រូបភាពជុំវិញ​ពិភពលោក​ ១៨ កក្កដា​ ២០១៧

ក្រុម​ហែល​ទឹកកូរ៉េ​ខាងជើង​ហ្វឹកហាត់​ក្រោម​ការ​ឃ្លាំមើល​របស់គ្រូ​បង្វឹក​អំឡុង​ការ​ប្រកួត​ពានរង្វាន់​ពិភពលោក FINA លើកទី​១៧ ក្នុង​ទីក្រុង​ប៊ុយដាប៉ែស​ប្រទេស​ហុងគ្រី។​

ឡាន​ដឹកទំនិញ​មួយ​ត្រូវ​បាន​ដុត​ដោយ​ក្រុម​សកម្មជន​ប្រឆាំង​ និង​បិទ​ផ្លូវ​ក្នុង​បាតុកម្ម​ក្នុង​ទីក្រុង​ការ៉ាកាស​ ប្រទេស​វ៉េណេស៊ុយអេឡា។

សត្វបក្សី​អាត្លង់ទិក​មួយ​ក្បាល​ពាំអង្ទង់ខ្សាច់​នៅ​កោះ Skomer ឆ្នេរ Pembrokeshire ប្រទេស ​Wales។​

មនុស្ស​កំពុង​អង្គុយ​ក្នុង​ទូកនៅ​ជិត​កន្លែង​ជីក​ថ្ម​ជិត​ភូមិ Ruskeala សាធារណ​រដ្ឋ Karelia។​

Ntando Mahlangu នៃ​ប្រទេស​អាហ្រ្វិក​ដួល​នៅ​ក្នុង​ការ​ប្រកួត​រត់​១០០​ម៉ែត្រ​ផ្នែក​បុរស​ របស់​ការ​ប្រកួត​ពាន​រង្វាន់​ពិភពលោក IAAF។

សមាជិក​នៃ​ក្រុម​ផលិត​មនុស្ស​យន្ត​អាហ្វហ្គានីស្ថាន​កំពុង​រៀបចំ​មនុស្ស​យន្ត​របស់ក្រុម​ខ្លួន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​ជួយ​សង្គ្រោះ​កំពុង​រុញ​ឡាន​ដែល​ខូចខាត​ចេញ​ពី​កំទេចកំទី​និង​ភក់បន្ទាប់ពី​ទឹកជំនន់ក្នុង​ទីក្រុង Yongji ខេត្ត Jilin ប្រទេស​ចិន។​​

ស្រី្ត​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់ចូល​រួម​ក្នុង​បាតុកម្ម​ប្រឆាំង​ការឡោមព័ទ្ធ​តំបន់កាហ្សានិង​រួម​ជាមួយវិហារ Al-Aqsa ទីក្រុង​ហ្គាហ្សា។​​

បុគ្គលិក្រុមហ៊ុន​ឬស្សី​កំពុង​សម្ងួតចង្កឹះ​ឬស្សី​​ក្នុង​ភូមិ​មួយ​នៅ​ស្រុក​ Xingan ខេត្ត​ Jiangxi ប្រទេស​ចិន។​​

ក្មេង​ស្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​តោង​កន្ទុយ​ឡាន​នៅ​ពេល​ដែល​នាង​កំពុង​លេង​នៅ​តាមផ្លូវ​លិចទឹក​ជាមួយ​ក្មេងៗ​ផ្សេង​ទៀត​បន្ទាប់​ពី​ភ្លៀងមូសុង​ដ៏​ខ្លាំង​មួយ​ក្នុង​ទីក្រុង Ahmadabad ប្រទេស​ឥណ្ឌា។​​

ឬស​ឈើ​រុំ​ព័ទ្ធ​ប្រាសាទ​សម្បូរ​ព្រៃគុក​នៅ​តំបន់បុរាណ​វិទ្យា​ឦសានបុរៈ ដែល​ត្រូវ​បាន​ជាប់ជាតំបន់​បេតិភណ្ឌពិភពលោក​អង្គការយូណេស្កូ​ ខេត្ត​កំពង់ធំ។​​​

ប្រធានាធិបតី​ Vladimir Putin មើល​ក្រុម​សម្តែងនៅ​ក្នុង​ពិធីសម្ភោធ MAKS-2017 នៅ ​Zhukovsky ខាងក្រៅទីក្រុង Moscow ប្រទេស​រុស្ស៊ី។​