រូបភាព​ជុំវិញ​ពិភពលោក ៣១ មករា ២០១៨

ព្រះចន្ទពេញ​វង់​ក្រហម​ដ៏​កម្រ​មួយ​រះ​នៅ​ខាង​ក្រោយ​ប្រាសាទ Parthenon ដែល​មាន​អាយុ​២,៥០០​ឆ្នាំនៅ​លើ​ភ្នំAcropolis of Athens ប្រទេស​ក្រិក។

ព្រះចន្ទ​លិច​នៅ​ខាងក្រោយ​ទីក្រុង​ Jerusalem។

ព្រះចន្ទពេញ​វង់​ក្រហម​ ឬ«The Super Blue Blood Moon» លិច​នៅ​ខាងក្រោយ​នាវា Staten Island Ferry ដែល​អាច​មើល​ឃើញ​ពី​ទីក្រុង​ Brooklyn បុរី​ញូវយ៉ក។

កសិករ​ឥណ្ឌា​ម្នាក់​អង្គុយ​លើ​បាច់​អំពៅ​ដែល​ត្រូវ​បាន​ដាក់​នៅ​លើ​រទេះក្នុង​ទីក្រុង​ Modinagar ក្នុង​ស្រុក​ Ghaziabad ដែល​មាន​ចម្ងាយ​ប្រមាណ​៤៥គីឡូម៉ែត​ពី​ទីក្រុង​ញូវដែលី។

ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​រត់​គេច​ពី​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​អំឡុង​ការ​ប៉ះ​ទង្គិច​ជាមួយ​ទាហាន​អ៊ីស្រាអែល​នៅ​ភូមិ​ Mugheer ដែល​មាន​ចម្ងាយ​២៥គីឡូម៉ែត​ភាគ​ឦសានពី​ទីក្រុង​ Ramallah នៃ​តំបន់ West Bank។

បុរស​ម្នាក់​បី​បុរស​រងរបួស​ម្នាក់​បន្ទាប់​ការ​បាញ់​ប្រហារ​ដោយ​កាំជ្រួច​ផ្លោង​នៅ​ក្នុងស្រុក Reyhanli ខេត្ត​Hatay ក្បែរ​ព្រំដែន​ស៊ីរី​និង​តួកគី។

ក្មេង​ប្រុស​ប៉ាឡេស្ទីន​ម្នាក់​សាក​ថ្ម​ទូរសព្ទ​នៅ​ក្នុង​ភូមិ​របស់ខ្លួន​ដែល​មាន​បញ្ហា​ខ្វះ​ថាមពល​អគ្គិសនី​នៅ​ Johr El-Deek តំបន់​ហ្គាសា។

សាសនិក​ជន​ហិណ្ឌូ​ម្នាក់​ដើរ​លើ​រងើកភ្លើង​អំឡុង​ពិធី​បុណ្យ​ Thaipoosam ទីក្រុង​ Chennai ប្រទេស​ឥណ្ឌា។

នេះ​ជា​រូបភាព​ដែល​ចាប់​យក​បុរស​ម្នាក់​កំពុង​ជិះ​កង់​នៅ​ក្នុង​ច្រក​តូច​មួយ​ក្នុង​ទីក្រុង​ Frankfurt ​ប្រទេស​អាល្លឺម៉ង់។