រូបភាព​ជុំវិញ​ពិភពលោក ៣១ មករា ២០២០

បាតុករ​ម្នាក់​ឡើង​លើ​ជណ្ដើរ​ដើម្បី​ដោត​ទង់ជាតិ​ប៉ាឡេស្ទីន​ទៅ​នឹង​របា​លួស​បន្លា នៅ​លើ​របង​​បែង​ចែក​ជាមួយ​ប្រទេស​អ៊ីស្រាអែល នៅ​តំបន់​ West Bank ក្នុង​ភូមិ Bilin ជិត​ក្រុង Ramallah។

ការិយាល័យ​ការបរទេស​និង​តំណាង​រាស្ត្រ​អង់គ្លេស នៅ​ទីក្រុងឡុងដ៍ ត្រូវ​បាន​តុប​តែង​ដោយ​ភ្លើង​នៅ​ថ្ងៃ​ដែល​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។

អ្នក​ទស្សនា​ម្នាក់​ដើរ​ក្រោម​វត្ថុ​ 3D បង្ហាញ​ពី​សត្វ​រុយ​ដែល​រចនា​ឡើង​ដោយ Julia Stoess ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​ Leipzig ប្រទេស​អាល្លឺម៉ង់។

ស្ត្រី​ម្នាក់​ពាក់​ដប​ផ្លាស្ទិក​សម្រាប់​ដាក់​ទឹក ដោយ​កាត់​ដើម្បី​រុំ​មុខ​របស់​ខ្លួន នៅ​ពេល​គាត់​ដើរ​នៅ​លើ​ស្ពាន​ឆ្លង​នៅ​ទីក្រុង​ហុងកុង។ នេះ​ជា​វិធី​ការពារ​មួយ​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​​ជំងឺ​ផ្លូវ​ដង្ហើមនៅ​ទីក្រុង វូហាន ប្រទេស​ចិន។

កីឡាករ​កម្ដៅ​សាច់ដុំ​សម្រាប់​ការ​ប្រកួត​ជិះ​ស្គី​ នៅ​ទីក្រុង Seefeld ប្រទេស​អូទ្រីស។

សត្វ​អូដ្ឋ​មួយ​ក្បាល​លេង​ជាមួយ​ភ្លើង​ក្នុង​ពិធី​ប្រកួត​រាំ​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​សត្វ​ពាហនៈ នៅ​ទីក្រុង Nagaur ប្រទេស​ឥណ្ឌា។

លោក Joe Biden បេក្ខជន​​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២០ ​និង​ជាអតីត​អនុ​ប្រធានាធិបតី ទិញ​ការេម នៅ​ឯ​ភោជនីយដ្ឋាន​លក់​ម្ហូប​សមុទ្រ​មួយ​នៅក្រុង​ Pella រដ្ឋ Iowa។

កូន​សត្វ​កន្ធាយ​សមុទ្រ​កំពុង​តម្រង់​ទៅ​សមុទ្រ​ បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​នា​ពេល​ថ្ងៃ​លិច នៅ​ឆ្នេរ​សមុទ្រ Lhoknga ខេត្ត Aceh ប្រទេស​ឥណ្ឌូនេស៊ី។

គ្រាប់​មីស៊ីល​មួយ​គ្រាប់ដែល​មិន​ទាន់​ផ្ទុះ​ ត្រូវ​បាន​គេ​ឃើញ​នៅ​វាល​ស្រែ​ នៅ​ខាង​ក្រៅ​ទីក្រុង Maarat al-Numan ប្រទេស​ស៊ីរី។

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក Boris Johnson ផ្លុំ​បំពង់​កែវ​​មុន​ពេល​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី នៅ​ជម្ឈមណ្ឌល​កែវ​ជាតិ នៅ​សាកលវិទ្យាល័យ Sunderland ទីក្រុង Sunderland ចក្រភព​អង់គ្លេស។