រូបភាព​ជុំវិញ​ពិភពលោក ១២ មករា ២០១៨

មនុស្ស​កំពុង​អង្គុយ​មើល​យន្ត​ហោះ​សម្តែង​ក្នុង​កម្មវិធី​ពិព័រណ៍​អាកាស នៅ​វេទិកា​អាកាសចរណ៍​របស់​អារ៉ាប៊ីសាអូឌីត នៅ​ព្រលាន​យន្ត​ហោះ Thumamah ក្នុង​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត។

អ្នក​បច្ចេកទេស​ម្នាក់​កំពុង​ពិនិត្យ​បច្ចេកទេស​គូរ​គំនូរ​របស់​​លោក Brunelleschi ដែល​មាន​អាយុកាល​​តាំង​ពី​សតវត្សរ៍​ទី​១៥ នៅ​វិហារគ្រិស្តសាសនា Santa Maria del Fiore ក្នុង​ទីក្រុង Florence ប្រទេស​អ៊ីតាលី ក្នុង​កម្មវិធី​ពេល​ព្រឹក។

សត្វ​ស្វា​ដែល​គេ​ដាក់​ឈ្មោះ​ថា Khansa អាយុ​៨​ខែ ដែល​ជា​ប្រភេទ​សត្វ​ស្វា​ orangutan ជិត​ផុត​ពូជ​ បង្ហាញ​ធ្មេញ​ពីរ​​របស់​វា​នៅ​ក្នុង​សួន​សត្វ ក្នុង​ប្រទេស​សិង្ហបុរី។

ប្រធានាធិបតី​បារាំង Emmanuel Macron និង​ភរិយា​របស់​លោកគឺ​​លោក​​ស្រី Brigitte កំពុង​កាត់​នំ​ខេក​ប្រពៃណី​ នៅ​ក្នុង​ពិធី​មួយ​នៅ​រាជវាំង Elysee ក្នុង​ទីក្រុង​ប៉ារីស។

នាង​ Gal Gadot តារា​សម្តែង​របស់ក្រុម ​Wonder Woman ប្រមូល​ពាន​រង្វាន់​ #SeeHer កាល​ពី​យប់​មិញ​ ក្នុង​កម្មវិធី Critics' Choice Awards។

ទូក​ NYPD ត្រូវ​បាន​រុំ​ព័ទ្ធ​ក្នុង​អ័ព្ទ​នៅ​ពេល​វា​បើក​ល្បាត​ក្នុង​ទន្លេ East នៅ​ស្ពាន​ Brooklyn ក្នុង​ទីក្រុង​ញូវយ៉ក។

រូបភាព​ពី​លំហ​អាកាស​ដែល​ថត​ដោយ​ប្រើ​ប្រាស់​ Drone បង្ហាញ​ឲ្យ​ឃើញ​ឡាន​មួយ​គ្រឿង​ដែលកំពុង​បើក​នៅ​លើ​ផ្លូវ​ក្នុង​ព្រៃ​ នៅ​ជិត​ភូមិ​ Krevo នៅ​ចម្ងាយ​ប្រហែល​ ១០០ គ.ម ភាគ​ខាង​ជើង​នៃ​រដ្ឋ​ធានី​មិនស្តិ៍។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​​ច្បាប់ Interdict Act ដើម្បី​ផ្តល់​​​បច្ចេកវិទ្យា​ត្រួត​ពិនិត្យ​ចុង​ក្រោយ​ ​ដល់​ភា្នក់ងារ​គយ និង​ការ​ការពារ​​ព្រំដែន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិសារធាតុ​អាភៀន។

ក្រុម​បាតុករ​ប៉ះទង្គិច​ជា​មួយ​ប៉ូលិស​ក្នុង​ពេល​មាន​ការ​ធ្វើ​បាតុកម្ម​មួយ​នៅ​ខាងក្រៅ​អាគារ​រដ្ឋ​សភា​ ប្រឆាំង​ទៅ​នឹង​គម្រោង​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល នៅ​ទីក្រុង​អាថែន ប្រទេស​ក្រិក។

កម្មករ​ម្នាក់​រៀប​ឥដ្ឋ​ទូល​នៅ​លើ​ក្បាល​ នៅ​ឯ​ឡ​​ឥដ្ឋ​មួយ​ក្នុង​ទីក្រុង Bhaktapur ប្រទេស​នេប៉ាល់។

ជនភៀស​ខ្លួន​កាន់​សាសនា​ឥស្លាម រ៉ូហ៊ីងយ៉ា កំពុង​រង់​ចាំ​អាហារ​ដែល​គេ​ផ្តល់​ឲ្យ​នៅ​ឯ​ជំរំ​ជន​ភៀស​ខ្លួន Thankhali ក្នុង​ស្រុក Ukhia ប្រទេស​បង់ក្លាដែស។