រូបភាព​ជុំវិញ​ពិភពលោក ៥ មករា ២០១៦

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា យំ នៅ​ពេល​ដែល​លោក​រំលឹក​ដល់​សិស្ស​ថា្នក់​ទី១​ចំនួន​២០នាក់​ដែល​ត្រូវ​បាន​គេ​សម្លាញ់​កាលពី​ឆ្នាំ២០១២ នៅ​សាលា​បឋម​សិក្សា Sandy Hook Elementary School។ លោក​បាន​ថ្លែង​ពី​វិធានការ​ដែល​រដ្ឋបាល​របស់​លោក​នឹង​ធ្វើ​ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​ដោយ​ប្រើប្រាស់​អាវុធ នៅ​ក្នុង​បន្ទប់ East Room ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន។

ក្រុម​ប៉ូលិស​ដើរ​កាត់​ពាក្យ​ថា «ខ្ញុំ​ជា Ahmed» ដែល​គេ​បាញ់​នៅ​លើ​ផ្លូវ​ដើរ ដែល​មាន​ពណ៌​ក្រហម ស និង​ខៀវ ដើម្បី​តំណាង​ដល់​ទង់ជាតិ​ប្រទេស​បារាំង​នៅ​ក្បែរ​ផ្នូរ​មួយ​ដើម្បី​រំលឹក​ដល់​ប៉ូលិស​ឈ្មោះ Ahmed Merabet នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។ លោក​ប្រធានាធិបតី Francois Hollande បាន​គោរព​ដល់​ជន​រងគ្រោះ​១៧នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម​ទៅ​លើ​ទស្សនាវដ្តី​ត្លុក​កំប្លែង Charlie Hebdo ទៅ​លើ​ផ្សារ​របស់​ជនជាតិ​ជ្វីព និង​ទៅ​លើ​ប៉ូលិស​នៅ​ក្នុង​សប្តាហ៍​កាលពី​ឆ្នាំ​មុន។

បន្ទុះ​ភ្នំ​ភ្លើង Volcano of Fire បញ្ចេញ​កម្អែ​ភ្នំ​ភ្លើង​ ដែល​គេ​មើល​ឃើញ​ពី​ក្រុង Escuintla ប្រទេស​ក្វាតេម៉ាឡា (Guatemala)។

ប៉ូលិស​អាហ្វហ្គានីស្ថាន​ម្នាក់​ត្រួត​ពិនិត្យ​អគារ​មួយ​ដែល​ប្រើប្រាស់​ដោយ​ក្រុម​បះបោរ​ បន្ទាប់​ពី​ប្រតិបត្តិការ​មួយ​នៅ​ក្បែរ​ស្ថាន​កុងស៊ុល​ឥណ្ឌា​នៅ​ក្នុង​ក្រុង Mazar-i-Sharif។ កង​កម្លាំង​ពិសេស​របស់​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​ក្រុម​បះបោរ​មួយ​ក្រុម​ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​មួយ​នៅ​ក្នុង​ក្រុង Mazar-i-Sharif ដោយ​បាន​បញ្ចប់​នូវ​ការ​ឡោមព័ទ្ធ​រយៈពេល​២៤ម៉ោង បន្ទាប់ពី​ការ​វាយប្រហារ​របស់​ក្រុម​បះបោរ​នៅ​ស្ថាន​កុងស៊ុល​ឥណ្ឌា​នៅ​ក្បែរ​នោះ។

សិស្ស​កាន់​ផ្ទាំង​ក្រដាស​ដែល​មាន​អក្សរ Kanji ដែល​ពួកគេ​បាន​សរសេរ​នៅ​ក្នុង​ការ​ប្រកួត​អក្សរ​ផ្ចង់​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

លោក Kiyoshi Kimura (រូប​ទី​ពីរ​ពី​ឆ្វេង) ជា​ប្រធាន​ក្រុមហ៊ុន Kiyomura Co. ថត​ជាមួយ​នឹង​ត្រី​ប្រភេទ bluefin tuna នៅ​ហាង Sushi Zanmai របស់​គាត់​នៅ​ក្បែរ​ផ្សារ​ត្រី Tsukiji នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

មនុស្ស​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​បាន​យួរ​ធុង​ទឹក​ នៅ​ពេល​ដែល​ពួកគេ​ដើរ​ក្នុង​រដូវ​រងា​ នៅ​ក្នុង​ជំរុំ Jerjnaz នៅ​ក្នុង​ខេត្ត Idlib ប្រទេស​ស៊ីរី។

គេ​ឃើញ​មាន​ទឹក​កក​កើត​មាន​ជាច្រើន​នៅ​ឆ្នេរ​ខ្សាច់​ក្បែរ​ក្រុង Fakse Ladeplads ប្រទេស​ដាណឺម៉ាក (Denmark)។ សីតុណ្ហភាព​ពេល​ថ្ងៃ​នៅ​ក្នុង​តំបន់​នោះ​គឺ​ចន្លោះ​ពី​សូន្យ​ទៅ​ -4អង្សាសេ។

កីឡាករ Noriaki Kasai របស់​ជប៉ុន​រត់​កាត់​ខ្យល់​ ក្នុង​ពេល​លោត​សាកល្បង​របស់​លោក​នៅ​វគ្គ​ទី៤​នៃ​ការ​ប្រកួត​ស្គី​លោត​រំលង​ទួល​ចំនួន​៤ លើក​ទី៦៤ នៅ​ក្នុង​ក្រុង Bischofshofen ប្រទេស​អូទ្រីស។

គេ​ឃើញ​មាន​សត្វ​ទុង​សម្បុរ​ស​របស់​អាមេរិក​នៅ​ក្នុង​បឹង Chapala នៅ​ក្នុង​រដ្ឋ Michoacan ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

គេ​ឃើញ​មាន​កាំជ្រួច​ពាសពេញ​មេឃ​ នៅ​ខាង​ក្រោយ​រូប​ចម្លាក់​ទឹកកក ក្នុង​ថ្ងៃ​បើក​ពិធី​បុណ្យ​ព្រិល និង​ទឹកកក​អន្តរជាតិ ( Harbin International Ice and Snow Festival) នៅ​ក្រុង Harbin ខេត្ត Heilongjiang ប្រទេស​ចិន។

លោក​ស្រី Robin Roy (រូប​កណ្តាល) ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​ ស្វាគមន៍​លោក​ស្រី​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Lowell រដ្ឋ Massachusetts កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

សេះ​រត់​កាត់​វាល​មួយ នៅ​ពេល​ដែល​សីតុណ្ហភាព​ស្ថិត​នៅ​ក្នុង​កម្រិត​ប្រមាណ​ -២៤ អង្សាសេ នៅ​ខាង​ក្រៅ​ភូមិ Malaya Tumna ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

ឡាន FFZero1 របស់​ក្រុមហ៊ុន Faraday Future ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ព្រឹត្តិការណ៍ CES Unveiled ដែល​ជា​ព្រឹត្តិការណ៍​បង្ហាញ​ដល់​សារព័ត៌មាន​របស់​ក្រុមហ៊ុន CES International នៅ​ក្នុង​ក្រុង Las Vegas រដ្ឋ Navada កាលពី​ថ្ងៃទី៤ ខែមករា​ ឆ្នាំ២០១៦។

កីឡាករ Kushti របស់​ប៉ាគីស្ថាន​ម្នាក់​រៀបចំ​ទីធ្លា​នៅ​ក្នុង​សង្វៀន​ ខណៈ​ដែល​អ្នក​ផ្សេង​កំពុង​ហាត់​សម​ ក្នុង​ពេល​ហ្វឹកហាត់​មួយ នៅ​ក្នុង​ក្រុង Lahore។

សិល្បករ Jaimi Luthrmann របស់​អូស្រា្តលី​សម្តែង​នៅ​ក្នុង​ប៉ោងៗ​យក្ស​មួយ​នៅ​ក្នុង​ការ​សម្តែង​សៀក Blanc De Blanc Champagne Circus នៅ​ក្នុង Sydney Opera House។