រូបភាព​ជុំវិញ​ពិភពលោក ០៨ មករា ២០១៨

មនុស្ស​ម្នា​រង់ចាំ​រថភ្លើង​នៅ​ស្ថានីយ៍​រថភ្លើង Clapham Junction នៅ​ក្នុង​ក្រុង​ឡុងដ៍។ មនុស្ស​រាប់ពាន់​នាក់​នឹង​ប្រឈម​មុខ​នឹង​ភាព​រអាក់រអួល​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​រយៈពេល​១សប្តាហ៍​ចាប់​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​បុគ្គលិក​របស់​ក្រុមហ៊ុន Southern ក្រុមហ៊ុន Greater Anglia និង​ក្រុមហ៊ុន South Western ធ្វើ​កូដកម្ម។

ស្ត្រី​ដែល​គាំទ្រ​ដល់​រុស្ស៊ី​មនាក់ និង​ជា​អ្នក​មាន​ជំនឿ​នៅ​ព្រះ​វិហារ Orthodox អ៊ុយក្រែន វាយ​សកម្មជន​ម្នាក់​ដែល​ធ្វើ​ត្រាប់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ពេល​បាតុកម្ម​មួយ​របស់​អ្នក​ជាតិ​និយម​អ៊ុយក្រែន​នៅ​ព្រះវិហារ Kiev-Pecherskaya Lavra ក្នុង​ក្រុង Kyiv។

កន្លែង​រំឭក​វិញ្ញាណក្ខន្ធ Jefferson Memorial ចាំង​ជាមួយ​នឹង​ស្រះ Tidal Basin នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ជន​ទេសន្តរប្រវេសន៍​ម្នាក់​យំ បន្ទាប់​ពី​ត្រូវ​បាន​ឆ្មាំ​សមុទ្រ​លីប៊ី​ជួយ​សង្គ្រោះ​ពី​ឆ្នេរ Garabulli ភាគ​ខាង​លិច​នៃ​ក្រុង Tripoli។

(ពី​ឆ្វេង​មក​ស្តាំ) នាង Laura Dern នាង Nicole Kidman នាង Zoe Kravitz នាង Reese Witherspoon និង​នាង Shailene Woodley ថត​រូប​នៅ​ក្នុង​ក្រុង​បន្ទប់​សារព័ត៌មាន​ជាមួយ​ពានរង្វាន់​របស់​ពួកគេ​នៅ​ក្នុង​កម្មវិធី Golden Globe Awards ប្រចាំ​ឆ្នាំ​លើក​ទី៧៥ នៅ​សណ្ឋាគារ Beverly Hilton ក្នុង​ក្រុង Beverly Hills រដ្ឋ California កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

នារី​ជប៉ុន​ស្លៀកពាក់​ក្នុង​ឈុត​ប្រពៃណី​របស់​ខ្លួន​ដើរ​ បន្ទាប់​ពី​ចូលរួម​ក្នុង​កម្មវិធី Coming of Age នៅ​ឧទ្យាន Toshimaen នៅ​ថ្ងៃ​បុណ្យ​ជាតិ​មួយ​នៅ​ក្នុង​ក្រុង​តូក្យូ។

ក្មេង​ប្រុសៗ​ញ៉ាំ​នំប៉័ង​ដែល​ពួកគេ​ប្រមូល​បាន​ពី​ធុង​សំរាម​នៅ​ជាយ​ក្រុង​នៃ​ក្រុង Hodeida ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

ក្មេង​បូស្ន៊ី​ត្រៀម​កាត់​នំ​បុណ្យ​ណូអែល​ប្រពៃណី​ដើម្បី​ប្រារព្ធ​ពិធី Orthodox Christmas Day នៅ​ក្នុង​ក្រុង Banja Luka ប្រទេស​បូស្ន៊ី កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨។

រុក្ខជាតិ Victoria Cruziana រាប់​រយ​អណ្តែត​នៅ​លើ​ទឹក​ទន្លេ Salado នៅ​ក្នុង​ក្រុង Piquete Cue ​ ប្រទេស​ប៉ារ៉ាហ្គីណេ កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

នេះ​ជា​ទិដ្ឋភាព​ទូទៅ​ដែល​ថត​បាន​ពី​ជាន់​កំពូល​នៃ​អគារ The Tour Montparnasse នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

ឈើ​ហុប​ត្រូវ​បាន​គេ​តំរៀប​ជា​ជួរ​នៅ​ក្នុង​ឃ្លាំង​ស្តុក​មួយ​របស់​ក្រុមហ៊ុន Brandebourg នៅ​ក្នុង​ក្រុង Chorin ប្រទេស​អាល្លឺម៉ង់។