រូបភាព​ជុំវិញ​ពិភពលោក ១១ មករា ២០១៨

ព្រះ​វិហារ​គ្រិស្ត​សាសនា​មួយ​ និង​ភូមិ​បូរាណ​មួយ​ដែល​តែង​តែ​ហ៊ុំព័ទ្ធ​ដោយ​ទឹក បាន​ស្ថិត​នៅ​ក្នុង​អាង​ស្តុកទឹក​ Sau ក្នុង​ទីក្រុង Vilanova de Sau តំបន់ ​Catalonia ប្រទេស​អេស្ប៉ាញ។

អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​ឈរ​នៅ​លើ​ដំបូល​ផ្ទះ​មួយ​ដែល​បាន​លិច​ទៅ​ក្នុង​គំនរ​ថ្ម និង​ល្បាប់​ភក់ នៅ​ទីក្រុង Montecito រដ្ឋ​កាលីហ្វ័រញា សហរដ្ឋ​អាមេរិក។

ទាហាន​​ឥណ្ឌា​ចូលរួម​ក្នុង​វគ្គ​«សើច»​ នៃកីឡា​យោគៈ (yoga) ក្នុង​ការ​ត្រៀម​សម្រាប់​ការ​ដើរ​ក្បួន​ក្នុង​ទិវាសាធារណរដ្ឋ នៅ​​ពេល​ព្រឹក​មួយ​ក្នុង​រដូវ​រងា ក្នុង​​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។

លោក Eduard Nikolaev និង​សហការី​បើក​បរ​​ លោក Evgeny Yakovlev របស់​ប្រទេស​រុស្ស៊ី​ កំពុង​ធ្វើ​ការ​នៅ​លើ​ឡាន​កាំម៉ាស​ ក្នុង​ពេល​ប្រណាំង​​រថ​យន្ត​មួយ​ឈ្មោះ​ថា 2018 Peru-Bolivia-Argentina Dakar។

លោក Sean Wright ដែល​​តែង​ខ្លួន​ជា​តារា​ចម្រៀង​និង​សម្តែង​ Elvis Presley កំពុង​ឈរ​នៅ​ជិត​រថភ្លើង​មួយ​ឈ្មោះ Elvis Express នៅ​ស្ថានីយ៍​កណ្ដាល​ក្នុង​ទីក្រុង​ស៊ីដនី មុន​ពេល​លោក​ចេញ​ដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​​​ប្រចាំ​ឆ្នាំ​​លើក​ទី​២៦ របស់​លោក​ Elvis ដែល​គេ​រៀប​ចំ​ឡើង​នៅ​ទីក្រុង Parkes រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី។

គ្រឿង​ចក្រ​អេស្កាវ៉ាទ័រ​កំពុង​បំបែក​ទឹក​កក​នៅ​លើ​ទី​ចំណោទ​ដែល​មាន​ទឹក​កក​យ៉ាង​ក្រាស​ ដែល​បាន​គ្រប​ដណ្ដប់​លើ​ផ្លូវ​រថភ្លើង​​របស់​ក្រុមហ៊ុន Brig Visp Zermatt Bahn នៅ​ចន្លោះ​ចំណុច​ Visp និងចំណុច Taesch នៅ​ជិតភូមិ​​ Sankt Niklaus ក្នុង​តំបន់​ភ្នំ Alps ប្រទេស​ស្វ៊ីស។

Pierre Thivillon, owner of the wildlife park Saint-Martin-la-Plaine, laughs next to a chimpanzee, two days ahead of the zoo's reopening as part of France's latest step toward the ending of its third nationwide COVID-19 lockdown.