រូបភាព​ជុំវិញ​ពិភពលោក ០៦ មករា ២០១៩

សមាជិក​នៃ​សមាគម​ទ្រទ្រង់​អ្នក​ពន្លត់​អគ្គិភ័យ (Edo Firemen Preservation) សម្តែង​វិធីសាស្ត្រ​ពន្លត់​អគ្គិភ័យ​បែប​ប្រពៃណី ក្នុង​ពេល​ហ្វឹកហាត់​របស់​កងពលតូច​ពន្លត់​អគ្គិភ័យ​ក្នុង​ក្រុង​តូក្យូ។

អ្នក​មាន​ជំនឿ​លើ​សាសនា Orthodox លោត​ចូល​ក្នុង​ទឹក​ទន្លេ​មួយ ក្នុង​រដូវ​រងា​ ក្នុង​ក្រុង Sofia ប្រទេស​ប៊ុលហ្គារី ដើម្បី​រូប​ឈើ​ឆ្កាង​ ក្នុង​ពេល​ប្រារព្ធ​ទិវា Epiphany។

មនុស្សម្នា​មើល​សូរគ្រាស​មួយ​ចំហៀង​ នៅ​អគារ Tokyo Skytree ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ពលរដ្ឋ​ឥណ្ឌា​មើល​ការ​បង្ហោះ​ខ្លែង​យក្ស​ក្នុង​ពិធី​បង្ហោះ​ខ្លែង​អន្តរជាតិ​ក្នុង​ក្រុង Ahmadabad ប្រទេស​ឥណ្ឌា។

បព្វជិត Ecumenical Patriarch Bartholomew ទី១ ផ្តល់​កាដូ​ដល់​អ្នក​មាន​ជំនឿ​លើ​សាសនា Orthodox បន្ទាប់​ពី​ពួកគេ​ហែល​ចូល​ទៅ​ទន្លេ Golden Horn ក្នុង​ក្រុង​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី។

ស្ត្រី​ម្នាក់ និង​កូន​ប្រុស​របស់​គាត់​កំពុង​ឈរ​លេង ខណៈ​ដែល​រលក​បាន​បោក​ទៅ​លើ​ជញ្ជាំង​បាំង​ទឹក​សមុទ្រ នៅ​ក្នុង​ក្រុង Beirut ប្រទេស​លីបង់។

មន្ត្រី​របស់​គណៈកម្មការ​បោះឆ្នោត​ឯករាជ្យ​របស់​កុងហ្គោ​ដែល​ហត់​អស់​កម្លាំង សម្រាក​ នៅ​ពេល​ដែល​គេ​កំពុង​រាប់​លទ្ធផល​ឆ្នោត សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ក្នុង​ក្រុង Kinshasa សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

French President Emmanuel Macron, left, Italian Prime Minister Mario Draghi, center, and German Chancellor Olaf Scholz visit Irpin, outside Kyiv, Ukraine, in a show of collective European support for the Ukrainian people as they resist Russia's invasion.

ក្មេងស្រី​ម្នាក់​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​អក្សរ​ឆ្លាក់​សម្រាប់​ឆ្នាំ​ថ្មី ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩។

មនុស្ស​ម្នាក់​ដើរ​នៅ​ខាង​ក្នុង​ព្រះវិហារ Church of the Nativity ក្នុង​ក្រុង Bethlehem តំបន់ West Bank គ្រប់គ្រង​ដោយ​អ៊ីស្រាអែល។

តារា​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ Charles Jeffrey LOVERBOY នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩។

អ្នក​ដំណើរ​ដើរ​នៅ​តាម​ជណ្តើរ​ជើង នៅ​ពេល​រថភ្លើង​កំពុង​រត់ នៅ​ស្ថានីយ​រថភ្លើង Partizanskaya នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។