រូបភាពជុំវិញពិភពលោក​ ១៥ កក្កដា ២០២០

ស្ត្រី​ម្នាក់យំ​សោក​នៅពេល​ដែល​នាងឃើញ​មនុស្ស​ត្រូវ​បាន​គេ​ចាប់ឃុំឃាំង​នៅ​លើ​ស្ពាន Brooklyn Bridge ខាងក្រៅ«City Hall Autonomous Zone» ដើម្បី​គាំទ្រ​ចលនា«Black Lives Matter»ក្នុង​សង្កាត់ Manhattan Borough នៃទីក្រុង​ញូវយ៉ក។

អ្នកគាំទ្រ​របស់​តារាសម្តែងលោក Johnny Depp កាន់បដា​ខណៈដែល​ពួកគេ​កំពុង​រង់ចាំលោក​មកដល់តុលាការ​កំពូល​ក្នុង​ទីក្រុង​ឡុងដ៍​ ចក្រភពអង់គ្លេស។

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ឈរ​នៅ​ខាងមុខ​បាតុករ​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អំឡុងទស្សនកិច្ច​របស់​នាយករដ្ឋ​មន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi ទីក្រុង Basra។

បុគ្គលិក​ក្រុមហ៊ុន Nissan ស្លៀក​ឈុត​ដូចក្នុង​រឿង«Money Heist» ចូល​រួម​បាតុកម្ម​មួយ​ខាងក្រៅ​សភា​ប្រទេស​អេស្ប៉ាញ​ក្នុង​ទីក្រុង Madrid។

អ្នក​ធ្វើការ​នៅ​ទីបញ្ចុះ​សព​ស្លៀក​ឈុត​ការពារ​ ហើយ​បញ្ចុះ​សព​ដែល​ស្លាប់ដោយ​វីរុសកូរ៉ូណា​ក្នុង​វាល​ Vila Formosa ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

កាំជ្រួច​បានផ្ទុះ​ឡើង​លើ​ប៉ម Eiffel Tower ដើម្បី​អបអរថ្ងៃបុណ្យ Bastille Day ក្នុង​ទីក្រុងប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០២០។

មនុស្ស​មើល​រូបសំនាក​បាតុករ​ចលនា Black Lives Matter ដែល​ធ្វើ​ដោយសិល្បករ​អង់គ្លេសលោក Marc Quinn នៅ​ទីតាំង​ដែល​ពីមុន​ដាក់​រូប​សំណាក​របស់​ឈ្មួញ​ជួញដូរ​ទាសករក្នុង​ទីក្រុង Bristol។