រូបភាពជុំវិញពិភពលោក ១២ កក្កដា ២០១៦
មនុស្សម្នាឈរនៅលើជាយភ្នំមួយដើម្បីមើលការផ្ទុះភ្នំភ្លើងនៅលើភ្នំ Bromo នៅក្នុងក្រុង Probolinggo ប្រទេសឥណ្ឌូនេស៊ី។
ទាហាន Maori ម្នាក់រត់ ខណៈដែលទាហាននូវែលសេឡង់ដើក្បួននៅតាមបណ្តោយផ្លូវ Champs Elysees នៅក្នុងក្រុងប៉ារីស ក្នុងពេលហាត់សមនៃការដើរក្បួនយោធាសម្រាប់ទិវា Bastille ប្រចាំឆ្នាំ។
រថភ្លើងពីរបុកគ្នានៅក្នុងតំបន់ Puglia ប្រទេសអ៊ីតាលី។ យ់ាងហោចណាស់មនុស្ស២០នាក់បានស្លាប់ និងមានអ្នករងរបួសផ្សេងទៀត។
ជនជាតិហ្វីលីពីនបញ្ចេញអារម្មណ៍របស់ខ្លួនចំពោះការប្រកាសសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ។ តុលាការនេះបានសម្រេចឲ្យប្រទេសហ្វីលីពីនឈ្នះក្តីនៅក្នុងបណ្តឹងប្រឆាំងនឹងប្រទេសចិន លើបញ្ហាសមុទ្រចិនខាងត្បូង នៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។ តុលាការនេះយល់ឃើញថា មិនមានមូលដ្ឋានផ្លូវច្បាប់ណាមួយសម្រាប់ខ្សែបន្ទាត់ព្រំដែនសមុទ្រដែលដាច់ជា៩ចំណុចរបស់ចិន ដែលទាមទារចំណែកយ៉ាងច្រើននៃសមុទ្រចិនខាងត្បូង។
មនុស្សម្នាប្រមូលផ្តុំគ្នាមើលការដុតភ្នក់ភ្លើង នៅតំបន់ Shankill Road មុនការប្រារព្ធពិធីនៅថ្ងៃទី១២ ខែកក្កដា ដែលធ្វើឡើងដោយសមាជិកនៃអង្គការ Orange Order នៅក្នុងក្រុង Belfast ប្រទេសអៀវឡង់។
បុរសម្នាក់ដែលមានម៉ូដសក់របស់ក្រុមកុលសម្ព័ន្ធ Mohawk ដែលមានសរសេរពាក្យថា «Back The Blue» ចូលរួមពិធីដុតភ្លើងទៀនមួយនៅសាលាក្រុង Dallas ដើម្បីចងចាំដល់មន្រ្តីប៉ូលិសដែលត្រូវបានគេសម្លាប់កាលពីសប្តាហ៍មុន នៅក្នុងក្រុង Dallas រដ្ឋ Texas កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
អ្នកភូមិដើរកាត់ស្ពានមួយដែលមានសុទ្ធតែសំរាម ដែលនាំមកជាមួយព្យុះ Nepartak នៅក្នុងក្រុង Fuzhou ខេត្ត Fujian ប្រទេសចិន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
ទិដ្ឋភាពនៃថ្ងៃអស្តង្គតនៅសារមន្ទីរ Manhattanhenge ដែលមើលពីឧទ្យាន Hunters Point South Park នៅក្នុងសង្កាត់ Queens ក្រុងញូវយ៉ក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
ផ្ការីកលូតលាស់នៅក្បែរភូមិ Castelluccio ដែលជាភូមិតូចមួយនៅក្នុងតំបន់ Umbria ប្រទេសអ៊ីតាលី។
ទឹករសាយនៅបឹង Pontchartrain នៅពេលដែលព្យុះមួយបានបោកបក់លើតំបន់មួយនៅក្នុងក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក។