រូបភាពជុំវិញពិភពលោក ០៥ មករា ២០២០
អ្នកស្រី Bernadette Foster ដែលជាអ្នកស្រុករស់នៅក្នុងតំបន់ Dignams Creek ស្ថិតនៅក្នុងមជ្ឈមណ្ឌលភៀសខ្លួនជាមួយនឹងសុនខរបស់អ្នកស្រី នៅក្នុងភូមិ Cobargo នៅពេលដែលភ្លើងឆេះព្រៃកំពុងតែបន្តឆាបឆេះនៅក្នុងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី។
ក្តារមឈូសរបស់លោក Qasem Soleimani ដែលជាមេបញ្ជាការកំពូល និងត្រូវបានគេសម្លាប់ និងលោក Abu Mahdi al-Muhandis ដែលជាប្រមុខទាហានប៉ារ៉ារបស់អ៊ីរ៉ាក់ ត្រូវបានគេដឹកតាមរថយន្តមួយ នៅពេលក្តារមឈូសនោះមកដល់ព្រលានយន្តហោះអន្តរជាតិ Ahvaz។ អ្នកកាន់ទុក្ខជាច្រើននាំគ្នាមកប្រមូលផ្តុំនៅលើផ្លូវនានាក្នុងក្រុង Ahvazto ដើម្បីធ្វើការគោរពដល់មេបញ្ជាការកំពូល Soleimani ប៉ុន្មានថ្ងៃបន្ទាប់ពីលោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក។
ប៉ូលិសកុបកម្មចាក់ទឹកដាក់មុខរបស់បាតុករប្រឆាំងនឹងរដ្ឋាភិបាលម្នាក់ដែលត្រូវបានគេបាញ់ម្រេចដាក់ នៅពេលឃាត់ខ្លួន បន្ទាប់ពីមានការតវ៉ាមួយនៅក្រុង Sheung Shui ដែនដីហុងកុង។
អ្នកទេសចរណ៍ដើរនៅពីមុខរូបចម្លាក់ទឹកកកមួយនៅមុខពេលបើកសម្ភោធពិធីបុណ្យរូបចម្លាក់ និងការតាំងពិព័រណ៍ Harbin អន្តរជាតិ នៅក្នុងក្រុង Harbin ខេត្ត Heilongjiang កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
ទាហានប៉ារ៉ារបស់សហរដ្ឋអាមេរិក សម្រាកនៅមុនពេលធ្វើដំណើរចាកចេញទៅមជ្ឈឹមប្រទេស ចេញពីបន្ទាយទាហាន Fort Bragg ក្នុងរដ្ឋ North Carolina កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
ចុងភៅម្ហូបស៊ូស៊ី (sushi) របស់ជប៉ុន កាន់ក្បាលត្រីមួយនៅក្នុងតំបន់ផ្សារ Tsukji ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីត្រីនេះត្រូវបានគេលក់ដោយការដេញថ្លៃជាលើកដំបូងនៅក្នុងឆ្នាំ២០២០ នៅផ្សារត្រី Toyosu ក្នុងក្រុងតូក្យូ។ ត្រីនេះត្រូវបានគេលក់ក្នុងតម្លៃ១លាន៨សែនដុល្លារអាមេរិក។
ទីភ្នាក់ងារអភិរក្សធម្មជាតិ Sumatra Barat បានបញ្ចេញរូបភាពនេះ ដែលបង្ហាញពីផ្កាពណ៌ក្រហមមួយ និងលាយជាមួយនឹងពងបែកពណ៌ស នៅកន្លែងអភិរក្សធម្មជាតិ Maninjau ក្នុងក្រុង Agam ខេត្ត West Sumatra ប្រទេសឥណ្ឌូណេស៊ី។ ផ្កានេះមានអង្កត់ផ្ចិតប្រវែង១១១សង់ទីម៉ែត្រ។
គូស្នេហ៍នានាអញ្ជើញទៅដល់កន្លែង «រៀបអាពាណ៍ពិពាហ៍មានព្រិល និងទឹកកកក្នុងចំនួនច្រើនគូ» នៅមុនពេលបើកសម្ភោធពិធីបុណ្យរូបចម្លាក់ និងការតាំងពិព័រណ៍ Harbin អន្តរជាតិ នៅក្នុងក្រុង Harbin ខេត្ត Heilongjiang។
លោក Jordan Smith អ្នកចាំទីជនជាតិអង់គ្លេសរបស់ក្រុម Nottingham Forest ជួយសង្រ្គោះបាល់មួយគ្រាប់ នៅក្នុងពេលប្រកួតវគ្គទី៣រវាងក្រុម Chelsea និងក្រុម Nottingham Forest ដើម្បីពានរង្វាន់ FA Cup អង់គ្លេស នៅក្នុងស្តាត Stamford Bridge ក្នុងក្រុងឡុងដ៍។