រូបភាព​ជុំវិញ​ពិភពលោក​ ១៨ មករា ២០១៨

ខ្សែ​នៃ​ផ្សែង​ភ្លើង​ដែល​បង្កើត​ឡើង​ដោយ​រ៉ុកកែត Epsilon ត្រូវ​បាន​គេ​ឃើញ​នៅ​ពេល​ថ្ងៃ​រះ​នៅ​លើ​ទីក្រុង Kimotsuki ក្នុង​ស្រុក Kagoshima ប្រទេស​ជប៉ុន។ ​រ៉ុកកែត Epsilon ដែល​ផ្ទុក​ផ្កាយរណ​មាន​ប្រព័ន្ធរ៉ាដា ASNARO-2 ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន NEC ហើយ​រ៉ុកកែត​នេះ​ត្រូវ​បាន​គេ​បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស JAXA Uchinoura។

លោក Antonio Borges Serum ជនជាតិ​ភាគ​តិចអំបូរ​ Hunikui ពី​ទីក្រុង Acre ប្រទេស​ប្រេស៊ីល​ កំពុង​ស្ដាប់​​ការ​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​ជន​ជាតិ​ដើម​ពី​តំបន់​អាម៉ាសូន នៅ​​ទីក្រុង Puerto Maldonado ខេត្ត Madre de Dios ប្រទេសប៉េរូ។

ខ្យល់​ព្យុះ​ខ្លាំង​មួយ​បាន​បក់​បោក​ទៅ​លើ​តំបន់​ឆ្នេរ​ នៅព្រះ​វិហារ​​ Saint-Joseph ដែល​នៅ​លើ​កោះ​ La Reunion របស់​បារាំង ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា កាល​ពី​ថ្ងៃទី​១៨ ខែ​មករា ខណៈ​ដែល​ព្យុះ​ត្រូពិច​ឈ្មោះ Beguitta បាន​ឆ្លង​កាត់​ជិត​កោះ​នេះ។

ព្រះ​អង្គម្ចាស់​ Harry របស់​ចក្រភព​អង់គ្លេស និង​នាង Meghan Markle កំពុង​មើល​​របាំ​ដែល​សម្តែង​ដោយ​ក្រុម Jukebox Collective Cardiff Castle ក្នុង​ទីក្រុង Cardiff ប្រទេស​វែល។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ សុំ​យោបល់​ពី​​លោក Hope Hicks​ នាយក​ផ្នែក​ទំនាក់​ទំនង​របស់​សេត​វិមាន (ឆ្វេង) ខណៈ​ដែល​លោក​ស្រី Sarah Sanders (ស្តាំ) អ្នក​នាំពាក្យ​ កំពុង​ស្តាប់ការ​សម្ភាស​របស់​លោក​ប្រធានាធិបតី ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ឯ​សេត​វិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

អ្នក​ប្រកួត​ប្រជែង​ចូលរួម​ប្រកួត​រត់​ប្រណាំង​ពាក់​ស្បែង​ជើង​កែង​ចោទ នៅ​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។

ព្រះ​សង្ឃ​សាសនា​គ្រិស្ត​និកាយ​ Orthodox ជន​ជាតិ​រូម៉ានី បំបួស​អ្នក​ចូល​រួម​ធម្មយាត្រា​ម្នាក់​​នៅក្នុង​ទឹក​ភក់ ក្នុង​ទន្លេ Jordan ក្នុង​ពិធី​អបអរ​សាទ​ Epiphany នៅ​ឯ​ទីតាំង​ Qasr al-Yahud ជិត​ទីក្រុង Jericho ក្នុង​តំបន់ West Bank។

មនុស្ស​ម្នាក់​កំពុង​រង់​ចាំ​នៅ​ខាង​ក្រៅ​ពិធី​តាំង​បង្ហាញ​ម៉ូដ​របស់​អ្នក​រចនា​ម៉ូដ Marina Hoermanseder នៅ​ក្នុង​ការ​តាំង​បង្ហាញ​ម៉ូដ​សម្រាប់​រដូវ​រងា​ប្រចាំ​សប្តាហ៍​ក្នុង​ទីក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់។

ប្រធានាធិបតី​រុស្ស៊ី វ្លាដឺមៀរ ពូទីន កំពុង​មើល​ការ​តាំង​ពិព័រណ៍​មួយ​ដែល​គេរៀប​ចំឡើង​ដើម្បី​ឧទ្ទិស​ដល់​ជ័យ​ជម្នះ​របស់​ពួក​ Nazi ក្នុង​ការ​ឡោមព័ទ្ធ​ទីក្រុង Leningrad ក្នុង​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឯក​សារមន្ទីរ​សង្គ្រាម​ក្នុង​ក្រុង Kirovsk តំបន់​Leningrad ប្រទេស​រុស្ស៊ី។

លោក Sebastian Steudtner អ្នក​បើក​ទូក​ក្តោង​​ពី​ប្រទេស​អាល្លឺម៉ង់ ចូល​សម្រាក​មួយ​រយៈ​ខ្លី​នៅពេល​មាន​ខ្យល់​ព្យុះ​ដ៏​ធំមួយ នៅ​​តំបន់ Praia do Norte ក្នុង​ទីក្រុង Nazare ប្រទេស​ព័រទុយហ្គាល់។

លោក Nasser Al-Attiyah មក​ពី​ប្រទេស​កាតា និង​លោក Matthieu Baumel ពី​ប្រទេសបារាំង កំពុង​បើក​ឡាន​ម៉ាកតូយ៉ូតារបស់​ពួក​គេ​ក្នុង​ការ​ប្រណាំង​លើក​ទី​៤០ ក្នុង​ជុំ​ទី​១១ ពី​​ទីក្រុង Belen ទៅ​ទីក្រុង Chilecito ប្រទេស​អាហ្សង់ទីន។

បុរស​ម្នាក់​កំពុង​ស្ទួច​ត្រី​ក្នុង​ថ្ងៃ​មាន​ខ្យល់​បក់​ខ្លាំង​មួយ​ នៅ​ស្រុក​ Alimos នៅ​តំបន់​ឆ្នេរ​នៃ​ទីក្រុង​អាថែន ប្រទេស​ក្រិក ខណៈ​ដែល​គេ​អាច​មើល​ឃើញ​ទីក្រុង Piraeus នៅ​ពី​ខាង​ក្រោយ។