រូបភាព​ជុំវិញ​ពិភពលោក​ ៣១ មករា ២០១៩

មនុស្ស​ដើរ​នៅ​ជិត​ដើម​ឈើ​ដែល​គ្របដណ្ដប់​ទៅ​ដោយ​ទឹក​កក​នៅ​​រដូវ​​ធ្លាក់ទឹក​កក​នៅឧទ្យាន​ Niagara Falls ទីក្រុង Ontario ប្រទេស​កាណាដា។

ស្ដេច​ស៊ុលតង់​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី Abdullah Sultan Ahmad Shah និង​ម្ចាស់​ក្សត្រី Queen Tunku Azizah Aminah Maimunah ចូល​រួម​ពិធី​ស្វាគមន៍​មួយ​នៅ​អាគារ​រដ្ឋសភា ក្នុង​ទីក្រុង​គូឡាឡាំពួ។

ក្មេងៗ​ជន​ជាតិ​ឥណ្ឌា​សម្ដែង​កីឡា​ប្រពៃ​ណី​ឥណ្ឌាឈ្មោះ​ថា Mallakhamba នៅ​លើ​បង្គោល​ឈើ​ នៅ​ឯ​សាលា​រៀន​​មួយ​ក្នុង​ទីក្រុង Ahmadabad ប្រទេស​ឥណ្ឌា។

អំពូល​ភ្លើង​នៅ​ឯ​កំពង់​ផែ​មួយ​ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​ទឹក​កក​នៅ​បឹង Lake ស្ថិត​នៅផ្លូវ​ទី​៣៩ ក្នុង​ទីក្រុង​ឈីកាហ្គោ (Chicago)។

ស្ត្រី​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​អាយុ​១៨​ឆ្នាំ (កណ្ដាល) ត្រូវ​បាន​ជួយ​ដោយ​ប៉ូលិស​​​ Sharia ក្រោយ​ពេល​នាង​ត្រូវ​បាន​ដាក់​ក្នុង​ទ្រុង​នៅ​ទី​សាធារណៈ​ក្នុង​​ទីក្រុង Banda Aceh ខេត្ត Aceh ដែល​ជា​ការ​ទទួល​ទណ្ឌកម្ម​ដោយ​សារ​តែ​នាង​ត្រូវ​បាន​គេ​ឃើញ​ដើរ​កាន់​ដៃ​គ្នា​ជាមួយ​មិត្ត​ប្រុស។

ខ្លារខិន​មួយ​ក្បាល​ដេញ​ខាំ​បុរស​ជន​ជាតិ​ឥណ្ឌា​ នៅ​ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​កំពុង​រត់​ឡើង​លើ​ជញ្ជាំង​ នៅ​តំបន់​ Lamba Pind ទីក្រុង Jalandhar ប្រទេស​ឥណ្ឌា។

រលក​ដ៏ធំ​មួយ​បាន​បក់​បោក​ទៅ​លើ​រថ​ភ្លើង​មួយ​នៅ​ពេល​រថ​ភ្លើង​នោះ​បើក​កាត់​ឧទ្យាន​ Dawlish នៅ​ភាគ​និរតី នៃ​ប្រទេស​អង់គ្លេស។

ខ្លា​ឃ្មុំផាន់ដា​ធំ​មួយ​កំពុង​លេង​ជាមួយ​កូន​របស់​វា នៅ​កន្លែង​ដែល​មាន​ការ​តុប​តែង​ក្នុង​ព្រឹត្តិការណ៍​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន​ ឆ្នាំ​ជ្រូក នៅ​ឧទ្យាន​ខ្លា​ឃ្មុំ​ផាន់ដា Shenshuping ក្នុង​ទីក្រុង Wolong ខេត្ត Sichuan ប្រទេស​ចិន។