រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦

Las celebraciones de la Virgen de Guadalupe se celebran el 12 de diciembre. Esta imagen es de una iglesia local en Virginia. 
Foto: Mitzi Macias- VOA

អ្នក​សម្តែង​​មួយរូប​ពាក់​ស្បែក​ចចក​ឈរ​ថតរូប​នៅ​អំឡុងពេល​ពិធី​បុណ្យ Naadam ក្នុង​រដ្ឋធានី​អ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី។ ប្រជាជន​ម៉ុងហ្គោលី​ធ្វើការ​អបអរសាទរ​ថ្ងៃ​បុណ្យ​ខួប​នៃ​ប្រតិបត្តិការ​វាយទន្រ្ទាន​យក​ពិភពលោក​របស់​មេដឹកនាំ​ Genghis Khan នៅ​ថ្ងៃ​ទី១១ ខែ​​កក្កដា ជាមួយ​នឹង​ពិធី​បុណ្យ​កីឡា​ Naadam ប្រចាំ​ឆ្នាំ​ ដែល​រួម​មាន​កម្មវិធី​តាម​បែប​ប្រពៃណី​ម៉ុងហ្គោលី ដូចជា​ ការ​ប្រកួត​ចំបាប់ ការ​បាញ់​ធ្នូ និង​ការ​ប្រណាំង​សេះ។ 

បាតុករ​មួយ​រូប​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​អំឡុងពេល​បាតុកម្ម​នៅ​ក្រុង Baton Rouge រដ្ឋ Louisiana ស.រ.អា។

កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦ ប្រជាជន​អ៊ីរ៉ាក់​ធ្វើ​ការ​រំឮក​នៅ​អាស្រម​មួយ​ដល់​ជនរងគ្រោះ​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នៅ​សង្កាត់ Karrada ក្នុង​រដ្ឋធានី​បាកដាដ ប្រទេស​អ៊ីរ៉ាក់។

សមាជិក​នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ដែល​បាន​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ជើងឯក​អឺរ៉ុប​ឆ្នាំ​២០១៦ ជិះ​លើ​រថយន្ត​ក្រុង​ចំហ​ខាង​លើ​មួយ​នៅ​អំឡុងពេល​ការ​វិល​ត្រឡប់​មក​រដ្ឋធានី​លីសបោន​វិញ។

ជន​បាត់បង់​ទី​លំនៅ​ ដែល​បាន​រត់​គេច​ខ្លួន​ពី​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ពួករដ្ឋឥស្លាម ត្រូវ​ថត​បាន​នៅ​បឹង​ Lake al-Tharthar ភាគ​ពាយព្យ រដ្ឋធានី​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។ 

ស្រ្តី​មួយរូប​អង្គុយ​នៅ​ក្នុង​ចំណោម​បំណែក​បាក់បែក​ បន្ទាប់​ពី​ព្យុះ​ទីហ្វុង Nepartak បាន​បោកបក់​មក​លើ​ក្រុង Minqing ខេត្ត Fujian ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។ 

យន្តហោះ​មួយ​ទម្លាក់​សារធាតុ​គីមី​ពី​លើ​ភ្លើងឆេះ​ព្រៃ Cold Springs Fire នៅ​ជិត​ក្រុង Nederland រដ្ឋ Colorado កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។ 

កុមារា​មួយរូប​វាយ​ស្គរ​ជាមួយ​នឹង​អ្នកវាយស្គរ​ជាង ១០០នាក់​ផ្សេង​ទៀត​នៅ​អំឡុងពេល​ការ​សម្តែង​ Baltic Drummers' Summit ក្នុង​ក្រុង​រីហ្គា ប្រទេស​ឡេតូនី កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

សិល្បៈ 3D នៃ​ព្រះនាង Mi Yue នៃ​ភាពយន្ត​ភាគ «The Legend of Mi Yue» ត្រូវ​បាន​ធ្វើ​ឡើង​ចេញ​ពី​វាលស្រែ​មួយ​នៅ​ក្រុង Shenyang ខេត្ត Liaoning ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។