រូបភាព​ជុំវិញ​ពិភពលោក ១០ កក្កដា ២០១៧

អ្នក​ទេសចរណ៍​ និង​សមាជិក​នៃ​កុលសម្ព័ន្ធ Tengger ឡើង​លើ​ភ្នំ Bromo ក្នុង​ថ្ងៃ​បុណ្យ Yadnya Kasada Festival ក្នុង​ក្រុង Probolinggo ប្រទេស​ឥណ្ឌូនេស៊ី។

ស្ត្រី​កាន់​សាសនា​ហិណ្ឌូ​ធ្វើ​ការ​សម្តែង​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ Jaya Parvati Vrat នៅ​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

កីឡាការនី Johanna Konta របស់​អង់គ្លេស​សប្បាយ​ចិត្ត​បន្ទាប់​ពី​ឈ្នះ​កីឡាការនី Caroline Garcia របស់​បារាំង នៅ​ថ្ងៃ​ទី៧​នៃ​ការ​ប្រកួត​ជើង​ឯក Wimbledon Tennis Championships នៅ​ក្នុង​ក្រុង​ឡុងដ៍។

មនុស្ស​ម្នា​ហាត់​យូហ្គា​នៅ​លើ​ឆ្នេរ Adriatic ក្នុង​ក្រុង Verudela ប្រទេស​ក្រូអាស៊ី។

អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ត្រូវ​បាន​គេ​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Nicolas Maduro ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

លោក Philippe Hensmans ដែល​ជា​ប្រធាន​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ប្រចាំ​ប្រទេស​ប៊ែលហ្ស៊ិក​ឈរ​នៅ​ក្នុង​ទ្រុង​មួយ​នៅ​ពី​មុខ​ស្ថានទូត​តួកគី​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ដើម្បី​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​សមភាគី​តួកគី​របស់​លោក​គឺ​លោក Idil Eser។

ព្រះ​ចន្ទ​ពេញ​វង់​រះ​ពី​លើ​ប្រាសាទ​បុរាណ Poseidon នៅ​ក្នុង​តំបន់ Cape Sounio ប្រទេស​ក្រិក កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

ព្រះ​ចន្ទ​ពេញ​វង់​រះ​នៅ​ចន្លោះ​អគារ​នានា​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម Four Towers ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

កម្មករ​ធ្វើ​ការ​សម្អាត​បរិវេណ​ខាង​ក្នុង​កន្លែង​ទឹក​ផុស​ឈ្មោះ Trevi ក្នុង​ក្រុង Rome ប្រទេស​អ៊ីតាលី។

បុរស​វ័យ​ក្មេង​ម្នាក់​កាន់​ទង់ជាតិ​តួកគី​ដើរ​នៅ​លើ​បដា​ដ៏​ធំ​មួយ​ក្នុង​ពេល​ប្រមូល​ផ្តុំ​ដើម្បី​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​រយៈពេល​២៥ថ្ងៃ​របស់​មេដឹកនាំ​ក្រុម​ប្រឆាំង​គឺ​លោក Kemal Kilicdaroglu ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​តំណាងរាស្ត្រ​របស់​លោក​គឺ​លោក Enis Berberoglu ក្នុង​ក្រុង Istanbul កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

បាឡុង​ហោះ​ហើរ​នៅ​លើ​អាកាស​ក្នុង​ពិធីបុណ្យ Annual Hot Air Balloon Rodeo លើក​ទី៣៦ នៅ​ក្នុង​ក្រុង Steamboat Springs រដ្ឋ Colorado កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។

លោក Sebastien Loeb ដែល​ជា​អ្នក​ប្រណាំង​ឡាន​ជនជាតិ​បារាំង​ និង​សហការី​របស់​លោក​គឺ​លោក Daniel Elena ធ្វើ​ការ​ប្រកួត​នៅ​ក្នុង​ជុំ​ទី៣​នៃ​ការ​ប្រណាំង​ឡាន Silk Way 2017 ក្នុង​ប្រទេស​កាហ្សាក់ស្ថាន។

ក្មេងស្រី Kelly Dee ដែល​មាន​អាយុ​៧ឆ្នាំ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Annual Taos Pueblo Pow Wow លើក​ទី៣២ នៅ​ក្នុង​ក្រុង Taos រដ្ឋ New Mexico កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ នេះ​ជា​ការ​ប្រកួត​របាំ​របស់​ជនជាតិ​ដើម​អាមេរិកាំង។