រូបភាព​ជុំវិញ​ពិភពលោក ១០ កក្កដា ២០១៦

លោក Andy Murray របស់​ប្រទេស​អង់គ្លេស​ថើប​ពាន​របស់​លោក បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ Milos Raonic របស់​ប្រទេស​កាណាដា នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​វិញ្ញសា​បុរស នៅ​ថ្ងៃទី១៤​នៃ​ជើង​ឯក​ Wimbledon Tennis Championships នៅ​ក្នុង​ក្រុង​ឡុងដ៍។

សមាជិក​របស់​ក្រុម​សម្តែង​ក្បួន​​អាកាស Red Arrows ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា Royal Air Force របស់​រាជ្យវង្ស​អង់គ្លេស​ ធ្វើ​ការ​សម្តែង​មុន​ពេល​ប្រកួត Formula One Grand Prix របស់​អង់គ្លេស នៅ​ទីលាន​ប្រណាំង​ឡាន Silverstone នៅ​ក្នុង​ភូមិ Silverstone ប្រទេស​អង់គ្លេស។

អ្នក​ចូលរួម​ម្នាក់​លោត​ចូល​ទៅ​ក្នុង​ទឹក ហើយ​ក្របី​១​ក៏​បាន​លោត​បាន​ពី​ក្រោយ ក្នុង​ពី​ការ​ប្រកួត​ក្របី Bous a la mar ឬ​គេ​ហៅ​ថា ជា​ការ​ប្រកួត​ក្របី​នៅ​ក្នុង​ទឹក នៅ​កំពង់ផែ Denia ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។

បុរស​ម្នាក់​អង្គុយ​នៅ​ក្បែរ​កន្លែង​បញ្ចុះសព​បណ្តោះ​អាសន្ន​នៅ​ក្នុង​បន្ទប់​បែកបាក់​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ខ្លាំង​មួយ​កាលពី​ថ្ងៃទីអាទិត្យ​ សបា្តហ៍​មុន​ នៅ​ក្នុង​សង្កាត់ Karada ក្នុង​ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ង់។ ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួល​ខុស​ត្រូវ​លើ​ការ​វាយប្រហារ​នេះ ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៨៦នាក់។

នេះ​ជា​ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​ចម្ការ​ឈូក​មួយ​នៅ​ក្នុង​ក្រុង Quzhou ខេត្ត Zhejiang ប្រទេស​ចិន កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។

បុគ្គលិក​អគ្គិសនី​ជួសជុល​បង្គោល​អគ្គិសនី​នៅ​តំបន់​លិច​ទឹក​មួយ នៅ​ពេល​ដែល​ខ្យល់​ព្យុះ Nepartak បោកបក់​លើ​ក្រុង Xuancheng ខេត្ត Anhui ប្រទេស​ចិន កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។

លោក Narendra Modi នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា (រូប​ឆ្វេង) និង​លោកJohn Pombe Magufuli ប្រធានាធិបតី​របស់​ប្រទេស​តង់សានី (រូប​ស្តាំ) វាយ​ស្គរ​នៅ​ច្រក​ចូល​វិមាន State House ក្នុង​ពិធី​ស្វាគមន៍​ជា​ផ្លូវ​ការ​សម្រាប់​លោក Modi នៅ​ក្នុង​រដ្ឋធានី​ដាអេសសាឡឹម (Dar es Salaam) ប្រតេស​តង់សានី។

មនុស្ស​ម្នា​នាំ​គ្នា​ប្រមូល​ផ្តុំ​គ្នា​ក្នុង​អាង​ហែល​ទឹក​ Caribbean Bay នៅ​ពេល​ពួកគេ​ព្យាយាម​គេច​ពី​កម្តៅ នៅ​ក្នុង​ក្រុង Yongin ប្រទេស​កូរ៉េ​ខាង​ត្បូង។

ខ្លា​ឃ្មុំ Le Bao របស់​ចិន​ស៊ី​នំ​ខួប​កំណើត​របស់​វា​ ក្នុង​ពេល​ប្រារព្ធ​ខួប​កំណើត​៤ឆ្នាំ​របស់​វា នៅ​ឧទ្យាន Everland នៅ​ក្នុង​ក្រុង Yongin ប្រទេស​កូរ៉េ​ខាង​ត្បូង។

អ្នក​ធ្វើ​ដំណើរ​ចូលរួម​ពីធី Nashestvie របស់​ក្រុម​តន្រ្តី​រ៉ុក​របស់​រុស្ស៊ី នៅ​ក្នុង​តំបន់ Tver ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។