ជប៉ុនបង្កើនចំណាយការពារជាតិ តែក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងស្ទាក់ស្ទើរចិត្ត
Your browser doesn’t support HTML5
រដ្ឋាភិបាលជប៉ុននឹងវិនិយោគប្រាក់រាប់រយពាន់លានដុល្លារនៅក្នុងកម្មវិធីការពារជាតិក្នុងរយៈពេលបួនឆ្នាំខាងមុខ ជាការឆ្លើយតបនឹងកំណើនយោធារបស់ចិននៅតំបន់សមុទ្រចិនខាងកើត។ រដ្ឋាភិបាលជប៉ុនក៏កំពុងព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុនធំៗផ្នែកបច្ចេកវិទ្យានិងឧស្សាហកម្មឱ្យផលិតសព្វាវុធបន្ថែម ស្របជាមួយនឹងផលិតផលប្រើប្រាស់ ដែលពួកគេកំពុងផលិត។ លោក Henry Ridgwell ជូនសេចក្តីរាយការណ៍ពីក្រុងតូក្យូ ប្រទេសជប៉ុន។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕