រូបភាពជុំវិញពិភពលោក ០៥ មករា ២០១៨
សមាជិកនៃកងសន្តិសុខព្រំដែនឥណ្ឌា កំពុងជិះលើសត្វអូដ្ឋក្នុងពេលហាត់សមសម្រាប់ការដើរក្បួនក្នុង«ទិវាសាធារណរដ្ឋ» នៅព្រឹកដ៏ត្រជាក់មួយក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
អ្នកនេសាទជនជាតិសូម៉ាលីកំពុងទូលត្រីឆ្លាមដែលមានក្បាលរាងដូចញញួរនៅលើក្បាលរបស់គាត់ ដើរសំដៅទៅផ្សារត្រី Hamarweyne នៅជិតកំពង់ផែនៃរដ្ឋធានីម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។
អ្នកទស្សនាកំពុងដើរនិងរំអិលខ្លួននៅលើទឹកកកនៅថ្ងៃបើកឆាកនៃពិធីពូនរូបទឹកកក Harbin Ice and Snow Sculpture នៅក្នុងទីក្រុង Harbin ក្នុងខេត្ត Heilongjiang ស្ថិតនៅភាគឦសាននៃប្រទេសចិន។
មនុស្សមួយក្រុមកំពុងជួយអ្នកបើកបរម៉ូតូម្នាក់បន្ទាប់ពីយានយន្តរបស់គាត់ត្រូវបានជាប់គាំងក្នុងទឹកកកនៅជិតកន្លែងដើរនៅឧទ្យាន Asbury Park ក្នុងពេលមានព្យុះទឹកកកនៅឧទ្យាន Asbury Park រដ្ឋ New Jersey សហរដ្ឋអាមេរិក។
ក្មេងប្រុសៗឈរនៅជិតកន្លែងដែលខ្ទេចខ្ទាំមួយបន្ទាប់ពីមានការវាយប្រហារតាមអាកាសទៅលើតំបន់ Eastern Ghouta នៃទីក្រុង Misraba ប្រទេសស៊ីរី។
សត្វក្ងានមួយក្បាលកំពុងដើរកាត់ផ្លូវដែលជន់លិចមួយនៅជិតទន្លេ Moselle ទីក្រុង Bernkastell-Kues ប្រទេសអាល្លឺម៉ង់។
វត្ថុអនុស្សាវរីយ៍មុនពេលពិធីអាពាហ៍ពិពាហ៍ព្រះអង្គម្ចាស់ Harry របស់ចក្រភពអង់គ្លេស និងគូដណ្ដឹងរបស់ព្រះអង្គគឺនាង Meghan Markle។ របស់ទាំងនេះត្រូវបានដាក់តាំងសម្រាប់លក់នៅក្នុងហាងនៅទីក្រុង Windsor ចក្រភពអង់គ្លេស។
ក្រុមបេក្ខជនកំពុងសរសរអក្សរជប៉ុនដោយដៃ ក្នុងការប្រកួតប្រជែងសរសេរអក្សរដោយដៃ ដែលតែងធ្វើឡើងរៀងរាល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ក្នុងទីក្រុងតូក្យូ។
បុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់កំពុងដឹកធុងផ្លាស្ទិកសម្រាប់លក់នៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
ក្មេងប្រុសជនជាតិប៉ាឡេស្ទីនកំពុងផ្អែកទៅលើបង្អួចផ្ទះរបស់គាត់ នៅក្នុងទីក្រុង Gaza City។