រូប​ភាព​ជុំវិញ​ពិភពលោក ១២ កក្កដា ២០១៥

អ្នក​ចូល​រួម​ហែល​ទឹក​ឆ្លង​កាត់​រូប​អតីត​មេដឹកនាំ​ចិន​ម៉ៅ​ សេទុង​ នៅ​ទន្លេ​ Hanjiang​ ជា​ដៃ​ទន្លេ​ Yangtze ក្នុង​ក្រុង​ Xiangyang​ ខេត្ត Hubei​ ក្នុង​គោល​បំណង​អបអរ​សាទរ​ខួប​ទី​៤៩ ដែល​អតីត​មេដឹកនាំ​ចិន​ម៉ៅ សេទុង​​​បាន​ហែល​ទឹក​ឆ្លង​ទន្លេ​ Yangtze នេះ​ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ចិន​បាន​រាយការណ៏​។ 

កញ្ញា laureate Malala Yousafzai ជា​អ្នក​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​ ផ្លុំ​ទាន​នំ​ខួប​កំណើត​របស់​នាង​ នៅ​សាលា​មួយ​សំរាប់​ក្មេង​ស្រី​ជន​ភៀស​ខ្លួន​ ដែល​សាង​សង់​ដោយ​មូល​និធិ​ NGO Kayany ស្ថិត​នៅ​ជ្រលង​ភ្នំ​ Bekaa ក្នុង​ប្រទេស​លីបង់។​ អ្នក​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​វ័យ​ក្មេង​ជាង​គេ​រូប​នេះ​ បាន​ប្រារព្ធ​ខួប​កំណើត​អាយុ​ ១៨​ឆ្នាំ​របស់​នាង​ក្នុង​ប្រទេស​លីបង់​ ដោយ​បើក​សាលា​ឲ្យ​ដំណើរការ​ និង​អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោក​ចាប់​អារម្មណ៍​វិនិយោគ​លើ​គម្រោង​ "books not bullets"។

អ្នក​លេង​កីឡា​ជិះ​ក្តារ​រំអិល​ទឹក​ប្រើ​ខ្យល់​បក់​ បាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​លើ​ឆក​សមុទ្រ​ Botany ក្នុង​ទី​ក្រុង​ស៊ីដនី​ ក្នុង​ពេល​ដែល​មាន​ខ្យល់​បក់​ខ្លាំង​ពី​ទិស​ខាង​លិច​ និង​មាន​រលក​ច្រើន។

សម្តេច​សង្ឃ​រ៉ូម៉ាំង​កាតូលិក​ ប៉ាប ហ្រ្វង់ស៊ីស ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ស្រ្តី​វ័យ​ចំណាស់​ម្នាក់​ ក្នុង​កំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ទ្រង់​ទៅ​កាន់​សង្កាត់​ Banado Norte ស្រុក Asuncion ប្រទេស​ប៉ារ៉ាហ្គាយ។

នេះ​ជា​ទិដ្ឋភាព​ពេល​រាត្រី​នៃ​ភ្នំ​ភ្លើង​ Villarrica ក្នុង​ទីក្រុង​ Pucon ប្រទេស​ឈីលី។​ ភ្នំ​ភ្លើង​ Villarrica ​មាន​ទី​តាំង​នៅ​ជិត​រមណីយដ្ឋាន​ទេសចរ​ណ៍​ដ៏​ល្បី​ល្បាញ​នៃ​ទីក្រុង​ Pucon ដែល​ភ្នំ​ភ្លើង​នេះ​ជា​ភ្នំ​ភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំ​ភ្លើង​សកម្ម​ទាំង​ឡាយ​នៅ​ទ្វីប​អាមេរិក​ខាងត្បូង​។

អ្នក​កាន់​ទុក្ខ​ជាច្រើន​នាក់​បាន​អធិដ្ឋាន​ពី​មុខ​មឈូស​លោ​ក​ Omar Sharif ជា​អតីត​តារា​សម្តែង​ប្រុស​ជនជាតិ​អេស្ស៊ីប​ ដែល​ស្លាប់​ក្នុង​វ័យ​៨៣​ឆ្នាំ នៅ​ក្នុង​ពិធី​បុណ្យ​សព​មួយ​ក្នុង​វិហារ​អ៊ីស្លាម​ Hussein Tantawi នៅ​ទីក្រុង​ Cairo។ លោក Sharif ជា​តារា​សម្តែង​ដែល​កើត​នៅ​ទឹកដី​អេស្ស៊ីប​ ជា​តួ​ឯក​អន្តរជាតិ​ ក្នុង​ភាពយន្ត​ "Lawrence of Arabia" and "Doctor Zhivago" បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ Cairo កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ដោយ​សារ​គាំង​បេះដូង។

កម្មករ​ឡើង​រៀប​ចំ​គោម​ក្រដាស​សំរាប់​ពិធី​បុណ្យMitama ដែល​ធ្វើ​ឡើង​ប្រចាំ​ឆ្នាំ​នៅ​ទី​សក្ការៈ​ Yasukuni ក្នុង​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន។

ប្រជាពលរដ្ឋ​នាំ​គ្នា​មើល​ការសម្តែង​របស់​តួ​សម្តែង​ដ៏​គ្រោះថ្នាក់​ ខណៈ​ពួកគេ​​កំពុង​សម្តែង​​នៅ​ខេត្ត​ Ahmadabad ប្រទេស​ឥណ្ឌា។

នេះ​ជា​ការប្រកួត​ប្រជែង​ការប្រណាំង​រថយន្ត​ធុង​សាប៊ូ​ Red Bullក្នុង​ទីក្រុង​ឡុងដ៏​។ ការប្រណាំង​រថយន្ត​ធុង​សាប៊ូ​ Red Bull​ គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ​ ដែល​មាន​អ្នក​ចូល​រួម​ប្រកួត​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​នាក់​ ដោយ​មាន​យាន​ជំនិះ​ធ្វើ​ពី​ធុង​សាប៊ូ​ដោយ​ខ្លួន​គាត់​ហើយ​ត្រូវ​ជិះ​ពី​លើ​ភ្នំ​កំពស់​៤២០ម៉ែត្រ​ ហើយ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន។​

អ្នក​ទេសចរ​ជា​ច្រើន​នាក់​កំពុង​ឈរ​ឲ្យ​ទឹក​រលក​បោក​បក់​នៅ​តាម​ច្រាំង​សមុទ្រ​ ដែល​បាន​ឡើង​ខ្ពស់​ហួស​របាំង​ ​ក្រោម​ឥទ្ធិពល​នៃ​ព្យុះ​ទីហ្វុង​ Chan-hom នៅ​ក្នុង​ក្រុង​ Qingdao ខេត្ត​ Shandong ប្រទេស​ចិន។​

លោក​ Hiroshi Aoyama ជា​កីឡាករ​ប្រណាំង​ម៉ូតូ​ជនជាតិ​ជប៉ុន​មក​ពី​ក្រុម​ Repsol Honda បាន​ធ្លាក់​ចេញ​ពី​ម៉ូតូ​របស់​គាត់​ក្នុង​ការប្រកួត​ប្រណាំង​ម៉ូតូ​ពាន់​រង្វាន់​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់​ ក្នុង​ទី​លាន​ Sachsenring នៃ​ទីក្រុង​ Hohenstein-Ernstthal ភាគ​ខាង​កើត​ប្រទេស​អាល្លឺម៉ង់។​