រូបភាពជុំវិញពិភពលោក ០៨ មករា ២០១៧
បុរសម្នាក់ដើរកាត់ជញ្ជាំងទឹកកកនៅក្នុងភូមិ Jezerc ប្រទេសកូសូវ៉ូ។
អ្នកវាយស្គរក្មេងៗត្រៀមខ្លួនសម្រាប់ការសម្តែង «A Flourish of Hundreds Drums» នៅក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ជនជាតិជប៉ុនត្រាំទឹកដើម្បីសុំឲ្យមានសុខភាពល្អសម្រាប់ឆ្នាំថ្មី ខណៈដែលពួកគេចុះក្នុងទឹកត្រជាក់ដែលមានដុំទឹកកកជាច្រើននៅក្នុងឧទ្យានមួយ ក្នុងក្រុងតូក្យូ។
បុរសម្នាក់ត្រាំក្នុងទឹកត្រជាក់ដែលស្ទើរតែកកនៅក្នុងក្រុងមីនស្កិ៍ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។
សមាជិកព្រះវិហារក្នុងប្រទេសអេត្យូពីធ្វើការសម្តែងមួយក្នុងពេលប្រារព្ធពិធីបុណ្យណូអែលក្នុងប្រទេសអេត្យូពីក្នុងព្រះវិហារ Bete Maryam ក្នុងក្រុង Lalibela ប្រទេសអេត្យូពី កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។
អ្នកជិះរទេះដោយប្រើសត្វសុនខប្រកួតគ្នាក្នុងការប្រកួតជិះរទេះសុនខអន្តរជាតិក្នុងក្រុង Werfenweng ប្រទេសអូទ្រីស កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។
លោក Kai Verbij (រូបស្តាំ) មកពីហូឡង់ និងនាង Karolina Erbanova មកពីសាធារណរដ្ឋឆែក ជាម្ចាស់មេដាយមាសនៃការប្រកួតជិះក្តាររំអិលក្នុងល្បឿនលឿនរបស់អឺរ៉ុប ISU (ISU European Speed Skating Championships)។ ពួកគេកំពុងជិះរទេះសេះក្នុងក្រុង Heerenveen ប្រទេសហូឡង់។
អ្នកទេសចរណ៍ដើរនៅលើជណ្តើរដែលមានព្រិលនៅព្រះរាជវាំង Sanssouci Palace ក្នុងក្រុង Potsdam ប្រទេសអាល្លឺម៉ង់។