រូបភាពជុំវិញពិភពលោក ១៧ កក្កដា ២០១៧
សត្វក្រៀលឈរនៅក្នុងទ្រុងរបស់វានៅក្នុងសួនសត្វ Hellabrunn ក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់។
ព្រះអង្គម្ចាស់ Willem-Alexander និងម្ចាស់ក្សត្រី Maxima យាងចូលរួមក្នុងពិធីសម្ភោធស្តូប National Monument សម្រាប់ឧទ្ទិសដល់ជនរងគ្រោះនៃការធ្លាក់យន្តហោះ MH17 នៅក្នុងក្រុង Vijfhuizen ប្រទេសហូឡង់។
កម្មករពិនិត្យមើលខ្សែភ្លើងនៅក្នុងក្រុង Laian ខេត្ត Anhui ភាគខាងលិចនៃប្រទេសចិន។
កុមារាឈ្មោះ Izabayo អាយុ១៣ឆ្នាំចេញពីទូកដែលខ្លួនបានចំណាយពេលពីរយប់នេសាទត្រីជាមួយនឹងអ្នកនេសាទផ្សេងទៀតនៅក្នុងបឹង Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
អ្នកយាមព្រំដែនអ៊ីស្រាអែលចាប់ខ្លួនយុវជនប៉ាឡេស្ទីនក្នុងពេលបាតុកម្មមួយនៅខាងក្រៅខ្លោងទ្វារ Lions Gate។
ក្មេងៗស្វាគមន៍ព្រះនាង Kate ក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះនាងជាមួយនឹងព្រះអង្គម្ចាស់ William នៅពីមុខវិមានប្រនាធាធិបតីនៅក្នុងក្រុង Warsaw ប្រទេសប៉ូឡូញ។
អ្នកចូលរួមស្រែកហ៊ោ នៅពេលពួកគេធ្វើក្បួនរុញអាសនៈសម្រាប់គោរពបូជាមួយកាត់តាមសមុទ្រនៅក្នុងពិធីបុណ្យប្រចាំឆ្នាំ Hamaori នៅលើឆ្នេរ Southern នៅក្នុងក្រុង Chigasaki ប្រទេសជប៉ុន។
ស្ត្រីម្នាក់ដើរកាន់ឆ័ត្រក្នុងពេលភ្លៀងធ្លាក់មួយនៅទីលាន Monastiraki នៅក្នុងក្រុងអាថែន ប្រទេសក្រិក។
អាវរបស់អាកាសយានិកណាសាកំពុងត្រូវបានធ្វើតេស្តនៅកន្លែងតំឡើងយានអវកាស Kazakh Baikonur ប្រទេសកាហ្សាក់ស្ថាន។
ក្មេងម្នាក់ដែលមានស្នាមវះកាត់បេះដូងយំ នៅពេលកាន់កំប៉ុងឧស្ម័នទឹកភ្នែកទទេ ដែលប៉ូលិសកុបកម្មបានបោះមកលើបាតុករ ក្នុងពេលប៉ះទង្គិចគ្នាជាមួយនឹងអ្នកស្រុកនៃកោះ Nile ក្នុងប្រទេសអេហ្ស៊ីប។