រូបភាពជុំវិញពិភពលោក ១១ កក្កដា ២០១៨

ក្មេង​ប្រុស​ដែល​ត្រូវ​បាន​សង្រ្គោះ​ពី​ល្អាង​ភ្នំ​ក្នុង​ប្រទេស​ថៃ​ពាក់​ម៉ាស​និង​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុងខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ។ (Credit: នាយកដ្ឋាន​ទំនាក់ទំនងសាធារណ​របស់​រដ្ឋាភិបាល​ (PRD) និង​ការិយាល័យ​អ្នកនាំពាក្យ)

ព្រះអង្គម្ចាស់​​នៃ​ចក្រភពអង់គ្លេស​ Prince Harry (ស្តាំ) និង​ភរិយាព្រះនាង​ Meghan (ស្តាំទីពីរ) ស្វាគមន៍​សុនខ​របស់​ប្រធានាធិបតី​នៃ​ប្រទេស​អៀរឡង់លោក Michael Higgins និង​ភរិយា​អ្នកស្រី Sabina នៅពេល​ដែល​ពួកលោក​បាន​មកដល់​វិមាន​ប្រធានាធិបតី​ក្នុង​ថ្ងៃទីពីរ​នៃ​ទស្សនកិច្ចក្នុង​ទីក្រុង​ Dublin។

កីឡាករ​ Kieran Trippier នៃ​ប្រទេស​អង់គ្លេស​អបអរ​បន្ទាប់​ពីទទួល​បាន​គ្រាប់បាល់​បើកឆាក​អំឡុង​វគ្គពាក់កណ្តាល​ផ្តាច់ព្រាត់​រវាង​ប្រទេស​ក្រូអា​ស៊ី​​និង​ប្រទេស​អង់គ្លេស​ក្នុង​ការ​ប្រកួត​កីឡាបាល់ទាត់ World Cup ២០១៨​ នៅ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ម៉ូស្គូ Luzhniki ក្នុងទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី។

លោក​ Shridhar Chillal នៃ​ប្រទេស​ឥណ្ឌា បង្ហាញ​ក្រចក​របស់​លោក​ដែល​ទើប​តែ​កាត់​ហើយជាមួយ​នឹង​ចៅ​ស្រី​របស់​លោក​ Shraddha Chillal នៅពេល​ដែល​មាន​ការ​ប្រកាស​ថា​ក្រចក​ដៃ​ដែល​លោក​បាន​ទុក​អស់​៦៦​ឆ្នាំ​នឹង​ត្រូវ​បាន​ដាក់បង្ហាញ​ក្នុង​ Ripley's Believe it or Not ក្នុង​បុរី​ញូវយ៉ក​កាលពី​ថ្ងៃទី១១ កក្កដា​ ឆ្នាំ​ ២០១៨។

ខ្យល់ព្យុះ​ទីហ្វុង​បាន​បោកបក់​រលក​​មក​ឆ្នេរ Wenzhou ខេត្ត Zhejiang ប្រទេស​ចិន។

ប្រធានាធិបតី​បារាំង​ លោក Emmanuel Macron (កណ្តាល) អបអរ​នៅពេល​ដែល​បារាំង​បាន​យក​ឈ្នះ​ប្រទេស​បែលហ្ស៊ិក អំឡុង​វគ្គពាក់កណ្តាល​ផ្តាច់ព្រាត់ ក្នុង​ការ​ប្រកួត​កីឡាបាល់ទាត់ World Cup ២០១៨​​ នៅ​កីឡដ្ឋាន​ St. Petersburg Stadium ទីក្រុង​ St. Petersburg​ ប្រទេស​រុស្ស៊ីកាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ ២០១៨។

​សិស្ស​ជាច្រើន​បាន​អបអរសាទរ​នៅខាង​មុខ​មន្ទីរពេទ្យ Prachanukroh ខេត្ត​ឈៀងរ៉ៃ​ ទីដែល​ក្មេង​ប្រុស​កីឡាករ​១២​នាក់​និង​គ្រូបង្វឹក​ម្នាក់​ត្រូវ​បាន​សង្រ្គោះ​ពី​ល្អាង Tham Luang កំពុង​ទទួល​ការ​ព្យាបាល​ក្នុង​ខេត្ត​ឈៀងរ៉ៃ​ប្រទេស​ថៃ។

បាតុករ​ម្នាក់​ត្រូវ​បាន​សែងចេញ​ដោយ​ប៉ូលិស​អ៊ីតាលី​នៅខាងក្រៅ​ក្រសួង​ដឹកជញ្ជូន​ ក្នុង​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី។ បាតុករ​ជាច្រើន​បាន​ចងខ្លួន​ឯង​ទៅនឹង​ជណ្តើរ​ក្នុង​បាតុកម្ម​មួយ​ប្រឆាំងនឹង​គោលនយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល។