃ​ទី១៣​ និង​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ ទំហំ​ ភាព​ដាច់​ដោយ​ឡែក​ និងទិស​ដៅ​​រង្វិល​របស់​ភព​​ទាំង​ពីរ​ ពិត​ជា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ខ្លាំង​ណាស់ ហើយ​ពណ៌​របស់​ពួក​វា​ក៏​​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង​តាម​រយៈ​រូបថតនេះ។

​​​​​​​​​​ប្រជាជន​ហ្វីលីពីន​បោះ​​ជំហាន​តាម​គ្នា​នៅ​ក្នុង​ការ​រាំ​ហាត់​ប្រាណ​ចង្វាក់​​ Zumba ខណៈ​ដែល​ពួក​គេ​ព្យាយាម​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ទីក្រុង​រណប​ Mandaluyongភាគ​ខាង​កើត​​រដ្ឋធានី​ម៉ានីល​។ អ្នក​តំណាង​កំណត់​ត្រា​ហ្គីណេស (Guinness) Alan Pixley បាន​ប្រកាស​ថា​ទីក្រុង ​Mandaluyong ឥលូវ​នេះ​កាន់​កំណត់ត្រា​ពិភពលោក​ថ្មី​ដែល​មាន​ឈ្មោះ​ថា​​ការ​រាំ​ហាត់ប្រាណ​​ចង្វាក់​ Zumba ដ៏​ធំ​បំផុត​ដែល​មាន​អ្នក​ចូល​រួម​សរុប​ចំនួន​​១២៩៧៥ នាក់​។

​​​​​​​​កីឡាករ​ Johnathan Scott ជន​ជាតិ​ Costa Rica ត្រូវ​បាន​ផ្ដួល​ដោយ​កីឡាករCristian Sacro ជន​ជាតិ​​វ៉េណេស៊ុយអេឡា ​(Venezuela) ក្នុង​ពេល​ប្រកួត​បោក​ចំបាប់​សេរី​ ដណ្តើម​មេដាយ​ប្រាក់​ផ្នែក​បុរស​ទំងន់​៧៤​គីឡូក្រាម នា​ទីក្រុង​ Mississauga តំបន់ Ontario ប្រទេស​កាណាដា​។

​​បាឡុង​ខ្យល់​ត្រូវ​បាន​គេ​បង្ហោះ​​នៅ​ក្នុងព្រឹត្តិការណ៍​ Cup Hot Air កំឡុង​ពិធី​ Air Sports ដែល​មាន​ឈ្មោះ​ថា​ Peaceful Sky ​ទីក្រុង​មីនស្កិ៍ (Minsk) ​ប្រទេស​បេឡារុស (Belarus) កាល​ពីថ្ងៃ​ទី១៨ ខែ​កក្កដា ២០១៥។