រូបភាព​ជុំវិញ​ពិភពលោក ០១ កក្កដា ២០២០

មន្ត្រី​ប៉ូលិស​លើក​កាំភ្លើង​បាញ់បង្ហូរទឹក​ភ្នែក​នៅពេល​ដែល​បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួនពេល​ហែក្បួន​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ក្នុងពិធី​គម្រប់ខួបការ​ប្រគល​ទីក្រុង​ហុងកុង​ឲ្យ​ប្រទេស​ចិន​ពី​ចក្រភពអង់គ្លេស។

គ្រូៗ​និង​សិស្ស​ពាក់​ឧបករណ៍​ការពា​រប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ថ្នាក់រៀន​មួយនៅ​មណ្ឌលអប់រំ Quran ជាយក្រុង​ហ្សាកាតា​ប្រទេស​ឥណ្ឌូណេស៊ី។

បាតុករ​ម្នាក់ឈរ​លើក​ដៃ​ទាំងពីរ​នៅ​ខាង​មុខ​ការ​បិទផ្លូវ​ដោយ​ប៉ូលិស​ទីក្រុង Seattle ក្នុង​តំបន់​ធ្វើបាតុកម្ម​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ 

នាយករដ្ឋ​មន្ត្រី​កាណាដា​លោក Justin Trudeau ប្រមូល​ផល​ដំណាំ​ផ្កាខាត់ណាខៀវនៅ​កសិដ្ឋានស្បៀង​អាហារ​ទីក្រុង Ottawa រដ្ឋធានី Ontario។

បុគ្គលិក​ប្រមូល​​រៀបចំ​ម្ឈូស​របស់​សាកសព​ដែល​ត្រូវ​បាន​បូជា​​នៅ​អំឡុង​ការ​រាតត្បាត​វីរុស​កូរ៉ូណា​ក្នុង​ទីក្រុង Santiago ប្រទេស​ឈីលី​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២០។

ព្រះអង្គម្ចាស់​នៃ​ប្រទេស​អង់គ្លេស​ Prince Charles សំឡឹង​មើល​សត្វ​ជ្រូក​និងកូន​ជ្រូក​អំឡុងពេល​ទស្សនកិច្ច​ក្នុង​សួន​កសិដ្ឋាន​ Cotswold Farm Park ក្បែរ​ទីក្រុង​ Cheltenham ប្រទេស​អង់គ្លេស។

បុរស​ពីរនាក់​មុជទឹកក្នុង​សមុទ្រ Arabian អំឡុង​ថ្ងៃក្តៅ​ក្នុងទីក្រុង Karachi ប្រទេស​ប៉ាគីស្ថាន។

សមាជិក​នៃ​ក្រុមតន្ត្រី​ Meltham និង Meltham Mills ហ្វឹកហាត់ជាមួយ​គ្នាលើកដំបូង​ក្នុង​ទីក្រុង Worlow Quarry ភាគខាងជើង​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២០។