រូបភាពជុំវិញពិភពលោក ១០ កក្កដា ២០២០
បុគ្គលិកម្នាក់រៀបចំលាយជ័រជាមួយនឹងគ្រាប់ថ្មតូចៗ ដែលត្រូវប្រើដើម្បីជួសជុលផ្លូវមួយនៅក្នុងក្រុង Dhaka ប្រទេសបង់ក្លាដែស។
ស្ត្រីម្នាក់អធិដ្ឋាននៅក្បែរក្តារមឈូសនៅអតីតមូលដ្ឋានរបស់អង្គការសហប្រជាជាតិនៅក្នុងក្រុង Potocari ប្រទេសបូស្ន៊ី។ បុរស និងកុមារា៩នាក់ដែលទើបតែរកឃើញនឹងត្រូវបញ្ចុះសព នៅពេលពលរដ្ឋបូស្ន៊ីប្រារព្ធខួប២៥ឆ្នាំ ចាប់តាំងពីពេលដែលទីក្រុង Srebrenica ត្រូវបានកាន់កាប់ដោយកងកម្លាំង Bosnian Serb នៅក្នុងការសម្លាប់រង្គាលដ៏អាក្រក់បំផុតបន្ទាប់ពីសង្គ្រាមលោកលើកទី២ នៅអឺរ៉ុប។
អ្នកតវ៉ាធ្វើបាតុកម្មនៅពីមុខសាលាក្រុងនៅក្នុងក្រុងប៉ារីស ដើម្បីរិះគន់ដល់ការតែងតាំងរដ្ឋមន្ត្រីមហាផ្ទៃបារាំង ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភ និងរដ្ឋមន្ត្រីយុត្តិធម៌បារាំង ដែលបានរិះគន់ចលនា #MeToo ដែលជាចលនាប្រឆាំងនឹងការបៀតបៀនផ្លូវភេទ។
គ្រូបង្វឹកហាត់ប្រាណ Loyolo Thandani បង្វឹកថ្នាក់ហាត់ប្រាណមួយ ជាមួយនឹងអ្នកជំងឺកូវីដ១៩ដែលជាសះស្បើយនៅស្តាត Nelson Mandela Bay ដែលជាមជ្ឈមណ្ឌលដាក់ខ្លួនឱ្យនៅដាច់ដោយឡែករបស់រដ្ឋាភិបាលនៅក្នុងក្រុង Port Elizabeth ប្រទេសអាហ្វ្រិកខាងត្បូង។
បុគ្គលិកសុខាភិបាលធ្វើការពិនិត្យមនុស្សម្នាដើម្បីស្វែងរករោគសញ្ញានៃជំងឺកូវីដ១៩ នៅតំបន់អនាធិបតេយ្យមួយនៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
បាតុករម្នាក់ប្តូរទីតាំងនៃកង់ឡានដែលកំពុងឆេះមួយនៅក្នុងការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែលមួយ បន្ទាប់ពីបុណ្យសពរបស់លោក Ibraheem Yakoub ជនជាតិប៉ាឡេស្ទីន នៅក្នុងភូមិ Kifl Haris តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។
មនុស្សម្នាដាក់គោចុះពីរថយន្តដឹកទំនិញមយយនៅទីផ្សារគោក្របីមួយ ដែលត្រូវបានបង្កើតឡើងសម្រាប់ពិធីបុណ្យ Eid al-Adha របស់ជនមូស្លីម នៅក្នុងក្រុង Karachi ប្រទេសប៉ាគីស្ថាន។
កីឡាការនី Lea Sprunger មកពីប្រទេសស្វ៊ីសរត់នៅក្នុងការរត់លោតផ្លោះចម្ងាយ៣០០ម៉ែត្រនៅក្នុងស្តាត Letzigrund ក្នុងក្រុង Zurich ប្រទេសស្វ៊ីស កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។
មនុស្សម្នាដើរកាត់រថយន្តដែលក្រឡាប់ដោយសារទឹកជំនន់នាពេលថ្មីៗនៅក្នុងក្រុង Hitoyoshi ខេត្ត Kumamoto ប្រទេសជប៉ុន បន្ទាប់ពីភ្លៀងខ្លាំងៗ និងទឹកជំនន់បានបំផ្លិចបំផ្លាញតំបន់នេះ។