រូបភាពជុំវិញពិភពលោក ២៦ មករា ២០១៨
បាតុករវ័យក្មេងម្នាក់ដែលមានសរសេរពាក្យ Afrin នៅលើថ្ងាស ចូលរួមធ្វើបាតុកម្មដើម្បីប្រឆាំងនឹងយុទ្ធនាការយោធាតួកគីដែលចេះតែបន្ត នៅតំបន់ Afrin របស់ប្រទេសស៊ីរី ដែលតំបន់នេះត្រូវបានគ្រប់គ្រងដោយពួកឃើដ។ បាតុកម្មនេះធ្វើឡើងនៅមុខស្ថានទូតតួកគីក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។
ភ្ញៀវទេសចរពូនជារូបបុរសទឹកកកនៅជិតបឹងមួយក្នុងពេលថ្ងៃនៃដូវផ្ការីក ក្នុងទីក្រុង Hangzhou ក្នុងខេត្ត Zhejiang នៅភាគខាងកើតប្រទេសចិន។
ក្មេងជនជាតិស៊ីរីម្នាក់អង្គុយនៅលើរទេះរុញ បន្ទាប់ពីគាត់និងក្រុមគ្រួសារបានឆ្លងចូលមកក្នុងទឹកដីប្រទេសតួកគី តាមច្រកព្រំដែនតួកគី-ស៊ីរី Oncupinar ដែលច្រកនេះត្រូវគេហៅជាភាសាអារ៉ាប់ថា Bab al Salameh នៅជាយក្រុង Kilis ប្រទេសតួកគី។
កម្មករឥណ្ឌាកំពុងលាបជញ្ជាំងផ្លូវអាកាសនៅលើផ្លូវមួយក្នុងទីក្រុង Jalandhar។
ភ្ញៀវទេសចរកំពុងដើរតាមឆ្នេរសមុទ្រ Dwejra នៅខាងក្រៅភូមិ San Lawrenz លើកោះ Gozo ប្រទេសម៉ាល់ត៍។
ក្មេងស្រីជនជាតិស៊ីរីដែលបាត់បង់ទីជម្រកកំពុងឈរនៅក្នុងភក់បន្ទាប់ពីមានភ្លៀងមួយមេធំ នៅឯជំរំមួយនៅជាយក្រុង Azaz ប្រទេសស៊ីរី។
សមាជិកក្លឹបហែលទឹករដូវរងាឈ្មោះក្លឹប Dolphin កំពុងកំដៅសាច់ដុំនៅបាត់ទន្លេ Yenisei មុនពេលចាប់ផ្តើមការហ្វឹកហាត់ប្រចាំសប្តាហ៍ ក្នុងអាកាសធាតុត្រជាក់ -៣១ អង្សាសេ ក្នុងទីក្រុង Divnogorsk នៃតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។
សិល្បករឥណ្ឌាសម្តែងក្នុងពិធីដង្ហែ «ទិវាសាធារណៈ» ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
សង្ឃសាសនាគ្រិស្ត និកាយ Orthodox ដើរនៅលើសួន The Holy Trinity-St.Sergius Lavra ក្នុងទីក្រុង Sergiyev Posad ប្រទេសរុស្ស៊ី។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងស្តាប់ការណែនាំអំពីការថ្លែងសុន្ទរកថា នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក។
តារាបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដច្នៃប្រឌិតសម្រាប់រដូវស្លឹកឈើជ្រុះនិងរដូវរងា ឆ្នាំ ២០១៨ ដែលម៉ូដនេះរចនាឡើងដោយអ្នកស្រី Ana Locking ជនជាតិអេស្ប៉ាញ ក្នុងការបង្ហាញម៉ូដប្រចាំសប្តាហ៍ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
ឆ្កែកមួយក្បាលរត់កាត់រូបនៅលើជញ្ជាំងមួយដែលគូរដោយលោក Alex Martinez នៅខាងក្រៅហាងលក់កាបូបមួយ នៅតំបន់ Psiri នៅក្នុងទីក្រុងអាថែន ប្រទេសក្រិក។