រូបភាព​ជុំវិញ​ពិភពលោក ១៥ កក្កដា ២០១៩

បុរស​កាន់​សាសនា​ហិណ្ឌូ​ម្នាក់​អង្គុយ​នៅ​វិហារ Pashupatinath ក្នុង​រដ្ឋធានី​កាតម៉ានឌូ ប្រទេស​នេប៉ាល់។

ក្រុម​កីឡាករ​ហែល​ទឹក​អ៊ីតាលី​ធ្វើ​ការ​សម្តែង​មួយ​អំឡុងពេល​ការ​ប្រកួត​ពានរង្វាន់​ផ្នែក​ហែលទឹក​ពិភពលោក​លើក​ទី១៨ FINA World Swimming Championships នៅ​កីឡាដ្ឋាន​ Yeomju ក្នុង​ក្រុង Gwangju ប្រទេស​កូរ៉េខាងត្បូង។

ផ្ទះ​មួយ​ខ្នង​ដែល​​រង​ការ​បាក់បែក​ដោយ​គ្រោះ​រញ្ជួយដី​នៅ​ក្រុង Surigao កោះ​ Mindanao ប្រទេស​ហ្វីលីពីន។

អ្នក​ថ្មើរ​ជើង​ម្នាក់​ចុះ​ជណ្តើរ​ដែល​មាន​ស្នាដៃ​សិល្បៈ​មួយ​បង្ហាញ​ពី​កុមារី​ម្នាក់​អម​ដោយ​ផ្កា​នៅ​ស្ថានីយ​រថភ្លើង​ JR Kumagaya ខេត្ត​ Saitama ​ប្រទេស​ជប៉ុន។

ទូក​នេសាទ​ចត​នៅ​ច្រង​បឹង​ Lake Malawi នៅ​ក្រុង Senga ប្រទេស​ម៉ាឡាវី។

សកម្មជន​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាស​ឈរ​លើ​រូបសំណាក​កប៉ាល់​មួយ​អំឡុងពេល​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​តុលាការ​ ក្រុង​ឡុងដិ៍។

កីឡាករ​វាយ​តេន្នីស​ Novak Djokovic ថើប​ពានរង្វាន់​បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​ជនជាតិ​ស្វីស Roger Federer នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ការ​ប្រកួតពាន​រង្វាន់​​វាយតេន្នីស​ Wimbledon ​នៅ​ក្រុង​ឡុងដិ៍ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា​ ឆ្នាំ​២០១៩។

កីឡាករ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ប្រណាំង​កង់ Tour de France ក្នុង​រយៈចម្ងាយ ២១៧ កីឡូម៉ែត្រ ដោយ​ចាប់​ផ្តើម​នៅ​ក្រុង Saint-Flour និង​បញ្ចប់​នៅ​ក្រុង Albi ប្រទេស​បារាំង។

ជនជាតិ​ហៃទី​ម្នាក់​ងូតទឹក​ដើម្បី​អបអរសាទរ​ការ​ធ្វើ​ធម្មយាត្រា​ប្រឆាំង​ឆ្នាំ​ទៅ​កាន់​ទឹកធ្លាក់​មួយ​នៅ​ក្រុង Saut D'Eau កាល​ពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩។

ក្រុម​អាជ្ញាកណ្តាល​ពិនិត្យ​មើល​សត្វ​ក្ងាន​មួយ​អំឡុងពេល​ធ្វើ​ជំរឿន​សត្វ​ក្ងាន​នៅ​តាម​ទន្លេ Thames ជិត​ក្រុង​ឡុងដិ៍។