រូបភាព​ជុំវិញ​ពិភពលោក​ ១៣ កក្កដា ២០១៦

នាយករដ្ឋមន្រ្តី​អង់គ្លេស​ថ្មី​លោកស្រី Theresa May និង​ស្វាមី Philip ផ្លាស់​ចូល​ទៅ​ក្នុង​ការិយាល័យ​ផ្លូវការ​របស់​លោកស្រី​នៅ​កណ្តាល​ក្រុង​ឡុងដ៍។ 

នាយករដ្ឋមន្រ្តី​លោក David Cameron ភរិយា Samantha និង​កូនៗ​ Nancy, Florence និង Elwen (ពី​ខាង​ឆ្វេង) ចាក​ចេញ​ពី​ការិយាល័យ 10 Downing Street ក្នុង​ក្រុង​ឡុងដ៍។ លោក​ Cameron បាន​ធ្វើការ​លាលែង​ពី​តំណែង​ជា​ផ្លូវការ​នៅ​អំឡុងពេល​ជំនួប​ជាមួយ​នឹង​ម្ចាស់ក្សត្រី Queen Elizabeth II នៅ​ឯ​វិមាន Buckingham Palace។

សត្វឆ្មា Larry នឹង​បន្ត​ស្នាក់​នៅ​ការិយាល័យ 10 Downing Street និង​រក្សា​តំណែង​ «Chief Mouser» របស់​វា។ 

បុរស​មួយរូប​កាន់​ទង់ជាតិ​ប៉ាឡេស្ទីន​នៅ​ក្នុង​ការ​តវ៉ា​មួយ​ ខណៈ​ពេល​លោក​អង្គុយ​នៅ​ក្នុង​មាត់​ប្រដាប់​ចូក​នៃ​ម៉ាស៊ីន​អេស្កាវ៉ាទ័រ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ ដើម្បី​ការពារ​ម៉ាស៊ីន​នោះ​ពី​ចូកដី​របស់​គាត់​នៅ​ជិត​ភូមិ Deir Qaddis ជិត​ក្រុង Ramallah នៃ​តំបន់​ West Bank។

សិស្សសាលា​ធ្វើដំណើរ​ទៅ​សាលា​ដោយ​ជិះ​រ៉ឺម៉ក​ដ៏​កកកុញ​មួយ​នៅ​ក្រុង​ Ahmedabad ប្រទេស​ឥណ្ឌា។ 

នៅ​ក្នុង​រូបភាព​ថត​ដោយ​យន្តហោះ Solar Impulse 2 បង្ហាញ​ពីយន្តហោះ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ បើកបរ​ដោយ​ជនជាតិ​ស្វីស​លោក ​André Borschberg នៅ​អំឡុងពេល​ការ​ហោះកាត់​ពី​លើ​ពីរ៉ាមីត Giza មុនពេល​ចុះ​សំចត​នៅ​ក្រុង​គែរ ប្រទេស​អេហ្ស៊ីប។  

តារា​ម៉ូដែល​បង្ហាញ​នៅ​ក្រោយ​ឆាក​ មុនពេល​ការ​ចាប់ផ្តើម​នូវ​កម្មវិធី​ Gypsy Sport 2016 នៅ​អំឡុងពេល​សប្តាហ៍​បង្ហាញ​ម៉ូដ​ Men's Fashion Week ក្នុង​ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០១៦។ 

ស្រ្តី​មួយរូប​ភ្ញាក់ផ្អើល​នឹង​តុក្កតា​រូប​គោ​មួយ​នៅ​អំឡុងពេល​កម្មវិធី Encierro Txiki នៅ​ក្នុង​ពិធីបុណ្យ San Fermin ក្នុង​ក្រុង Pamplona ប្រទេស​អេស្ប៉ាញ។ 

កុមារា Aiden Haas (ខាង​ឆ្វេង) និង​កុមារី Lilli Alcala ត្រូវ​បាន​គ្រង​ជា​ព្រះរាជា Mud King និង​ព្រះ​មហាក្សត្រី Mud Queen នៅ​អំឡុងពេល​បុណ្យ​ភក់​ប្រចាំ​ឆ្នាំ Mud Day លើក​ទី​២៩ នៅ​ក្រុង Westland រដ្ឋ ​Michigan កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០១៦។ 

ក្រុម​អ្នកលាង​បាប​លើក​រូបសំណាក​ Virgen del Carmen ឡើង​ទៅ​លើ​ទូក​មួយ​នៅ​ឯ​ក្រុង​ឆ្នេរ Puerto de la Cruz កោះ​ Tenerife ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ 

កុមារ​មើល​ទៅ​លើ​ដុំ​ខ្សែ​លួស​នៅ​ឯ​កំពង់ផែ​មួយ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។