រូបភាព​ជុំវិញ​ពិភពលោក ១១ កក្កដា ២០១៩

មនុស្ស​ម្នា​ចូលរួម​ក្នុង​ការ​រំលឹក​ការ​ចង​ចាំ​ជា​សាធារណៈ​ដល់​លោក Marco Leung បុរស​អាយុ​៣៥​ឆ្នាំ ដែល​បាន​ស្លាប់​កាល​ពី​​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ នៅទីក្រុង​ហុងកុង ក្រោយ​ពេល​លោក​បាន​ចង​បដា​សម្រាប់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​នាំ​ឧក្រិដ្ឋ​ជន​ទៅ​កាន់​ចិន​ដីគោក។

អ្នក​កាន់​សាសនាឥស្លាម​ជន​ជាតិ​បូស្ន៊ី សែង​មឈូស​ដែល​ដាក់​សាក​សព​ចំនួន​ ៣៣ ដែល​ទើប​ស្គាល់​អត្តសញ្ញាណ ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​សម្លាប់​រង្គាល​ Srebrenica កាល​ពី​ឆ្នាំ​១៩៩៥ មុន​ពេល​បញ្ចុះ​សព​ទាំង​នេះ​នៅ​ទី​ចង​ចាំ​ Potocari នៅ​ជិត​ទីក្រុង Srebrenica នៅ​ភាគ​ខាង​កើតនៃ​ប្រទេស​បូស្ន៊ី។

បុគ្គលិក​ថត​រូប​ឡាន Volkswagen Beetle ក្នុង​ពិធី​មួយ​ដែល​រៀប​ចំ​ដើម្បី​បញ្ចប់​ការ​ផលិត​ឡាន​ VW Beetle នៅ​ឯ​ក្រុម​ហ៊ុន​តំឡើង​រថ​យន្ត​​ នៅ​ទីក្រុង Puebla ប្រទេស​ម៉ិកស៊ិក។ ឡាន​ប្រភេទ Beetle មិន​មែន​សម្រាប់​លក់​ទេ ប៉ុន្តែ​គេ​មាន​គោល​ដៅ​យក​វា​ទៅ​តាំង​នៅ​សារមន្ទីរ។

នាង Terrian Jones ស្រែក​នៅ​ពេល​នាង​ដើរ​កាត់​ទឹក​ត្រឹម​ជង្គង់​ដោយ​កាន់​ក្មេង​​ឈ្មោះ Drew និង​ Chance Furlough ដើរ​ទៅ​កាន់​ម្ដាយ​របស់​ពួក​គេ នៅ​ផ្លូវ Belfast ក្នុង​ទីក្រុង New Orleans រដ្ឋ Louisiana ក្នុង​ពេល​មាន​ទឹក​ជំនន់​បណ្ដាល​មក​ពី​ព្យុះ​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក។

នាង Yazmin Juarez ​ជា​ម្ដាយ​របស់​ក្មេង​ឈ្មោះ Mariee អាយុ​១៩​ខែ ដែល​បាន​ស្លាប់​ក្រោយ​ពេល​ឃុំ​ឃាំង​ដោយ​អាជ្ញាធរ​អន្តោប្រវេសន៍​និង​គយ​អាមេរិក។ នាង​ជូត​ទឹក​ភ្នែក​នៅ​ពេល​នាង​ធ្វើ​សក្ខីកម្ម​នៅ​​អនុ​គណៈ​កម្មការ​រដ្ឋ​សភា ដែល​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និង​សេវាកម្ម​សាធារណៈ។ នាង​បាន​ថ្លែង​ក្នុង​សវនាការ​មួយ​ដែល​មាន​ចំណង​ជើង​ថា «ក្មេង​ក្នុង​ទ្រុង៖ ការ​ប្រព្រឹត្តិអមនុស្ស​ធម៌​នៅ​ព្រំដែន» ដែល​ព្រព្រឹត្ត​ឡើង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ក្មេង​ស្រី​២​នាក់​កំពុង​ចែវ​ក្បូន​ក្បែរ​ផ្ទះ​ដែល​លិចទឹក នៅ​ក្នុង​ភូមិ​ដែល​រង​ការ​ប៉ះពាល់​ដោយ​ទឹក​ជំនន់​ នៅ​ស្រុក Karbi Anglong ស្ថិត​នៅ​ភាគ​ឦសាន​នៃ​រដ្ឋ Assam ប្រទេស​ឥណ្ឌា។

ម្ចាស់​ក្សត្រី​ជប៉ុន Mako កំពុង​ទស្សនា​មជ្ឈមណ្ឌល​វប្បធម៌​ជប៉ុន ប៉េរូ ក្នុង​ទ្រុង​លីម៉ា ប្រទេស​ប៉េរូ។

ដូន​ជី​កំពុង​អង្គុយ​និង​ឈរ​នៅ​មាត់​​​សមុទ្រ​ក្នុង​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា។

សត្វ​រំពេ​មួយ​បាន​ឆ្លុះ​ស្រមោល​ទៅ​លើ​សត្វ​រំពេ​មួយ​ទៀត ដែល​កំពុង​ពាំ​ត្រី​ដែល​ចាប់​បាន​ពី​ទឹក​នៃ​ឆក​សមុទ្រ​ Casco នៅ​ទីក្រុង​ Portland រដ្ឋ Maine សហរដ្ឋ​អាមេរិក។