រូបភាព​ជុំវិញ​ពិភពលោក ១៨ កក្កដា ២០១៦

មនុស្សម្នា​ប្រមូលផ្តុំ​នៅ​កន្លែង​គោរពវិញ្ញាណក្ខន្ធ​មួយ​ ដើម្បី​ផ្តល់​ការ​គោរព​ដល់​មនុស្ស​ ៨៤នាក់​ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ការ​បុករះ​ពី​រថយន្ត​ធុនធំ​មួយ​នៅ​លើ​ផ្លូវ​ដើរ Promenade des Anglais ក្នុង​ក្រុង Nice ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។

មនុស្សម្នា​លើ​មឈូស​ជនរងគ្រោះ​ពី​ការ​ប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​លោក Sehidmiz Murat Inci នៅ​អំឡុងពេល​បុណ្យ​សព​របស់​លោក​នៅ​វិហារ​ឥស្លាម Kocatepe ក្រុង​អង់ការ៉ា ប្រទេស​តួកគី។ 

គ្រាប់​រ៉ូកែត​ Falcon 9 SpaceX ត្រូវ​​ថតបាន​​ បន្ទាប់​ពី​ត្រូវ​បាន​បង្ហោះ​ចេញ​ពី​ស្ថានីយ​កងទ័ព​អាកាស​ Cape Canaveral ក្នុង​ក្រុង Cape Canaveral រដ្ឋ​ Florida។

រថយន្ត​របស់​មន្រ្តី​ប៉ូលិស​ East Baton Rouge រង​គ្រាប់កាំភ្លើង​ត្រង់​បង្អួច​នៅ​ជិត​កន្លែង​កើត​ហេតុ​ ទី​ដែល​មន្រ្តី​ប៉ូលិស​ត្រូវ​បាន​បាញ់​ចំ ក្នុង​ក្រុង​ Baton Rouge រដ្ឋ Louisiana កាល​ពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៦។ 

មនុស្ស​ម្នា​មើល​ទន្លេ Jinsha ដែល​ជន់លិច​នៅ​ទំនប់​វារី​អគ្គិសនី Tiger Leaping Gorge​ ក្នុង​ក្រុង Diqing ខេត្ត​ Yunan ប្រទេស​ចិន។ 

ត្រាក់ទ័រ​ធុនធំ​មួយ​ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​ជួយ​សង្រ្គោះ​ Eincinitas ដើម្បី​លើក​សាកសព​ត្រី​បាឡែន​ ដែល​បាន​មក​ទើរ​លើ​ឆ្នេរ​ខ្សាច់​ចេញ​ក្នុង​ក្រុង Leucadia រដ្ឋ​ California។

په بیت لحم کې یوه فلسطينی ډله د کرسمس سازونه غږوي
 

ក្រុម​រថយន្ត​ Kamaz អ្នក​បើកបរ​លោក Airat Mardeev និង​ដៃគូ​លោក Aydar Belyaev ប្រកួត​នៅ​ក្នុង​វាលខ្សាច់​ Gobi អំឡុងពេល​ដំណាក់កាល​​ពិសេស​ទី​៩ នៃ​ការ​ប្រកួត​ Silkway Rally។ អ្នក​ចូលរួម​ប្រកួត​ចំនួន​ ១៣០នាក់​កំពុង​ធ្វើ​ការ​ប្រណាំង​នៅ​ក្នុង​រយៈចម្ងាយ​ ១០.៧៣៤ គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ប្រទេស​ចំនួន​បី​ និង​ទ្វីប​ចំនួន​ពីរ​ពី​ក្រុង​មូស្គូ ទៅ​កាន់​ក្រុង​ប៉េកាំង។

តុក្កតា​ជា​ច្រើន​ត្រូវ​ថត​បាន​នៅ​យ៉រ​ផ្ទះ​របស់​សិល្បករ និង​អ្នក​ចូលចិត្ត​ការ​ប្រមូលវត្ថុ​ទុក​លោក Etanis Gonzalez ក្នុង​ក្រុង​ការ៉ាកាស ប្រទេស​វេណេស៊ុយអេឡា។

អ្នក​ចូលរួម​ប្រកូត​ធ្វើការ​សម្តែង​ជាមួយ​កង់​មួយ​នៅ​អំឡុងពេល​ការ​ប្រកួត​មួយ​នៅ​ក្រុង Zhangjiajie ខេត្ត​ Hunan ប្រទេស​ចិន។ 

អ្នក​រត់​មួយ​រូប​ព្យាយាម​ទាក់ទាញ​សត្វ​គោ​បា​មួយ ឈ្មោះ Santon នៅ​អំឡុងពេល​ពិធី​បុណ្យ «Toro de Cuerda» នៅ​ឯ​ទី​លាន Plaza de Espana ក្នុង​ក្រុង​ Grazalema ភាគ​ខាង​ត្បូង​ប្រទេស​អេស្ប៉ាញ។

កុមារ​លេង​នៅ​ក្នុង​អាង​បាញ់​ទឹក​នៅ​សួន​ Asuka ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

តង់តាម​ពណ៌​​ផ្សេងៗ​ត្រូវ​បាន​បោះឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​តាម​ជ្រលងភ្នំ​នៅ​អំឡុងពេល​ពិធី​បុណ្យ​បោះជំរុំ​នៅ​ក្រុង​ Luoyang ខេត្ត Henan ប្រទេស​ចិន។ 

មនុស្ស​ម្នា​បង្ហោះ​ប៉េងប៉ោង​នៅ​អំឡុងពេល​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​អន្តរជាតិ​ Cantoya Festival ក្នុង Patzcuaro រដ្ឋ​ Michoacan ប្រទេស​ម៉ិចស៊ិក។