រូបភាព​ជុំវិញ​ពិភពលោក ២៥ មករា ២០១៨

រូប​ចម្លាក់​ស្តេច  Ramses ទី២ ដែល​មាន​អយុ​កាល​​៣២០០​ឆ្នាំ ត្រូវ​បាន​គេ​ប្តូរ​ទីតាំង​ទៅ​​កាន់​ច្រក​ចូល​ខាង​មុខ​នៃ​សារមន្ទីរ Grand Egyptian ក្នុង​ក្រុង Giza នៃ​ទីក្រុងគែរ ប្រទេស​អេហ្ស៊ីប។

ទិដ្ឋភាព​​ភ្នំ Langshan មើល​ពី​លើ​អាកាស​បន្ទាប់​ពីមាន​ធ្លាក់​ទឹកកក​នៅ​ទីក្រុង​ Nantong ក្នុង​ខេត្ត Jiangsu ដែល​ជា​ខេត្ត​ស្ថិត​នៅ​ភាគ​ខាង​កើត​របស់ប្រទេស​ចិន។

សមាជិកក្រុម​បោះ​ពុម្ពផ្សាយ​​ព្រឹត្តិប័ត្រ​​«អ្នក​វិទ្យាសាស្ត្រ​អតូមិច»​ លោក Lawrence Krauss លោក​ Robert Rosner និង​លោក Sharon Squassoni (ពី​ឆ្វេង​ទៅ​ស្តាំ) កំពុង​បង្វិលទ្រនិច​នាឡិកា​សម្រាប់​«ថ្ងៃ​មរណៈ» ២​នាទី​មុនពេល​ម៉ោង​១២​អាធ្រាត្រ​ ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ដោយ​សារ​តែ​ការ​ឆ្លើយ​តប​មិន​គ្រប់​គ្រាន់​ពី​មេដឹកនាំ​ពិភព​លោក​ទៅ​លើ​ការ​គំរាម​កំហែង​អាវុធ​នុយក្លេអ៊ែរ។

ស្ត្រី​ម្នាក់​កំពុង​ជិះ​រថ​យន្ត​ក្នុង​ពេល​មាន​ទឹក​កក​ធ្លាក់​ នៅ​ខេត្ត Bozhou, Anhui ប្រទេស​ចិន។

ក្មេងៗ​នៃ​ជន​ជាតិ​ភាគតិច​ Sorben ក្នុង​ប្រទេស​អាល្លឺម៉ង់​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ក្នុង​ការ​ដើរ​ក្បួន​ទៅ​អបអរ​សាទរ​ពិធីបែប​ប្រពៃ​ណី​ឈ្មោះ​ថា Ptaci Kwas ឬ​ អាពាហ៍​ពិពាហ៍​បក្សី នៅ​ទីក្រុង Dresden ប្រទេស​អាល្លឺម៉ង់។ ពិធីនេះ​តែង​តែ​ប្រារព​ឡើង​រៀង​រាល់​ថ្ងៃ​ទី​២៥ ខែ​មករា នៅពេល​បក្សី​​ថ្លែង​អំណរ​គុណ​ដល់​ក្មេងៗ​ដែល​តែង​តែ​ឲ្យ​ចំណី​ពួក​វាក្នុង​រដូវ​រងា និង​ជា​​ពេល​បញ្ជាក់​ថា​រដូវ​រងា​បាន​ផុត​ហើយ។

ស្រោម​ជើង​របស់​នាយក​រដ្ឋ​មន្ត្រី​កាណាដា Justin Trudeau នៅ​ពេល​គាត់​ចូលរួម​ក្នុង​កិច្ច​ប្រជុំវេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​ឆ្នាំ ដែល​រៀប​ចំ​ឡើង​នៅ​ទីក្រុង​ Davos ប្រទេស​ស្វ៊ីស។

បុរស​ជន​ជាតិ​អាហ្វហ្គានីស្ថាន​កំពុង​ពិនិត្យ​អាគារ​ដែល​បាន​ឆេះ​និង​បាក់​បែក នៅកន្លែង​ដែល​មាន​ការ​ផ្ទះ​និង​ការ​បាញ់​កាំភ្លើង​កាល​ពី​ម្សិល​មិញ ក្នុង​ទីក្រុង Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី Juan Orlando Hernandez នៃប្រទេស​ហុងឌុយរ៉ាស ក្នុង​ពិធី​បើក​សមាជ​នៅ​រដ្ឋ​ធានី តេហ្គូស៊ីហ្គាល់ប៉ា។

តារា​ចម្រៀង Elton John កំពុង​សម្តែង​មុន​ពេល​ប្រកាស​ដំណើរ​កម្សាន្ត​របស់​លោក​ដែល​មានឈ្មោះ​ថា Farewell Yellow Brick Road នៅ​ទីក្រុង​ Manhattan រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក។