រូបភាពជុំវិញពិភពលោក ០៩ មករា ២០២០
ក្មេងប្រុសម្នាក់លេងនៅខាងក្រោមគោមប្រពៃណីជនជាតិចិន នៅឯវិហារ Thean Hou មុនពេលពិធីប្រារព្ធឆ្នាំថ្មីចន្ទគតិ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
លោក Sean Wright ថតរូបមុនពេលឡើងជិះរថភ្លើង Elvis Express ឆ្ពោះទៅទីក្រុង Parkes ដើម្បីចូលរួមពិធីបុណ្យ Elvis នៅឯស្ថានីយ៍កណ្ដាល ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
កម្មករលាងសម្អាតថងផ្លាស្ទីកដែលត្រូវបានប្រើសម្រាប់ដាក់សារធាតុគីមីឧស្សហកម្ម នៅទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។
ស្ត្រីម្នាក់ប្រមូលជើងធូបស្ងួតនៅក្នុងបរិវេណផ្ទះ នៅភូមិ Quang Phu Cau ស្ថិតនៅជាយក្រុងហាណូយ ប្រទេសវៀតណាម មុនពេលពិធីបុណ្យចូលឆ្នាំចន្ទគតិមកដល់ ដែលវៀតណាមហៅបុណ្យនេះថា «Tet»។
សិស្សមកពីស្ថាប័នអប់រំ Swaminarayan Gurukul កំពុងងួតទឹកក្នុងពិធីតាមបែបសាសនាហិណ្ឌូ ដែលគេហៅថា Magh Snan នៅទីក្រុង Ahmadabad ប្រទេសឥណ្ឌា។
បាតុករម្នាក់ប្រឈមមុខជាមួយអាវុធហត្ថបារាំងក្នុងពេលធ្វើបាតុកម្មដោយសមាជិកសហជីពពលកម្ម និងកម្មករធ្វើកូដកម្មនៅទីក្រុង Nantes នៅថ្ងៃទី៣៦ នៃការធ្វើកូដកម្មប្រឆាំងនឹងផែនការកំណែទម្រង់ប្រាក់ចូលនិវត្តន៍របស់រដ្ឋាភិបាល ក្នុងប្រទេសបារាំង។
ក្រុមអ្នកកាន់ទុក្ខចូលរួមពិធីអុជភ្លើងទៀននៅឯកន្លែងស្នាក់នៅរបស់សិស្សសាកលវិទ្យាល័យ Toronto ដើម្បីបួងសួងដល់ជនរងគ្រោះនៃយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ដែលបានធ្លាក់នៅប្រទេសអ៊ីរ៉ង់។ ពិធីនេះធ្វើឡើងនៅទីក្រុងតូរ៉ន់តូ ប្រទេសកាណាដា។
John Loughrey ដែលអះអាងថាខ្លួនជាងអ្នកគាំទ្រយ៉ាងខ្លាំងចំពោះរាជានិយម កំពុងអានកាសែត នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
លោក Alex de Minaur និង Nick Kyrgios អបអរការឈ្នះវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ទៅលើលោក Jamie Murray និង Joe Salisbury មកពីចក្រភពអង់គ្លេស នៅក្នុងការប្រកួត ATP Cup ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
ព្រះចន្ទពេញវង់នៅខាងក្រោយអាគារមួយ នៅទីក្រុងបាងកក ប្រទេសថៃ។
កម្មករឈរនៅលើចង្ក្រាននៅឯឡឥដ្ឋមួយកន្លែង ដើម្បីកម្ដៅរាងកាយពួកគេ នៅជាយក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
សត្វរំពេសមុទ្រពីរក្បាលទំលើបង្គោល ដោយមានភ្នំ Saentis នៃប្រទេសស្វ៊ីសនៅខាងក្រោយ នៅកំពង់ផែ Constance ប្រទេសអាល្លឺម៉ង់។
Tanli Yang អ្នកកាសែតនៃបណ្ដាញទូរទស្សន៍ចិន China Global Television Network សម្ដែងយោហ្កា ជាមួយមនុស្សយន្ត Walker នៅឯកន្លែង UB Tech ក្នុងពិធីតាំងពិព័រណ៍ 2020 CES នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។
សត្វបង្គួយ chameleon នៅលើកម្ទេចឈើដែលបោកបក់មកពីឆ្ងាយ នៅឆ្នេរសមុទ្រមួយនៅតាមបណ្ដោយឆ្នេរសមុទ្រមេឌីទែរ៉ានេ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសអ៊ីស្រាអែល។