រូបភាព​ជុំវិញ​ពិភពលោក ១៦ កក្កដា ២០១៨

អ្នក​គាំទ្រ​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​បាល់​ទាត់​បារាំង នៅ​ពេល​ពួកគេ​ដើរ​ក្បួន​នៅ​តាម​ផ្លូវ Champs-Elysee ក្នុង​ក្រុង​ប៉ារីស បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup ២០១៨ នៅ​ប្រទេស​រុស្ស៊ី។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ទទួល​បាល់​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ពួកគេ នៅ​ក្នុង​ក្រុង Helsinki ប្រទេស​ហ្វាំងឡង់។

បុរស​ម្នាក់​ពិនិត្យ​មើល​ផ្ទះ​របស់​គាត់​នៅ​ពេល​ទឹក​ចូល​ ដែល​ហូរ​ពី​មាត់​សមុទ្រ​នៅ​ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។

យន្តហោះ​ពន្លត់​អគ្គិភ័យ​មួយ​ឈ្មោះ Ferguson Fire ហោះ​កាត់​ពេល​ព្រះ​អាទិត្យ​លិច​ នៅ​ក្នុង​ស្រុក Mariposa រដ្ឋ California កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។

កម្មករ​ម្នាក់​ជញ្ជូន​ម្សៅ​ដី​ស​ម្យ៉ាង​ (kaolin) ចេញ​ពី​កប៉ាល់​មួយ​នៅ​កំពង់ផែ Sunda Kelapa​ នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ​បក់​ដៃ​ទៅ​កាន់​អ្នក​ថត​រូប​ នៅ​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន Sauti Kuu នៅ​ក្នុង​ភូមិ Nyangoma Kogelo ស្រុក Siaya ប្រទេស​កេនយ៉ា។

ក្រុម​មន្ត្រី​កត់ត្រា និង​ពិនិត្យ​សត្វ​បក្សី​ម្យ៉ាង​នៅ​ក្នុង​ការ​ធ្វើ​ជំរឿន​ប្រចាំ​ឆ្នាំ​ដែល​គេ​ហៅ​ថា Swan Upping នៅ​តាម​ទន្លេ River Thames ក្បែរ​ក្រុង Chertsey ប្រទេស​អង់គ្លេស។

ឈ្មោះ​របស់​កីឡាករ Olivier Giroud របស់​បារាំង​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​លើ​ខ្លោង​ទ្វារ Arc de Triomphe នៅ​ពេល​ដែល​អ្នក​គាំទ្រ​ដើរ​ក្បួន​នៅ​លើ​ផ្លូវ Champs Elysees នៅ​ក្នុង​ក្រុង​ប៉ារីស បន្ទាប់​ពី​បារាំង​ឈ្នះ​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក World Cup នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

មនុស្ស​យន្ត​ឈ្មោះ iPal ដែល​ផលិត​ដោយ​ក្រុមហ៊ុន AvatarMind កំពុង​ស្ថិត​នៅ​ក្នុង​រោងចក្រ​ដំឡើង​មួយ​នៅ​ក្នុង​ក្រុង Suzhou ខេត្ត Jiangsu ប្រទេស​ចិន។

ក្មេងៗ​រស់នៅ​លើ​ផ្ទះ​បែកបាក់​នោ​លើ​សមុទ្រ​លេង​ជាមួយ​នឹង​ទឹក​រលក​ដែល​បង្ក​ដោយ​ព្យុះ Tropical Depression Henry។ ព្យុះ​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង​ម៉ានីល និង​ផ្នែក​ខាង​ជើង​នៃ​កោះ Luzon ប្រទេស​ហ្វីលីពីន។

អ្នក​ដំណើរ​ម្នាក់​ចូល​ក្នុង​បន្ទប់​មួយ​សម្រាប់​ការ​ស្កេន​មុខ​សម្រាប់​ផ្នែក​អន្តោប្រវេសន៍​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Nice ក្នុង​ក្រុង Nice ប្រទេស​បារាំង។

មនុស្សម្នា​មើល​គំនរ​សត្វ​ក្រពើ​រាប់​រយ​ដែល​យក​ចេញ​ពី​កសិដ្ឋាន​ចិញ្ចឹម​មួយ បន្ទាប់​ក្រពើ​ទាំង​នេះ​ត្រូវ​បាន​សម្លាប់​ដោយ​សារ​ហ្វូង​មនុស្ស​ដែល​មាន​កំហឹង។ នេះ​ជា​ការ​សងសឹក​សម្រាប់​បុរស​ម្នាក់​ដែល​ត្រូវ​ក្រពើ​ខាំ​ស្លាប់ ​នៅ​ក្នុង​ក្រុង Sorong ប្រទេស​ឥណ្ឌូណេស៊ី។