រូបភាពជុំវិញពិភពលោក ១៨ កក្កដា ២០១៨
សត្វខ្លាឃ្មុំផេនដាពណ៌ក្រហមអាយុ១ឆ្នាំមួយក្បាលអង្គុយនៅលើដើមឈើក្នុងសួនសត្វព្រៃ Manor Wildlife Park ក្នុងទីក្រុង St. Florence ក្បែរ Tenby នៅរដ្ឋ Wales ប្រទេសអង់គ្លេស។
គ្រូបង្វឹក Ekkapol Janthawong (ឆ្វេង) និងកុមារ១២នាក់ក្នុងក្រុមបាល់ទាត់ដែលបានជាប់ក្នុងល្អាងភ្នំផ្តល់ការគោរពដល់លោក Saman Gunan អ្នកមុជទឹក Thai SEAL ចូលនិវត្តន៍ម្នាក់ដែលបានស្លាប់អំឡុងការសង្រ្គោះដំបូងរបស់ពួកគេ នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងឈៀងរ៉ៃប្រទេសថៃ។
កុមារៗនាំគ្នាអុជទៀននៅក្បែររូបគំនូរលោក Nelson Mandela ដើម្បីរំឮកខួប១០០ឆ្នាំរបស់លោកនៅក្នុងសាលាក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
លោក Ashrita Furman ដែលឈ្នះកំណត់ត្រាពិភពលោក Guinness World Records ច្រើនជាងអ្នកណាទាំងអស់ព្យាយាមបង្កើតកំណត់ត្រាថ្មីមួយទៀតដោយកាត់ផ្លែឪឡឹកជាពីរនៅលើពោះរបស់ខ្លួនក្នុងរយៈពេលមួយនាទីក្នុងបុរីញូវយ៉កកាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ ២០១៨។
ក្រុមយោធានៃ Sandinista ឈរយាមនៅក្បែររបាំងការពារដែលបាក់បែកបន្ទាប់ពីប៉ូលិសនិងក្រុមយោធារដ្ឋាភិបាលសម្រុកចូលមកក្នុងភូមិ Monimbo ទីក្រុង Masaya ប្រទេសនីការ៉ាហ្គោកាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ ២០១៨។
កុមារពីរនាក់ប្រើក្បូនបណ្តោះអាសន្នខណដែលពួកគេកំពូងលេងនៅលើផ្លូវលិចទឹកដោយសារភ្លៀងមូសុងនិងព្យុះត្រូពិក Son-Tinh ក្នុងទីក្រុង Quezon រដ្ឋធានីម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ ២០១៨។
ក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកនៅមានជីវិតក្នុងគំនរបែកបាក់នៅអគារមួយដែលបានរលំក្នុងភូមិ Shah Beri ទីក្រុង Greater Noida ប្រទេសឥណ្ឌា។