រូបភាពជុំវិញពិភពលោក ១០ កក្កដា ២០១៨

Liu Xia ស្រ្តី​មេម៉ាយ​ជនជាតិ​ចិន​ដែល​ទទួល​ពានរង្វាន់​ណូប៊ែលចិន​ញញឹម​ខណ​ដែល​នាង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ Helsinki ក្នុងទីក្រុង​ Vantaa ប្រទេស​ហ្វាំង​ឡង់។ ប្រទេស​ចិន​បាន​អនុញ្ញាត​ឲ្យ​នាង​ Liu Xia ហោះ​ទៅទីក្រុង​បែរឡាំង​ ដោយ​បញ្ចប់​ការ​ឃុំខ្លួនផ្ទះ​អស់​រយៈពេល​៨ឆ្នាំ។

យន្តហោះ​ចម្បាំង​​ F35 ហោះ​លើ​ទី​រំឮកវិញ្ញាណក្ខន្ធ​ Queen Victoria Memorial និង​ព្រះរាជវាំង​ Buckingham Palace ដើម្បី​អបអរខួប​១០០ឆ្នាំ​របស់​កងកម្លាំង​ទព័អាកាស (Royal Air Force)​នៅ​កណ្តាល​ទីក្រុង​ឡុងដ៍។

ជនស្ម័គ្រចិត្ត​ហ៊ោ​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​បណ្តោះ​អាសន្ន​មួយ​ក្នុង​ស្រុក​ Mae Sai ខេត្ត​ឈៀងរ៉ៃ​បន្ទាប់ពី​ក្មេង​ប្រុស​ទាំង​១២នាក់​និង​គ្រូបង្វឹក​ត្រូវ​បាន​សង្រ្គោះ​រួច។

ក្រុម​គ្រូបង្រៀន​មួយ​ក្រុម​និង​សិស្សរបស់ពួកគេ​ឆ្លងផ្លូវ​លិច​ទឹក​ដោយ​ប្រើ​ក្បួន​នៅ​ក្នុង​ភូមិ Ranomeeto Barat ក្នុង​ទីក្រុង​ Konawe Selatan កោះ​ Sulawesi ប្រទេស​ឥណ្ឌូណេស៊ី។

រូបភាព​ពីលើអាកាស​បង្ហាញ​ពិធី​ជប់លៀង​មួយ​នៅ​តាម​​ផ្លូវ​កៀនជ្រោះ​មួយ​នៅ​ភ្នំ Laojun Mountain ភាគកណ្តាល​ខេត្ត​ Henan។ ពិធី​ជប់​លៀង​មួយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើភ្នំដែល​មាន​កម្ពស់​២,០០០​ម៉ែត្រ​លើ​សមុទ្រ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ។

Ishu និង Laura Rao ត្រឡប់​ទៅ​កាន់​គំនរផ្ទះ​ចាស់​របស់​ខ្លួន​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ ដើម្បី​រក​ចិញ្ចៀន​អាពាហ៍​ពិពាហ៍​របស់ខ្លួន​ក្នុង​ទីក្រុង​ Alameda រដ្ឋ​កាលីហ្វ័រញ៉ា​កាលពី​ថ្ងៃទី​០៨ កក្កដា ឆ្នាំ ២០១៨។

បុគ្គលិក​សង្រ្គោះ​កំពុង​ពិនិត្យ​មើល​បុរស​ម្នាក់​ដែលដេក​លើដី​ដែល​ត្រូវ​បាន​គេស្គាល់ថា​ជា George Clooney បន្ទាប់​ជួប​គ្រោះថ្នាក់ជាមួយម៉ូតូ​នៅ​ក្បែរ​ទីក្រុង Olbia កោះ Sardinia ប្រទេស​អ៊ីតាលី។

កុមារ Tenzin Kunphen សម្តែង​ក្បាច់​គុណ​អំឡុង​ពេល​ឆាន់អាហារ​ថ្ងៃត្រង់​នៅ​ក្នុង​សាលា​សាសនា Namgyal Monastery School ក្នុង​ទីក្រុង​ Dharmsala​ ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​០៩ កក្កដា ២០១៨។