រូបភាពជុំវិញពិភពលោក ០៦ កក្កដា ២០១៨
នាង Maya Meri អាយុ ៨ឆ្នាំ កំពុងរង់ចាំនៅមជ្ឈមណ្ឌលសរីរាង្គសិប្បនិម្មិត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ នាងកើតមកដោយគ្មានជើងដោយសារតែបញ្ហានៅពេលនាងនៅក្នុងផ្ទៃម្តាយ។ នាងត្រូវបាននាំយកពីប្រទេសស៊ីរីមកព្យាបាលនៅទីក្រុងអ៊ីស្តង់ប៊ុល។
មន្ត្រីសន្តិសុខកាន់រូបថតលោក Samarn Poonan អាយុ ៣៨ឆ្នាំ ដែលជាអតីតសមាជិកនៃកងនាវាថៃ SEAL ដែលបានស្លាប់ពេលធ្វើការជួយសង្គ្រោះក្មេង១២នាក់ និងគ្រូបង្ហាត់បាល់ទាត់។ ពួកគេកំពុងជាប់នៅក្នុងរូងភ្នំដែលជន់លិចដោយទឹកភ្លៀង។
ស្ត្រីក្មេងម្នាក់បង្ហាញក្រចកដៃរបស់នាងដែលមានរូបតំណាងប្រទេសប្រេស៊ីល អេស្ប៉ាញ និងអាហ្សង់ទីន នៅពេលនាងចូលរួមទស្សនាការប្រកួតរវាងក្រុមបាល់ទាត់ប្រទេសប្រេស៊ីលនិងប៊ែលហ្ស៊ិក នៅកីឡដ្ឋាន Kazan ក្នុងប្រទេសរុស្ស៊ី។
ថ្ងៃលិចនៅខាងក្រោយពពក នៅពេលមនុស្សកំពុងដើរតាមផែសមុទ្រ នៅក្រុងមាត់សមុទ្រ Oceanside ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
ក្រុមភ្លេងមួយវង់កំពុងឆ្លងកាត់ហ្វូងមនុស្សដែលកំពុងសប្បាយរីករាយ ក្នុងពេលបើកសម្ពោធ Chupinazo ដើម្បីអបអរសាទរពិធីចាប់ផ្ដើមនៃកម្មវិធី San Fermin ឆ្នាំ ២០១៨ ដែលកម្មវិធីមាន ការជិះគោជល់ ការជល់ជាមួយគោ ការប្រគំតន្ត្រី និងការរាំកម្សាន្តនៅក្រុង Pamplona ប្រទេសអេស្ប៉ាញ។
អ្នកភូមិជនជាតិឥណ្ឌាកំពុងចែវទូកនៅក្នុងភូមិ Ashigarh ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុក Morigoan ខេត្ត Assam ភាគឦសាននៃប្រទេសឥណ្ឌា។
សមាជិកនៃនាវាមនុស្សធម៌ MV Lifeline ចូលរួមក្នុងការដុតទៀនដើម្បីរំលឹកដល់ជនចំណាក់ស្រុកដែលបានបាត់បង់ជីវិតពេលធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ានេ។ ការប្រារព្ធនេះក៏ជាការរំលឹកដល់រដ្ឋាភិបាលប្រទេសក្នុងសហភាពអឺរ៉ុបថា រដ្ឋាភិបាលទាំងនេះមិនគួរចាត់ទុកការបាត់បង់នេះជារឿងសមញ្ញទេ។
យន្តហោះមួយគ្រឿងហោះកាត់ព្រះចន្ទ ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។