រូបភាព​ជុំវិញ​ពិភពលោក ០៥ មករា ២០១៧

ទាហានអាហ្វហ្គានីស្ថាន​លើក​ដៃ​ធ្វើ​សញ្ញា​ជ័យ​ជម្នះ​នៅ​ទីក្រុង​ Kundus នៅ​ភាគ​ខាង​ជើង​ទីក្រុង​កាប៊ុល បន្ទាប់​ពី​វាយ​យក​បាន​ក្រុង​នេះ​ពីក្រុម​តាលីបង់​មក​វិញ។

បុរស​ម្នាក់​កាន់គ្រឿង​សម្រាប់​ក្មេង​លេង​​ កំពុង​រត់​កាត់​ហាង​ទំនិញ​ដែល​ត្រូវ​បាន​គេ​លុក​លុយ​ នៅ​ប្រទេស​ម៉ិកស៊ិក។

​ជន​សង្ស័យ​ត្រូវ​បាន​ឃុំ​ខ្លួន​បន្ទាប់ពី​ហាង​ទំនិញ​មួយ​ត្រូវ​បាន​លុក​លុយ​ដោយ​ហ្វូង​មនុស្ស​នៅ​កំពង់​ផែ​ Veracruz ប្រទេស​ម៉ិកស៊ិក។ ការ​ធ្វើ​បាតុកម្មទាមទារ​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ បាន​នាំ​ឲ្យ​មាន​ការ​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ហាង​សាំង និង​ហាង​លក់ទំនិញ។

ជន​ជាតិ​កូរ៉េ​ខាង​ជើង​ ជួប​ជុំគ្នា​ដើម្បី​ដង្ហែ​ក្បួន​ប្តេជ្ញា​ធ្វើ​តាម​ភារកិច្ច​ដែល​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុង អ៊ុន កំណត់​ឲ្យ​ពួក​គេធ្វើ កាល​ពី​ថ្ងៃ​ចូលឆ្នាំ នៅ​ទីក្រុង​ព្យុងយ៉ាង។

ទាហាន​អង្គការ​សហប្រជាជាតិ​ម្នាក់​ឈរ​យាម​នៅ​តំបន់​ស ដែល​បែង​ចែក​ព្រំដែន​ប្រទេស​ក្រិក​ភាគ​ខាង​ត្បូង និង​ប្រទេស​តួកគី​ភាគ​ខាង​ជើង​។

ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ម្នាក់​ដើរ​កាត់​ទឹកកក​នៅ​ក្នុង​ទីក្រុង​កាប៊ុល។

កម្រង​ផ្កា​ត្រូវ​បាន​គេ​ដាក់​នៅ​មុខ​រូប​ចម្លាក់​ក្មេង​ស្រី​ដែល​តំណាង​ឲ្យ​ជន​រងគ្រោះ​ដោយ​សារ​យោធា​ជប៉ុន​ នៅ​មុខ​ស្ថាន​អគ្គ​កុងស៊ុល​ជប៉ុន​ប្រចាំទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្រុម​អ្នក​ចូល​រួម​បង្ហាញ​ការ​សរសេរ​អក្សរ​ដោយ​ដៃ​ នៅ​ក្នុង​អំឡុង​ពេល​ប្រកួត​ប្រជែង​ការ​សរសេរ​អក្ស​រ​ដោយ​ដៃ​នៅ​ទីលាន​សិល្បៈ​ Budokan ក្នុង​ទីក្រុង​តូក្យូ។
 

ក្មេង​ស្រី​ម្នាក់​កំពុង​ដើរ​កាត់​បំពង់​បង្ហូរ​ប្រេង​ដែល​ឆ្លង​កាត់​សហគមន៍​ Okrika នៅ​ជិត​ទីក្រុង​​កំពង់​ផែ Harcourt ដែល​ជា​ទីក្រុង​ប្រេង​កាត​របស់​ប្រទេស​នីហ្សេរីយ៉ា។

ក្រុមអ្នកស្នេហាជាតិ​អ៊ីស្រាអែល​ ដែល​គាំទ្រ​លោក​ពលបាលត្រីផ្នែក​សុខា​ភិបាល​ Elor Azaria បាន​កាន់​បដា​ដោយ​មាន​សរសេរ​ឈ្មោះ​របស់​គាត់​ នៅ​ខាង​ក្រៅ​តុលាការ​យោធា​ក្នុង​ទីក្រុង​ Tel Aviv។