រូបភាពជុំវិញ​ពិភពលោក​ ០៧ មករា ២០១៦

ប្រជាជន​អ៊ុយក្រែន​ដោយ​ស្លៀកពាក់​ក្នុង​សំលៀកបំពាក់​ប្រពៃណី​ច្រៀង​បទ​ចម្រៀង​ Kolyadky ឬ​បទ​ចម្រៀង​អបអរថ្ងៃបុណ្យ​ណូអែល​នៅ​អ៊ុយក្រែន​ ជា​ផ្នែក​មួយ​នៃ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក Orthodox Christmas នៅ​ក្រុង​កៀវ។

ប៉ូលិស​បារាំង​ឆែកឆេរ​អ្នក​ថ្មើរជើង​ម្នាក់ ស្របពេល​ពួកគេ​រក្សា​សន្តិសុខ​ឡើង​វិញ​ បន្ទាប់​ពី​បុរស​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ឯ​ស្ថានីយ​ប៉ូលិស​នៅ​សង្កាត់​ទី១៨ ក្រុង​ប៉ារីស។ ប៉ូលិស​បាន​បាញ់​សម្លាប់​បុរស​ប្រដាប់​ដោយ​កាំបិត​មួយ ដែល​ព្យាយាម​ចូល​ទៅ​ក្នុង​ស្ថានីយ​ប៉ូលិស។ ហេតុការណ៍​នោះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​រំឮក​ខួប​ការ​វាយប្រហារ​ដោយ​ពួក​សកម្មប្រយុទ្ធ​សាសនា​ឥស្លាម​​ទៅ​លើ​ទស្សនាវដ្តី​ត្លុក​ Charlie Hebdo នៅ​ក្នុង​រដ្ឋធានី​ប្រទេស​បារាំង។

ស្រ្តី​ម្នាក់​ដើរ​តាម​បណ្តោយ​ប្រឡាយ​មួយ​នៅ​រដ្ឋធានី​ស្តុបខុល (Stockholm) ប្រទេស​ស៊ុយអ៊ែត។ បន្ទាប់​ពី​ខែ​ធ្នូ​ដែល​មាន​សភាព​ក្តៅល្មម​ខុស​ពី​ធម្មតា ប្រទេស​ស៊ុយអ៊ែត​កំពុង​ជួបប្រឈម​នឹង​ខែ​មករា​ដែល​មាន​សភាព​ត្រជាក់​ខ្លាំង​នៅ​ក្នុង​រយៈពេល ១៥ឆ្នាំ​កន្លង​មក​នេះ ជាមួយនឹង​សីតុណ្ហភាព​ធ្លាក់​រហូត​ដល់​ទៅ -៤២,៨ អង្សាសេ​នៅ​ជ្រោយ​ភាគ​ខាង​កើត​ប្រទេស និង​ -១៥ អង្សាសេ​នៅ​រដ្ឋធានី​ស្តុបខុល។

អវកាសយានិក​របស់​ទីភ្នាក់ងារ ESA លោក Tim Peake បាន​ថត​រួប​ពី​លើ​ឆ្នេរ​ភាគ​ខាង​លិច​ប្រទេស​កាណាដា​ពី​ស្ថានីយ​អវកាស​អន្តរជាតិ​នា​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ហើយ​បាន​ចែករំលែក​រូប​ថត​នោះ​ទៅ​កាន់​អ្នក​តាមដាន់​លោក​នៅ​លើ​គេហទំព័រ Twitter នា​ថ្ងៃ​ទី០៥ ខែ​មករា ឆ្នាំ​២០១៦។ រូប​ថត​នោះ​បាន​បង្ហាញ​ពី​ជ្រលងភ្នំ​នានា​នៅ​តាម​បណ្តោយ​ឆ្នេរ​ប្រទេស​កាណាដា ជាមួយ​នឹង​កោះ King Island និង​ផ្លូវទឹក Burke Channel នៅ​កណ្តាល​។ មហាសមុទ្រ​ប៉ាស៊ីហ្វិក​អាច​ត្រូវ​បាន​មើល​ឃើញ​នៅ​ផ្នែក​ខាង​ក្រោម។

កម្មករ​ជីក​រ៉ែ​ចុង​ក្រោយ​នៅ​ក្នុង​ចំណោម​កម្មករ​ជីករ៉ែ​អំបិល​របស់​ក្រុមហ៊ុន Cargill ទាំង១៧​នាក់​ បាន​ចេញ​ពី​រូង​ក្រោម​ដី បន្ទាប់​ពី​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ការ​ជាប់​គាំង​នៅ​ក្នុង​ជណ្តើរ​យន្ត​ក្នុង​ជម្រៅ​ ៩០០ ហ្វីត (២៧៤,៣២ ម៉ែត្រ) ក្រោម​ដី​​នៃ​រ៉ែ​អំបិល​ Cayuga នៅ​ក្រុង Lansing បូរី​ញូវយ៉ក។ ទ្រុង​ជួយ​សង្រ្គោះ​ត្រូវ​បាន​បន្ទាប​ចុះ​ពី​ម៉ាស៊ីន​ស្ទួច​ដើម្បី​យក​កម្មករ​ជីករ៉ែ​ទាំង​នោះ​បួន​នាក់​ក្នុង​មួយ​លើក។

ល្បាប់​ភក់​បាន​ហូរ​គៀរ​ផ្ទះ​មួយ​ ដែល​ដាក់​ការពារ​ដោយ​បាវ​ខ្សាច់​នៅ​ក្រុង Monrovia រដ្ឋ​ California កាល​ពី​ថ្ងៃ​ទី០៦ ខែ​មករា ឆ្នាំ​២០១៦។ ភ្លើង​ឆេះ​ព្រៃ​កាល​ពី​ពីរ​ឆ្នាំ​មុន​បាន​បំផ្លាញ​ព្រៃឈើ និង​បង្ក​ឲ្យ​ដី​មាន​សភាព​ធូររលុង។

សត្វ​ពង្រូល​ពីរ​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នក​ថែរក្សា​សួន​សត្វ​មួយ​រូប​នៅ​អំឡុង​ពេល​ធ្វើ​បញ្ជី​សារពើភ័ណ្ឌ​នៅ​ឯ​សួន​សត្វ​មួយ​នៅ​ក្រុង​ Dresden ភាគ​ខាង​កើត​ប្រទេស​អាល្លឺម៉ង់។

ជើងឯក​កីឡា​ចំបាប់​ស៊ូមូ (Sumo) លោក Yokozuna Harumafuji (ខាងឆ្វេង) ដែល​មាន​កំណើត​ជា​ជនជាតិ​ម៉ុងហ្គោលី​សម្តែង​ការ​គុន​គ្រូ​នៅ​អំឡុងពេល​អបអរសាទរ​ថ្នាំ​ថ្មី​នៅ​ឯ​អាស្រម Meiji នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ភ្នំ​ភ្លើង​ Sinabug បញ្ចេញ​កំអែល​ភ្លើង​ និង​ផេះ​ បន្ទាប់​ពី​ការ​ផ្ទុះ​មួយ ដែល​អាច​ត្រូវ​បាន​ឃើញ​ពី​ភូមិ​ Tiga Serangakai នៅ​ក្រុង Karo នៅ​កោះ​ Sumatra ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌូនេស៊ី។ រូបថត​នេះ​ត្រូវ​បាន​ថត​ដោយ​លោក​ Antara Foto។

អ្នកស្រី​ Sharon Osborne ទាត់​បុរស​ម្នាក់​ដែល​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ ដែល​បាន​ឡើង​មក​បង្អាក់​ការ​ថ្លែង​ទទួល​រង្វាន់​ដោយ​សហការី​ក្នុង​កម្មវិធី «The Show»របស់​អ្នកស្រី ដែល​បាន​ឈ្នះ​ពាន់រង្វាន់​ក្រុម​ការងារ​កម្មវិធី​ទូរទស្សន៍​ពេល​ថ្ងៃ​ដែល​ទទួល​បាន​ការ​ពេញ​ចិត្ត​ច្រើន​ជាង​គេ​ នៅ​ឯ​ពិធី​ប្រគល់​ពាន​រង្វាន់​ People's Choice Awards ឆ្នាំ​២០១៦ ដែលត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង Los Angeles រដ្ឋ​ California នា​ថ្ងៃ​ទី០៦ ខែ​មករា ឆ្នាំ​២០១៦។

ភ្លើង​ពណ៌​ពី​រថយន្ត​ជា​ខ្សែ​ ដែល​មើល​ទៅ​មាន​សណ្ឋាន​ដូច​រថភ្លើង​ លេច​ឡើង​នៅ​ក្នុង​រូបថត​មួយ​ដោយ​លោក Dia Bekheet នៅ​អំឡុងពេល​រសៀល​ធ្លាក់​ភ្លើង​មួយ​នៅ​ខាង​ក្រៅ​អគារ​ VOA នៅ​វិថី​ Independence Ave, SW ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១៥។