រូបភាពជុំវិញពិភពលោក ១៣ កក្កដា ២០១៨
រូបតុក្កតាកម្ពស់៦ម៉ែត្រ ដែលតំណាងឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេបង្ហោះនៅពេលធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក នៅទីលានរបស់រដ្ឋសភា ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ស្ត្រីទី១សហរដ្ឋអាមេរិក Melania Trump ទះដៃជាមួយទាហានជើងចាស់ចក្រភពអង់គ្លេស ដែលគេស្គាល់ថា Chelsea Pensioner ក្នុងអំឡុងលេងហ្គេម នៅកន្លែងស្នាក់អាស្រ័យ The Royal Hospital Chelsea កណ្ដាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងម្ចាសក្សត្រី Queen Elizabeth II របស់ចក្រភពអង់គ្លេស កំពុងទស្សនាកងសន្តិសុខកិត្តិយស ដែលឈរក្នុងទម្រង់ Coldstream Guards នៅរាជវាំង Windsor Castle ក្នុងទីក្រុង Windsor ប្រទេសអង់គ្លេស។
សិល្បករអូស្ត្រាលី Nike Savvas រៀបចំការតាំងបង្ហាញវត្ថុសិល្បៈរបស់លោក ដែលរួមមានកូនបាល់ជាច្រើនជួរសរុប៥ម៉ឺនគ្រាប់ ដែលគាត់ដាក់ឈ្មោះថា «អាតូម៖ ពោរពេញទៅដោយក្តីស្រឡាញ់ ពោរពេញដោយភាពអច្ឆរិយៈ»។ វត្ថុសិល្បៈនេះត្រៀមសម្រាប់បង្ហាញនៅក្នុងកម្មវិធី Spacemakers and roomshakers ដែលជាការបង្ហាញវត្ថុសិល្បៈចម្រុះនៅកន្លែងតាំងពិព័រណ៍ New South Wales Art Gallery ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
អ្នកដឹកបន្លែចែកចាយដល់អ្នកលក់ កំពុងសម្រាកលើរ៉ឺម៉ក នៅផ្សារ Divisoria ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ស្ត្រីជនជាតិជប៉ុនស្ថិតក្នុងសម្លៀកបំពាក់ yukatas ដែលជាសម្លៀកបំពាក់សម្រាប់រដូវក្តៅ ថតរូបនៅចន្លោះជួរក្រដាស ក្នុងកម្មវិធី Mitama ប្រចាំឆ្នាំ នៅទីសក្ការៈ Yasukuni ដែលជាទីតម្កល់ធាតុមនុស្សជាង២.៤លាននាក់ដែលស្លាប់ដោយសារសង្គ្រាម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឡានក្រុងមួយគ្រឿងកំពុងស្ថិតនៅក្នុងទឹកជំនន់ នៅក្រោមផ្លូវរថភ្លើង ក្រោយពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
ក្មេងប្រុសម្នាក់កាន់ប័ណ្ណផ្សព្វផ្សាយដែលមានរូបបេក្ខជនគប្រធានាធិបតីពីគណបក្សប្រឆាំង Soumaila Cisse ក្នុងពេលមានការជួបជុំគ្នាមួយនៅ Koulikoro។ ប្រធានាធិបតីបច្ចុប្បន្នលោក Ibrahima Boubacar Keita ដែលបានចូលកាន់តំណែងកាលពីឆ្នាំ២០១៣ និងមេបក្សប្រឆាំងនាំមុខ Soumaila Cisse គឺជាបេក្ខជនសំខាន់២រូប សម្រាប់ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ក្នុងចំណោមបេក្ខជនទាំង២៤រូប។