រូបភាពជុំវិញពិភពលោក ១៦ កក្កដា ២០១៥
ប្រជាជនបង់ក្លាដេសកាន់សាសនាអ៊ីស្លាមកំពុងព្យាយាមឡើងលើដំបូងរថភ្លើងដែលផ្ទុកមនុស្សលើសចំណុះ នៅឯស្ថានីយ៍រថភ្លើងក្នុងទីក្រុងដាក្កា (Dhaka) ដើម្បីធ្វើដំណើរទៅផ្ទះប្រារព្វពិធីបុណ្យឈប់សម្រាក Eid al-Fitrក្រោយបញ្ចប់ពិធីតមអាហាររ៉ាម៉ាដាន់ (Ramadan)។
ក្មេងប្រុសម្នាក់កាន់ថង់ដាក់សម្លៀកបំពាក់ថ្មីនៅមុនថ្ងៃបុណ្យឈប់សម្រាក Eid al-Fitr ក្រោយបញ្ចប់ពិធីបុណ្យតមអាហាររ៉ាមាដាន់(Ramadan) នៅក្នុងតំបន់ Jobar ជាយរដ្ឋធានីដាម៉ាស (Damascus) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ។
ការផ្ទុះមួយនៅឯរោងចក្រឥន្ធនៈគីមីនៅក្នុងតំបន់ Rizhao ក្នុងខេត្តសានទុង (Shandong) ប្រទេសចិន។ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ភ្លើងបានឆេះឡើង បន្ទាប់ពីការផ្ទុះដោយសារមានការលេចចេញនូវសារធាតុអ៊ីដ្រូកាបូននៅឯរោងចក្រ។
លោក Bernie Ecclestone ម្ចាស់កម្មវិធីឡានប្រណាំង Formula One កំពុងថតរូប Selfieជាមួយនឹងមនុស្សពាក់ឈុតស្វាទឹកកក(Yeti) នៅក្នុងអំឡុងពេលថតរូប ដើម្បីផ្សព្វផ្សាយពីកម្មវិធីប្រកួត Mongol Rally ខាងក្រៅ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅក្នុងទីក្រុងឡុងដ៍។
កីឡាករ អ្នករៀបចំការប្រកួត និងអ្នកចាំកាន់សម្ភារៈហ្គោល បាននាំគ្នារកកូនបាល់របស់កីឡាករ Ernie Els នៅក្នុងគុម្ពស្មៅ ក្នុងអំឡុងពេលតង់ទី១នៃការប្រកួតហ្គោលដណ្តើមពាន British Open ឆ្នាំ២០១៥ នៅឯវាលកូនហ្គោល The Old Course នៅទីក្រុង St Andrews ប្រទេសស្កុតលែន។
ក្មេងប្រុសម្នាក់ឈរស្ងៀមអោបឆ្កែមួយក្បាល បន្ទាប់ពីប៉ូលីសប៉េរូបានបំផ្លាញជំរុំជីកយកមាសខុសច្បាប់នៅក្នុងតំបន់ដែលគេស្គាល់ថា មេហ្គា១៤ នៅភាគខាងត្បូងព្រៃអាម៉ាហ្សូន (Amazon) នៃតំបន់ Madre de Dios។
ការសម្តែងមួយរបស់ជនជាតិស៊្វីស «តោះទៅទាំងអស់គ្នា (Let's Move Together) » នៅឯការសម្តែងកីឡាកាយវប្បកម្មពិភពលោក Gymnaestrada's Midnight Sun Special នៅក្នុងពហុកីឡាដ្ឋានអូឡាំពិកនៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ។
កូនតោដែលទើបនឹងកើតអង្គុយនៅក្បែរមេរបស់ពួកវានៅក្នុងតំបន់ Khutani នៅក្នុងតំបន់អភិរក្ស Junagadh នៅក្នុងទីក្រុងរដ្ឋ ហ្គូដ្យារ៉ាត (Gujarat )។ (រូបភាពដោយឧទ្យានជាតិ Gir និងអ្នកអភិរក្សព្រៃ Sandeep Kumar ជនជាតិឥណ្ឌា)
កីឡាករជនជាតិប្រេស៊ីលប្រកួតនៅក្នុងនៅក្នុងការហែលទឹកសេរីក្នុងចម្ងាយ២០០ម៉ែត្រ នៅឯការប្រកួតកីឡា Pan American Games ទីក្រុងToronto ប្រទេសកាណាដា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ។