រូបភាព​ជុំវិញ​ពិភព​លោក ១៣​ កក្កដា ២០១៧

ប៉ូលិសក្រុង​​ Jammu និង​កាស្មៀរ បង្ហាញ​ក្រុម​សន្តិសុខ​កិត្តិយស​នៅ​កន្លែង​បញ្ចុះសព​ Martyr នៅ​ក្នុង​ទីក្រុង Srinagar ក្នុង​តំបន់​កាស្មៀរ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា។

ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ស្ថិត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​នៅ​រាជវាំង Elysee ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

អ្នក​តវ៉ា​ម្នាក់​យំ​សោក​ នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ការិយាល័យ​ទំនាក់​ទំនង​របស់​ចិន ក្នុង​ក្រុង​ហុងកុង ​ដោយ​សារ​តែ​អាណិត​លោក Liu Xiaobo ដែ​ល​ជាជ័យលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ចិន។

សន្តិសុខ​កិត្តិយស​សម្តែង​ក្នុង​ពេល​ហ្វឹកហាត់​របស់​កង​យោធា នៅ​បញ្ជាការដ្ឋាន​កង​ទ័ពជើង​ទឹក​ក្នុង​ក្រុង​កំពង់​ផែ Kaohsiung កោះ​តៃវ៉ាន់។

ប្រធាន​គណបក្ស​ការងារ​ លោក Sen. Gleisi Hoffmann​ ជូត​ញើស​ចេញ​ពី​ផ្ទៃ​មុខ​​អតីត​ប្រធានាធិបតី​ប្រេស៊ីល​ លោក Luiz Inacio Lula da Silva នៅ​ពេល​បញ្ចប់​សុន្ទរកថា​ខ្លី​មួយ​ដែល​លោក​បានថ្លែង​ទៅ​កាន់​សារព័ត៌មាន និង​អ្នក​គាំទ្រ នៅ​ស្នាក់ការ​កណ្តាល​របស់​គណបក្ស​នេះ​ នៅ​ទីក្រុង​ Sao Paulo ប្រទេស​ប្រស៊ីល។

ស្ត្រី​ទី​មួយ​របស់​សហរដ្ឋ​អាមេរិក គឺ​លោក​ស្រី Melania Trump (ស្តាំ) និង​ភរិយា​របស់​ប្រធានាធិបតី​បារាំង គឺ​លោក​ស្រី Brigitte Macron លើក​ដៃ​ក្រោយ​ពេល​ដំណើរ​កម្សាន្ត​តាម​ទូក​នៅ​លើ​ទន្លេ​ Seine ក្នុង​ទីក្រុង​ប៉ារីស។

ម្ចាស់​ក្សត្រី​ចក្រ​ភព​អង់គ្លេស Elizabeth II និង​ម្ចាស់​ក្សត្រី​ប្រទេស​អេស្ប៉ាញ Letizia ថត​រូប​ជា​មួយ​គ្នា​​មុន​ពេល​ពីធី​លៀង​សាយភោជ​ផ្លូវ​រដ្ឋ នៅ​រាជវាំង Buckingham Palace ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

អ្នក​រីក​រាយ​ក្នុង​ការ​ប្រកួត​ជាមួយ​សត្វ​គោ​ បាន​រង​របួស​ដោយ​សត្វ​គោ​មួយ​ក្បាល​ ហើយ​ត្រូវ​បាន​គេ​យក​ចេញ​ពី​ទីធ្លា​ប្រកួត​ក្រោយ​ពេល​រត់​បាន​៧​ជុំ នៅ​ក្នុង​ពិធី​បុណ្យ​ San Fermin ក្នុង​ក្រុង Pamplona ប្រទេស​អេស្ប៉ាញ។

កម្មករ​ចិន​​កំពុង​លាប​ជញ្ជាំង​ខាង​ក្រៅ​នៃ​អាគារ​មួយ​ក្នុង​ក្រុង Shenyang ខេត្ត Liaoning ប្រទេស​ចិន។

ស្ត្រី​ពីរ​នាក់​ក្នុង​សម្លៀក​បំពាក់​ yukatas ឬ​ សម្លៀក​បំពាក់​សម្រាប់​រដូវ​ក្តៅ កំពុង​ថត​រូប​សែល​ហ្វី​នៅពីមុខ​ភ្លើង ក្នុង​ថ្ងៃ​បុណ្យ​ Mitama ប្រចាំ​ឆ្នាំ នៅ​ទីសក្ការៈ​ Yasukuni  ដែល​នៅ​ទី​នោះ​មនុស្ស​ជាង​២.៤​លាន​នាក់​ដែល​ស្លាប់​ដោយសារ​សង្គ្រា​ម​ត្រូវ​បាន​គេ​តម្កល់ នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

Almanya kanseri Angela Merkel və Bolqarıstanın baş naziri Boyko Borissov Avropa İttifaqının Brüsseldə keçirilən sammitində. 

ថ្ងៃ​រះ​នៅ​លើ​ទន្លេ​ Potomac នៅ​តំបន់ Dangerfield Marina ក្រុង Alexandria រដ្ឋ Virginia សហរដ្ឋ​អាមេរិក។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​ស្លៀក​ម៉ូដ​រចនា​ដោយ Sanchez-Kane ក្នុង​ពិធី​បង្ហាញ​ម៉ូដ​ផ្នែក​បុរស​ប្រចាំ​សប្តាហ៍ ក្នុង​ទីក្រុង​ញូវយ៉ក។