រូបភាព​ជុំវិញ​ពិភពលោក ១៩ មករា ២០១៧

ទាហាន​ឥណ្ឌា​ជិះ​លើ​សត្វ​អូដ្ឋ​ក្នុង​ពេល​ហាត់​សម​សម្រាប់​ពិធី​​យោធា​មួយ​ដែល​គេ​ដាក់​ឈ្មោះ​ថា Beating the Retreat នៅ​ទីក្រុង​ញូវដេលី មុន​ពេល​ការ​ប្រារព​​ទីវា សាធារណរដ្ឋ របស់​ឥណ្ឌា។

នាង ​Ivanka Trump ដើរ​ពី​យន្ត​ហោះ Air Force One ទៅ​កាន់​ឡាន​ដែល​កំពុង​រង់ចាំ​នៅ​ពេល​នាង​មក​ដល់​ នៅ​ខណៈ​ដែល​ប្រធានាធិបតី​ ដូណាល់ ត្រាំ កំពុង​ជិះ​​យន្ត​ហោះ Marine One នៅ​ខាង​ក្រោយ​ នៅ​មូលដ្ឋាន​យោធា​ Joint Base Andrews ក្នុង​រដ្ឋ Maryland។

អ្នក​កាន់​សាសនា​គ្រិស្ត​ជន​ជាតិ​ប៉ាឡេស្ទីន​ដើរ​ទៅ​កាន់​ពិធី​លាងបាន​ជា​ប្រពៃណី​ឈ្មោះ​​ Epiphany នៅ​កន្លែង​លាង​បាប​មួយ​ឈ្មោះ​ថា Qasr-el Yahud នៅ​ទន្លេ Jordan ជិត​ក្រុង Jericho តំបន់​ West Bank។ មនុស្ស​ជា​ច្រើន​ជឿ​ថា កន្លែង​នេះ​ជា​កន្លែង​ដែល​ព្រះ​យេស៊ូ​លាង​បាប។

សត្វ​ក្ងាន​មួយ​ក្បាល​ដេញ​ចឹក​អ្នក​គោរពសាសនា​គ្រិស្ត​និកាយ Orthodox នៅ​ពេល​គាត់​ចេញ​ពី​ទឹក​បឹង​ដ៏​​ត្រជាក់​មួយ ក្នុង​ពេល​ប្រារព​ថ្ងៃ​សម្រាក​បុណ្យ Orthodox Epiphany ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។

ក្មេង​ស្រី​ម្នាក់​កំពុង​ងូត​ទឹក​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​នាង​នៅ​ភូមិព្រែក​ក្មេង ក្នុង​ខេត្ត​កណ្ដាល ស្ថិត​នៅ​ភាគ​ខាង​កើត​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

អ្នក​កាន់​សាសនា​គ្រិស្ត​និកាយ Orthodox កំពុង​ងូត​ទឹក​ត្រជាក់​ក្នុង​ពិ​ធីលាង​បាប​ Epiphany នៅ​ក្នុង​ប្រហោង​មួយ​នៃ​ទន្លេ Dnipro ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។

ព្រះ​សង្ឃ​គ្រិស្ត​សាសនា​មួយ​អង្គ​កាន់​ក្មេង​តូច​មួយ​នៅ​ពេល​ដែល​​អាចារ្យ​ និង​ជន​ជាតិ​ភាគតិច​កំពុង​រង់ចាំ​ការ​មក​ដល់​នៃ​សម្តេច​ប៉ាប Francis ក្នុង​ទីក្រុង Puerto Maldonado ខេត្ត Madre de Dios province ប្រទេស​ប៉េរូ។

មនុស្ស​រង់ចាំ​ហែល​ទឹក​ដើម្បី​ទៅយក​រូប​ឈើ​ឆ្កាង​ពី​ទឹក​ ក្នុង​ពេល​ប្រារព​ពីធី​លាង​បាប Epiphany ក្នុង​ទីក្រុង Visegrad ប្រទេស​ប៊ូស្ន៊ី និង​ Herzegovina។

លោក Jono Simbolon ជន​ជាតិ​ឥណ្ឌូនេស៊ី​កាន់​សាសនា​គ្រិស្ត​​ធ្វើ​មុខ​ជូរ​ដោយ​ការ​ឈឺ​ចាប់​ នៅ​ពេល​​មនុស្ស​ជា​ច្រើន​បាន​មក​ដល់​ពី​មុខ​លោក​នៅ​វិហារ​ឥស្លាម​មួយ​ក្នុង​ទីក្រុង Banda Aceh ខេត្ត Aceh។ លោក ត្រូវ​បាន​សាធារណជន​ចោម​រោម​កាល​ពី​ថ្ងៃទី​១៩ ខែ​មករា ដោយ​សារតែ​លោក​លក់​គ្រឿង​ស្រវឹង​នៅ​ក្នុង​ខេត្ត​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​អភិរក្ស​និយម​មួយ​នេះ។

ក្មេងៗ​មក​ពី​ប្រទេស​​អេរីត្រេ កំពុង​សម្រាក​នៅ​លើ​នាវា​ជួយ​សង្គ្រោះ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អេស្ប៉ាញ ឈ្មោះ Proactiva Open Arms នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​លើ​នាវា​នេះ​ទៅ​កាន់​កំពង់​ផែ​ Pozzallo ក្នុង​ទីក្រុង Sicily ប្រទេស​អ៊ីតាលី។

ខ្យល់​យុះមួយកំពុង​វាយ​ប្រហារ​លើ​មហាវិធី​មួយ​ក្នុង​ពេល​មាន​​ព្យុះ​រដូវ​រងា​មួយ​កើត​មាន។ នៅ​ទី​នោះ​មាន​ទង់​ជាតិ​អ៊ីស្រាអែល​កំពុង​បក់​ នៅ​ក្នុង​ទីក្រុង​ Netanya នៅ​តំបន់​ឆ្នេរសមុទ្រ​មេឌីទែរ៉ានេ នៅ​ខាង​ជើង​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល។

ខ្យល់​ព្យុះ​បាន​បំបែក​កំពង់​ផែ​សមុទ្រ​ ក្នុង​ទីក្រុង​ Gaza City នៅ​ពេល​មាន​ព្យុះ​ភ្លៀង​មួយ​​បានកើត​ឡើង។